* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងអធិការកិច្ច សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នៅស្រុកសេសាន ដើម្បីលើកកម្ពស់សុវត្ថិភាពធ្វើដំណើររបស់ពលរដ្ឋ

27-10-2026 22:01

(ស្ទឹងត្រែង)៖ ក្រសួងអធិការកិច្ច សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅឯសាលាស្រុកសេសាន ដើម្បីរួមចំណែកបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានឡើងជាយថាហេតុ នុងលើកកម្ពស់សុវត្ថិភាពធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងលោក ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង ដោយមានកិច្ចសម្របសម្រួលពីមន្ទីរអធិការកិច្ចខេត្តស្ទឹងត្រែង ដើម្បីពង្រឹងការយល់ដឹង និងការអនុវត្តច្បាប់ដល់ថ្នាក់មូលដ្ឋាន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារ និងតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីតាមបណ្តាឃុំក្នុងស្រុកសេសាន ប្រមាណ ៣០០នាក់។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយអប់រំពីច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានស៊ីជម្រៅដល់ស្រទាប់យុវជន និងប្រជាពលរដ្ឋមូលដ្ឋាន លើកកម្ពស់ស្មារតីគោរពច្បាប់ ការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ និងរួមចំណែកយ៉ាងសកម្មក្នុងការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានឡើងជាយថាហេតុ។

ក្នុងឱកាសនោះលោក ស៊ី សួន បានលើកឡើងពីស្ថានភាព និងបញ្ហាប្រឈមនៃការគ្រោះថ្នាក់ចរាចរណ៍ដែលជាក្តីបារម្ភរួមរបស់សង្គម។ លោកបានគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែបានផ្តាច់បង់ជីវិត និងបង្ករបួសស្នាមដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបំផ្លាញទ្រព្យសម្បត្តិឯកជន និងរដ្ឋ ព្រមទាំងបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។ ដូច្នេះ ការចូលរួមគោរពច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប គឺជាកាតព្វកិច្ចសីលធម៌ និងជាមធ្យោបាយតែមួយគត់ក្នុងការការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ។

ទន្ទឹមនឹងនេះ លោកស្រី វី ស្រីពៅ បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដី និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នារៀបចំវេទិកាអប់រំនេះឡើង។

លោកស្រី វី ស្រីពៅ បានសង្កត់ធ្ងន់ថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មិនមែនបង្កើតឡើងដើម្បីធ្វើបាប ឬផាកពិន័យប្រជាពលរដ្ឋនោះឡើយ ប៉ុន្តែវាគឺជារបាំងការពារសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូបពេលធ្វើដំណើរលើដងផ្លូវ។

លោកស្រី វី ស្រីពៅ បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្វែងយល់ពីអត្ថន័យនៃច្បាប់នេះឱ្យបានច្បាស់លាស់ និងយកទៅអនុវត្តផ្ទាល់ខ្លួន។ ជាពិសេស លោកស្រីបានដាក់ទិសដៅ និងជំរុញយ៉ាងមុតមាំដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាកម្លាំងនគរបាលចរាចរណ៍ និងអាជ្ញាធរមូលដ្ឋាន ឱ្យបន្តសកម្មភាពចុះផ្សព្វផ្សាយពីការគ្រោះថ្នាក់ចរាចរណ៍ និងខ្លឹមសារច្បាប់ចរាចរណ៍ឱ្យបានទូលំទូលាយ និងស៊ីជម្រៅជាងមុន ដល់សិស្សានុសិស្សតាមគ្រឹះស្ថានសិក្សា និងប្រជាពលរដ្ឋតាមសហគមន៍មូលដ្ឋាន។

ការអប់រំពីតូច និងការផ្សព្វផ្សាយជាប់ជាប្រចាំ នឹងជួយដាំដុះស្មារតីគោរពច្បាប់ និងវប្បធម៌ចរាចរណ៍ប្រកបដោយសុវត្ថិភាពនៅក្នុងសង្គម។ ពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅស្រុកសេសាន នាពេលនោះ ក៏បានបើកឱកាសឱ្យអ្នកចូលរួមបានសួរដេញដោល ផ្លាស់ប្តូរយោបល់ និងស្វែងយល់បន្ថែមអំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងការបើកបរផងដែរ ដែលបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការចូលរួមយ៉ាងផុសផុលពីសំណាក់យុវជន និងសាធារណជន៕