* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាប្រឹក្សាយោបល់សិក្សាធិការ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រុងស៊ាងហៃ
* ទឹកចិត្ដអ្នកម្ដាយ! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកអំណោយ និងនិមន្ដសម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព សម្ដែងធម៌ទេសនាបំភ្លឺផ្លូវចិត្ដ ដល់ជនមានពិការភាពនៃសមាគមតន្ដ្រីសំនៀងជនពិការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធី ដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាការរារាំងការធ្វើធុរកិច្ចទេ តែវាជាការកសាងទីផ្សារដែលអាចទុកចិត្តបាន មានព្រំដែនច្បាស់លាស់ មានក្រមសីលធម៌ និងគោរពច្បាប់
* អត្ថបទសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ដេចបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិន្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦រួមមាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា?
* រដ្ឋាភិបាលកម្ពុជា ពិចារណាបន្ថែមម៉ោងសិក្សាសម្រាប់សាលារដ្ឋពី ៤ម៉ោង ទៅ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានាប្រសិទ្ធភាពការអប់រំ, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ជាមុខវិជ្ជាអាទិភាព
* ការវាយតម្លៃរបស់មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកចំណាយអស់ ៤៧ពាន់លានដុល្លារក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពីការលួចស្តាប់ឮការផ្តាំផ្ញើរបស់សម្តេចតេជោ ឱ្យគេជួយមើលថែ បើសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំលឹកថា ពេលនោះអាយុ ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀនរបស់រដ្ឋមានតែស្តង់ដារគុណភាពតែមួយ និងមានគំរូតែមួយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បើតាមសម្តេចមនាយករដ្ឋមន្ត្រី សម្តេចបានបែងចែកការសាងសង់អគារសិក្សាជា៣កម្រិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពង្រឹងការអប់រំ គឺពង្រឹងពីកម្រិតមូលដ្ឋានមក ជាពិសេសការបណ្តុះបណ្តាលរក្សាពេល១២ឆ្នាំនៅកម្រិតចំណេះដឹងទូទៅ គឺសំខាន់ណាស់។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងការងារបន្តជំរុញ និងលើកកម្ពស់វប្បធម៌សុវត្ថិភាពការងារ ដល់គ្រឹះស្ថាន TVET

28-10-2026 15:08

(សៀមរាប)៖ លោក លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ (២៦-២៨ តុលា) ស្តីពី «ការលើកកម្ពស់សមត្ថភាពផ្នែកសុវត្ថិភាព និងសុខភាពការងារ (OSH) សម្រាប់គ្រឹះស្ថាន TVET» នៅសណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយវិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានពេទ្យការងារ សហការជាមួយគម្រោងភាពជាដៃគូ ILO-Korea (ILO-Korea Partnership Programme) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងលោកគ្រូ-អ្នកគ្រូបង្គោលមកពីគ្រឹះស្ថាន TVET ចំនួន ១២ ក្នុងគោលដៅជំរុញការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយនិរន្តរភាព និងសុវត្ថិភាព។

លោកគ្រូ-អ្នកគ្រូ និងថ្នាក់ដឹកនាំ TVET ដែលជាសិក្ខាកាមក្នុងវគ្គនេះ បានមើលឃើញថាជាតួអង្គស្នូលក្នុងការនាំយក «វប្បធម៌សុវត្ថិភាព» ទៅបញ្ជ្រាបក្នុងកម្មវិធីសិក្សា និងការអនុវត្តប្រចាំថ្ងៃរបស់សិស្ស-និស្សិត។ ការបំពាក់បំប៉ននេះមានសារៈសំខាន់ជាសារវន្ត ដោយសារសិស្ស TVET ត្រូវអនុវត្តផ្ទាល់ជារៀងរាល់ថ្ងៃជាមួយគ្រឿងម៉ាស៊ីន ឧបករណ៍អគ្គិសនី សារធាតុគីមី និងឧបករណ៍សំណង់ផ្សេងៗ ដែលទាមទារឱ្យមានវិធានការការពារទុកជាមុន ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុទាំងកំលុងពេលសិក្សា និងពេលឈានចូលទីផ្សារការងារ។

