* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ សង្គមត្រូវការធនធានមនុស្សពូកែ ប្រកបដោយសីលធម៌ សុខភាពល្អ និងការទទួលខុសត្រូវ សម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល

27-10-2026 21:26

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានគូសបញ្ជាក់ថា សង្គមជាតិត្រូវការធនធានមនុស្សពូកែ ដែលមានចំណេះដឹងខ្ពស់ ព្រមទាំងមានសីលធម៌ល្អ សុខភាពល្អ មានវិន័យ សុច្ចរិតភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីក្លាយជាធនធានមនុស្សមានគុណភាព សម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប្រកបដោយគតិបណ្ឌិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

ការគូសបញ្ជាក់បែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនោក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សពូកែដែលទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ទាំង៣៦រូប មកពីខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន, លោក សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ, លោក អ៉ឹម ចាន់ថុល អ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ, លោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងប្រធានក្រុមការងារទាំង ៧ក្រុង ស្រុក ក្នុងខេត្តក្រចេះ ព្រមទាំង មាតាបិតា អាណាព្យាបាល។

សារអប់រំដែលើកឡើងដោយរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ការកសាងយុវជនឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព មិនអាចផ្អែកតែលើលទ្ធផលសិក្សា ឬសញ្ញាបត្រនោះទេ ប៉ុន្តែត្រូវរួមបញ្ចូលទាំងសមត្ថភាពវិជ្ជាជីវៈ សុខភាពល្អ សីលធម៌ និងការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ និងសង្គម។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់នៅចំពោះមុខសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ទាំង៣៦រូបថា តម្លៃរបស់មនុស្សមាន៣ គឺទី១៖ សុខភាព, ទី២៖ ចំណេះដឹង និងទី៣៖ សីលធម៌។ ទាំងចំណុចនេះ គឺប្រៀបបាននឹងការសាងសង់ផ្ទះដែលមានសសរ ប្រៀបបាននឹងសុខភាព, ដំបូល ប្រៀបបានទៅនឹងចំណេះដឹង ខណៈសីលធម៌ ប្រៀបនឹងជញ្ជាំងដែលបិទបាំងផ្ទះ។ ដូច្នេះ តម្លៃរបស់មនុស្សត្រូវតែមានសុខភាពល្អ មានចំណេះដឹង និងសីលធម៌។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្តែងនូវការកោតសរសើរ និងអបអរសាទរចំពោះសិស្សនិទ្ទេស A ទាំង ៣៦នាក់ ក្នុងខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងសិក្សា រហូតទទួលបានលទ្ធផលល្អប្រសើរ ជាគំរូដ៏ល្អសម្រាប់យុវជនកម្ពុជា និងលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់បន្តការសិក្សាបានកាន់តែខ្ពស់ បណ្តុះបណ្តាលជំនាញ និងសីលធម៌។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សជាប់និទ្ទេស A និងអ្នកបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិទាំងអស់ ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀតនៅកម្រិតឧត្តមសិក្សា និងជ្រើសរើសយកជំនាញដែលខ្លួនពេញចិត្ត និងតាមឧប្បនិស័យដើម្បីក្លាយខ្លួនជាធនធានមនុស្សប្រកបដោយសមត្ថភាព គុណភាព និងសីលធម៌ចូលរួមក្នុងការបម្រើសង្គមជាតិ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា សិស្សានុសិស្សដែលប្រឡងជាប់ និងជោគជ័យក្នុងការសិក្សាមិនមែនត្រឹមតែបង្ហាញពីភាពជោគជ័យសម្រាប់ជីវិតផ្ទាល់ខ្លួននោះទេ ប៉ុន្តែបាននាំមកនូវមោទកភាព និងកិត្តិយសសម្រាប់ក្រុមគ្រួសារ ឪពុកម្តាយ និងកេរ្តិ៍ឈ្មោះដល់សាលារៀន និងស្រុកកំណើតរបស់ខ្លួនថែមទៀត។ ការកសាងធនធានមនុស្សជាកត្តាសំខាន់នាពេលអនាគត។ លោកក៏បង្ហាញក្ដីសង្ឃឹមថាក្មួយៗនឹងខិតខំជម្នះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនឱ្យសាកសមជាប្រជាពលរដ្ឋល្អ ជានិស្សិតល្អ ដោយខិតខំប្រឹងប្រែងរៀនសូត្រ។

រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា លទ្ធផលប្រឡងជាសញ្ញាបង្ហាញពីសមត្ថភាពនៅដំណាក់កាលមួយ ប៉ុន្តែភាពជោគជ័យក្នុងជីវិតអាស្រ័យលើការខិតខំរៀនសូត្រ ការអភិវឌ្ឍជំនាញ និងការអនុវត្តចំណេះដឹងឱ្យមានប្រយោជន៍ជាក់ស្តែង។ ដូច្នេះ យុវជនត្រូវបន្តរៀនសូត្រពេញមួយជីវិត ពង្រឹងសមត្ថភាពដែលចាំបាច់សម្រាប់ទីផ្សារការងារ និងត្រៀមខ្លួនឱ្យបានល្អសម្រាប់អនាគត៕