សាលារៀនសុវណ្ណភូមិ មានអត្រាសិស្សប្រឡងជាប់ថ្នាក់ជាតិខ្ពស់បំផុតទូទាំងប្រទេស ៩៨%, ក្នុងរយៈពេល១១ឆ្នាំ មានសិស្សជាប់និទ្ទេស A ចំនួន ៥៦២នាក់!
28-10-2026 14:34
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ អតីតសិស្សនិទ្ទេសA នៃសាលារៀនសុវណ្ណភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ទូទាំងប្រទេស បានចូលក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចូលរួមពីសំណាក់ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អភិបាលអភិបាលរាជធានី ខេត្ត។
បន្ថែមពីនេះទៅទៀត សាលារៀនសុវណ្ណភូមិ ចូលរួមលើកស្ទុយវិស័យអប់រំ ទាំងគុណភាពគ្រូ និងការអភិវឌ្ឍសមត្ថភាពសិស្ស ឱ្យទទួលបានលទ្ធផលជោគជ័យ ជាក់ស្តែងឱ្យឃើញកាន់តែច្បាស់អំពីភាពជោគជ័យ និងគុណភាពអប់រំ តាមរយៈការបង្កើតកំណត់ត្រាសមិទ្ធផលដ៏អស្ចារ្យ ដោយមានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបាន និទ្ទេស A រហូតដល់ ១១ឆ្នាំ ជាប់ៗគ្នា ដែលមានចំនួនសិស្សជ័យលាភីសរុបកើនឡើងរហូតដល់ ៥៦២នាក់ និងបំបែកកំណត់ត្រានាំមុខគេក្នុងអត្រាប្រឡងជាប់ថ្នាក់ជាតិខ្ពស់បំផុតទូទាំងប្រទេស៩៨% ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦។
ជាមោទនភាពដ៏វិសេសវិសាល របស់សាលារៀនសុវណ្ណភូមិ ដែលជាគ្រឹះស្ថានអប់រំឯកជនឈានមុខគេនៅកម្ពុជា និងមានចក្ខុវិស័យច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាព ក្រោមការដឹកនាំលោករបស់លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិក នៃស្ថាប័នអប់រំ អ៉ិន ធី ស៊ី គ្រុប និងលោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ អ៉ិន ធី ស៊ី គ្រុប។
គួរបញ្ជាក់ផងដែរ សាលារៀនសុវណ្ណភូមិ បានរៀបចំនូវកម្មវិធីសិក្សាដ៏សម្បូរបែបដើម្បីឆ្លើយតបទៅនឹង តម្រូវការអប់រំបែបឌីជីថល និងសម័យកាលទំនើបរួមមាន៖
១. កម្មវិធីចំណេះទូទៅខ្មែរ (Khmer General Education - KGE): ចាប់ពីកម្រិតមត្តេយ្យ ដល់ថ្នាក់ទី១២ ដែលស្របតាមស្តង់ដារក្រសួងអប់រំ យុវជន និងកីឡា។
២. កម្មវិធីភាសាអង់គ្លេសទូទៅ (General English Program-GEP): បង្កើតឡើងដើម្បីពង្រឹងសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសរបស់សិស្សានុសិស្សឱ្យបានស្ទាត់ជំនាញ និងមានទំនុកចិត្តខ្ពស់ដែលបច្ចុប្បន្នមានការទទួលស្គាល់ជាផ្លូវការពីខេមប្រ៊ីជ (Cambridge) ចក្រភពអង់គ្លេស និងដៃគូរសហការអប់រំខេមប្រ៊ីជ (Cambridge English Educational Partner - CEEP)។
៣. កម្មវិធីអន្តរជាតិបីភាសាខ្មែរ-អង់គ្លេស-ចិន (International Trilingual Program- ITP): ជាកម្មវិធីស្តង់ដារអន្តរជាតិដែលមានការទទួលស្គាល់ជាផ្លូវការពី SACE International។ កម្មវិធីអន្តរជាតិបីភាសា ផ្តល់ការអបរំដ៏មានគុណភាពដែលសិស្សានុសិស្សនឹងទទួលបានសញ្ញាបត្រ២ គឺទី១ «សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)» ដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡា និងទី២ «សញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់ទី១២ ដែលចេញដោយ SACE International របស់អូស្ត្រាលី»។
សញ្ញាបត្រដែលទទួលស្គាល់ជាអន្តរជាតិនេះ អនុញ្ញាតឱ្យសិស្សានុសិស្សទៅបន្តការសិក្សានៅជុំវិញពិភពលោកបានដោយពុំតម្រូវពិន្ទុ IELTS និងពុំចាំបាច់រៀនឆ្នាំមូលដ្ឋានឡើងវិញផងដែរ។
ទាំងនេះគឺជាមោទនភាពដ៏ធំធេង និងជាសញ្ញាណបញ្ជាក់ថា សាលារៀនសុវណ្ណភូមិ នៅតែបន្តបេសកកម្មរបស់ខ្លួន យ៉ាងសកម្ម ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ឱ្យមានទាំងចំណេះដឹង សមត្ថភាព ចរិយាសម្បត្តិ និងបំណិនជីវិតពិតប្រាកដ ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់អភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត៕