លោក លឹម ស៊ុយហុង បានផ្តល់អនុសាសន៍សំខាន់ៗចំនួនពីរបន្ថែមទៀត៖ ទី១) គ្រឹះស្ថាន TVET ត្រូវបន្តគិតគូរដាក់បញ្ចូលគោលនយោបាយ និងកម្មវិធីសិក្សាអំពីសុវត្ថិភាព និងសុខភាពការងារ ទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន និង ទី២) ត្រូវបន្តអភិវឌ្ឍចំណេះដឹង និងជំនាញផ្នែកនេះឱ្យបានជាប់ជាប្រចាំ ដើម្បីស្របតាមការវិវឌ្ឍរីកចម្រើនយ៉ាងរហ័សនៃឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើបៗនាពេលបច្ចុប្បន្ន។ លោករំពឹងថា តាមរយៈការបញ្ជ្រាបចំណេះដឹងនេះ សិស្ស-និស្សិតដែលបានទទួលការបណ្តុះបណ្តាល នឹងក្លាយជាភ្នាក់ងារផ្សព្វផ្សាយអំពីសុវត្ថិភាព និងសុខភាពការងារ ឬជាអ្នកបណ្តុះបណ្តាលបន្ត យ៉ាងសកម្មនៅពេលពួកគេចេញទៅបំពេញការងារនៅតាមសហគ្រាស គ្រឹះស្ថាន ឬសហគមន៍របស់ខ្លួន។

លោក អ៊ុន ប៊ុនផឿន អ្នកសម្របសម្រួលគម្រោង ILO-Korea បានរំលេចទស្សនៈគន្លឹះថា អ្នកជំនាញពិតប្រាកដមិនត្រឹមតែធ្វើការបានលឿន ឬត្រូវតាមបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែត្រូវចេះធ្វើការដោយមានសុវត្ថិភាព ទាំងសម្រាប់ខ្លួនឯង និងអ្នកជុំវិញខ្លួន ព្រោះសុវត្ថិភាពគឺជាផ្នែកមួយ ដែលខ្វះមិនបាននៃជំនាញវិជ្ជាជីវៈ។ ខុសប្លែកពីវគ្គបណ្តុះបណ្តាលមុនៗ លក្ខណៈលេចធ្លោនៃកម្មវិធីនៅខេត្តសៀមរាបនេះ គឺការរួមបញ្ចូលទស្សនកិច្ចសិក្សាជាក់ស្តែងនៅរោងជាងនៃវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ដើម្បីឱ្យសិក្ខាកាមបានឃើញ និងអនុវត្តផ្ទាល់ពីការរៀបចំសណ្តាប់ធ្នាប់ និងវិធានការសុវត្ថិភាព។

លោកស្រី ផង់ ពុទ្ធី នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប តំណាងឱ្យគ្រឹះស្ថាន TVET ទាំង១២ បានសម្តែងក្តីរំពឹងថា រយៈពេល ៣ថ្ងៃនេះ នឹងផ្តល់នូវពុទ្ធិយ៉ាងច្រើនទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីយកទៅកែលម្អបរិយាកាសសិក្សា និងការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានរៀងៗ ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។ ការបន្តពង្រីកយុទ្ធនាការនេះ ត្រូវបានរំពឹងថានឹងក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការបង្កើនគុណភាពនៃការអប់រំបច្ចេកទេស និងធានាថាធនធានមនុស្សជំនាន់ថ្មីរបស់កម្ពុជា គឺជាកម្លាំងពលកម្មដែលមានទាំងជំនាញច្បាស់លាស់ និងស្មារតីទទួលខុសត្រូវខ្ពស់លើសុវត្ថិភាពការងារ៕