* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាប្រឹក្សាយោបល់សិក្សាធិការ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រុងស៊ាងហៃ
* ទឹកចិត្ដអ្នកម្ដាយ! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកអំណោយ និងនិមន្ដសម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព សម្ដែងធម៌ទេសនាបំភ្លឺផ្លូវចិត្ដ ដល់ជនមានពិការភាពនៃសមាគមតន្ដ្រីសំនៀងជនពិការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធី ដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាការរារាំងការធ្វើធុរកិច្ចទេ តែវាជាការកសាងទីផ្សារដែលអាចទុកចិត្តបាន មានព្រំដែនច្បាស់លាស់ មានក្រមសីលធម៌ និងគោរពច្បាប់
* អត្ថបទសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ដេចបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិន្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦រួមមាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា?
* រដ្ឋាភិបាលកម្ពុជា ពិចារណាបន្ថែមម៉ោងសិក្សាសម្រាប់សាលារដ្ឋពី ៤ម៉ោង ទៅ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានាប្រសិទ្ធភាពការអប់រំ, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ជាមុខវិជ្ជាអាទិភាព
* ការវាយតម្លៃរបស់មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកចំណាយអស់ ៤៧ពាន់លានដុល្លារក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពីការលួចស្តាប់ឮការផ្តាំផ្ញើរបស់សម្តេចតេជោ ឱ្យគេជួយមើលថែ បើសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំលឹកថា ពេលនោះអាយុ ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀនរបស់រដ្ឋមានតែស្តង់ដារគុណភាពតែមួយ និងមានគំរូតែមួយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បើតាមសម្តេចមនាយករដ្ឋមន្ត្រី សម្តេចបានបែងចែកការសាងសង់អគារសិក្សាជា៣កម្រិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពង្រឹងការអប់រំ គឺពង្រឹងពីកម្រិតមូលដ្ឋានមក ជាពិសេសការបណ្តុះបណ្តាលរក្សាពេល១២ឆ្នាំនៅកម្រិតចំណេះដឹងទូទៅ គឺសំខាន់ណាស់។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលរាជធានីភ្នំពេញ ដឹកនាំប្រតិភូចូលរួមក្នុងវេទិកាសេដ្ឋកិច្ចសរទៈរដូវ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការរួមបញ្ចូលគ្នានៃកត្តាជំរុញកំណើនសេដ្ឋកិច្ចសកលថ្មីៗ»

28-10-2026 14:43

(ហូជីមិញ-វៀតណាម)៖ តបតាមការអញ្ជើញរបស់លោក ង្វៀង វ៉ាន់ឌឿក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចសរទៈរដូវ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការរួមបញ្ចូលគ្នា នៃកត្តាជំរុញកំណើនសេដ្ឋកិច្ចសកលថ្មីៗ» ក្រោមអធិបតីភាពរបស់លោក ឡេ មិញហឿង (Le Minh Hung) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ពីទីក្រុងហូជីមិញ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា វេទិកាសេដ្ឋកិច្ចអន្តរជាតិ ដ៏មានសារៈសំខាន់មួយនេះ មានការចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់ វិនិយោគិនធុរជន និងពាណិជ្ជករជុំវិញសកលលោក ដើម្បីជួបជុំគ្នាពិភាក្សា និងចូលរួមចែករំលែកនូវគំនិតទស្សនវិស័យ យុទ្ធសាស្ត្រ បញ្ហាប្រឈម និងដំណោះស្រាយ សំដៅតម្រង់ទិស និងការជម្រុញកំណើន សេដ្ឋកិច្ចទាំងនៅក្នុងតំបន់ និងនៅលើសកលលោក នាពេលអនាគតប្រកបដោយភាពធន់ និងចីរភាព។

