* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាប្រឹក្សាយោបល់សិក្សាធិការ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រុងស៊ាងហៃ
* ទឹកចិត្ដអ្នកម្ដាយ! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកអំណោយ និងនិមន្ដសម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព សម្ដែងធម៌ទេសនាបំភ្លឺផ្លូវចិត្ដ ដល់ជនមានពិការភាពនៃសមាគមតន្ដ្រីសំនៀងជនពិការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធី ដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាការរារាំងការធ្វើធុរកិច្ចទេ តែវាជាការកសាងទីផ្សារដែលអាចទុកចិត្តបាន មានព្រំដែនច្បាស់លាស់ មានក្រមសីលធម៌ និងគោរពច្បាប់
* អត្ថបទសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ដេចបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិន្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦រួមមាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា?
* រដ្ឋាភិបាលកម្ពុជា ពិចារណាបន្ថែមម៉ោងសិក្សាសម្រាប់សាលារដ្ឋពី ៤ម៉ោង ទៅ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានាប្រសិទ្ធភាពការអប់រំ, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ជាមុខវិជ្ជាអាទិភាព
* ការវាយតម្លៃរបស់មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកចំណាយអស់ ៤៧ពាន់លានដុល្លារក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពីការលួចស្តាប់ឮការផ្តាំផ្ញើរបស់សម្តេចតេជោ ឱ្យគេជួយមើលថែ បើសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំលឹកថា ពេលនោះអាយុ ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀនរបស់រដ្ឋមានតែស្តង់ដារគុណភាពតែមួយ និងមានគំរូតែមួយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បើតាមសម្តេចមនាយករដ្ឋមន្ត្រី សម្តេចបានបែងចែកការសាងសង់អគារសិក្សាជា៣កម្រិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពង្រឹងការអប់រំ គឺពង្រឹងពីកម្រិតមូលដ្ឋានមក ជាពិសេសការបណ្តុះបណ្តាលរក្សាពេល១២ឆ្នាំនៅកម្រិតចំណេះដឹងទូទៅ គឺសំខាន់ណាស់។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក សួស យ៉ារ៉ា៖ រាល់សកម្មភាពបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌវប្បធម៌ គឺទាមទារឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិ ដើម្បីធានាបាននូវការថែរក្សា និងការពារកេរដំណែលរបស់មនុស្សជាតិសម្រាប់មនុស្សជំនាន់ក្រោយ

28-10-2026 14:53

(ភ្នំពេញ)៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃវេទិកាដើម្បីសេរីភាពប្រជាជាតិ តាមប្រព័ន្ធអនឡាញ ដែលរៀបចំឡើងដោយគណបក្សរុស្ស៊ីរួបរួម (United Russia) ក្រោមអធិបតីភារបស់ លោក Dmitry Medvedev ប្រធានគណបក្ស លោក សួស យ៉ារ៉ា អនុប្រធានទី១ នៃគណៈទាក់ទងការបរទេស គណបក្សប្រជាជនកម្ពុជា បានលើកឡើងយ៉ាងច្បាស់អំពីសារៈសំខាន់ជាមូលដ្ឋាននៃការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌។

ថ្លែងនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ លោក សួស យ៉ារ៉ា ក្នុងនាមគណៈប្រតិភូកម្ពុជា បានសង្កត់ធ្ងន់ថា រាល់សកម្មភាពបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌវប្បធម៌ គឺទាមទារឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិ ដើម្បីធានាបាននូវការថែរក្សា និងការពារកេរដំណែលរបស់មនុស្សជាតិសម្រាប់មនុស្សជំនាន់ក្រោយ។ ការលើកឡើងនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការទប់ស្កាត់រាល់ការរំលោភបំពាន ឬការបំផ្លាញសម្បត្តិវប្បធម៌ ដែលជាសម្បត្តិរួមរបស់មនុស្សជាតិទាំងមូល។

ទន្ទឹមនឹងការលើកកម្ពស់កិច្ចការពារបេតិកភណ្ឌ គណៈប្រតិភូកម្ពុជាក៏បានគូសបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការ និងលទ្ធផលនៃការបោះឆ្នោតគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការការពារធម្មានុរូប ប្រឆាំងនឹងការជ្រៀតជ្រែកពីអំណាចខាងក្រៅ។ ការណ៍នេះ គឺដើម្បីពង្រឹងអធិបតេយ្យភាពនៃការបោះឆ្នោត និងធានាឱ្យបាននូវការគោរព និងការពារឆន្ទៈពិតប្រាកដរបស់ប្រជាជាតិ។

ការចូលរួម និងការថ្លែងសារដ៏មានអត្ថន័យនៅក្នុងវេទិកាអន្តរជាតិនាពេលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជំហរដ៏រឹងមាំ និងឥតងាករេរបស់កម្ពុជា ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការគោរពច្បាប់អន្តរជាតិ ព្រមទាំងការការពារបូរណភាពនៃកេរដំណែលប្រវត្តិសាស្ត្រនៅលើឆាកសកលលោក៕