ក្នុងព្រឹត្តការណ៍ដ៏ធំ និងមានសារៈសំខាន់នេះ លោក ឃួង ស្រេង ក៏ត្រូវបានផ្តល់កិត្តិយសអញ្ជើញឱ្យឡើងថ្លែងចំណាប់អារម្មណ៍ ក្នុងនាមរាជធានីភ្នំពេញ រួមជាមួយបណ្តាថ្នាក់ដឹកនាំបរទេសសំខាន់ៗ មួយចំនួនទៀត។ ក្នុងចំណាប់អារម្មណ៍នេះ លោកអភិបាលបានថ្លែងនូវការអបអរសាទរ ចំពោះទីក្រុងហូជីមីញ នូវគំនិតផ្តួចផ្តើម និងការរៀបចំនូវវេទិកាសេដ្ឋកិច្ចអន្តរជាតិ ដ៏មានសារៈសំខាន់មួយនេះ និងបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់ វិនិយោគិន ធុរជន និងពាណិជ្ជករ ជុំវិញសកលលោកបានជួបជុំគ្នាពិភាក្សា និងចូលរួមគំនិតយោបល់ នាពេលនេះ។

លោកស្រីអ្នកនាំពាក្យបានបន្ថែមថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកអភិបាលបានចែករំលែកជូនវេទិកាដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការត្រៀមលក្ខណៈរួចជាស្រេច ក្នុងការឆ្ពោះទៅកាន់ការកសាងសេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពធន់, មានភាពបត់បែន និងស្របតាមបរិបទសេដ្ឋកិច្ចសកល តាមរយៈការដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានផ្តោតសំខាន់លើ ការពន្លឿនការធ្វើឌីជីលូបនីយកម្ម, ការជំរុញ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត, ការពង្រឹងការស្រាវជ្រាវ និងការអភិវឌ្ឍ ការលើកកម្ពស់សេដ្ឋកិច្ចបៃតង ដោយធានាឱ្យបាននូវភាពស៊ីសង្វាក់ ក្នុងការផែនការអភិវឌ្ឍជាតិប្រកបដោយចីរភាព ការពង្រីកការប្រើប្រាស់ ថាមពលកកើតឡើងវិញ ការធ្វើទំនើបកម្មឧស្សាហកម្ម និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្នុងគោលដៅឈានឆ្ពោះទៅសម្រេចបានផែនការអភិវឌ្ឍរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន នៅក្នុងឆ្នាំ២០៥០។

លោកអភិបាល ក៏បានបន្តទៀតថា ក្នុងដំណើរឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ និងផែនការអភិវឌ្ឍខាងលើ គឺពុំអាចកាត់ផ្តាច់ចេញបានទេនូវកិច្ចសហប្រតិបត្តិការដ៏រឹងមាំពីសំណាក់បណ្តាប្រទេស និងដៃគូអភិវឌ្ឍអន្តរជាតិទាំងអស់ ទាំងនៅក្នុងតំបន់ និងនៅលើសកលលោក តាមរយៈការសហការគ្នា ក្នុងការពង្រឹងការតភ្ជាប់ប្រព័ន្ធឌីជីថលឆ្លងដែន ការកំណត់ស្តង់ដាររួម និងការលើកកម្ពស់ការវិនិយោគបៃតង ព្រមទាំងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពន្លឿនកំណើនឧស្សាហកម្មប្រកបដោយចីរភាព។

ក្នុងន័យនេះ រាជធានីភ្នំពេញដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពល នៃព្រះរាជាណាចក្រកម្ពុជា បានត្រៀមខ្លួនក្នុងការចូលរួមគាំទ្រ និងសហការជាមួយបណ្តាទីក្រុង, ដៃគូអភិវឌ្ឍ និងវិស័យឯកជនទាំងអស់ ក្នុងការប្រែក្លាយនូវគោលនយោបាយ, យុទ្ធសាស្ត្រ និងចក្ខុវិស័យខាងលើឱ្យក្លាយជាសកម្មភាពពិត សំដៅចូលរួមចំណែកជំរុញការអភិវឌ្ឍទាំងនៅកម្រិតទីក្រុង និងនៅកម្រិតថា្នក់ជាតិឱ្យឈានឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស និងទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ សំដៅសម្រេចបានរួមគ្នានូវអនាគតពិភពលោកមួយ ប្រកបដោយភាពធន់, ច្នៃប្រឌិត, ទំនើប, បៃតង និងមានភាពឆ្លាតវៃ ជាពិសេស គឺធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន៕