* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាប្រឹក្សាយោបល់សិក្សាធិការ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រុងស៊ាងហៃ
* ទឹកចិត្ដអ្នកម្ដាយ! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកអំណោយ និងនិមន្ដសម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព សម្ដែងធម៌ទេសនាបំភ្លឺផ្លូវចិត្ដ ដល់ជនមានពិការភាពនៃសមាគមតន្ដ្រីសំនៀងជនពិការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធី ដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាការរារាំងការធ្វើធុរកិច្ចទេ តែវាជាការកសាងទីផ្សារដែលអាចទុកចិត្តបាន មានព្រំដែនច្បាស់លាស់ មានក្រមសីលធម៌ និងគោរពច្បាប់
* អត្ថបទសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ដេចបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិន្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦រួមមាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា?
* រដ្ឋាភិបាលកម្ពុជា ពិចារណាបន្ថែមម៉ោងសិក្សាសម្រាប់សាលារដ្ឋពី ៤ម៉ោង ទៅ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានាប្រសិទ្ធភាពការអប់រំ, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ជាមុខវិជ្ជាអាទិភាព
* ការវាយតម្លៃរបស់មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកចំណាយអស់ ៤៧ពាន់លានដុល្លារក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពីការលួចស្តាប់ឮការផ្តាំផ្ញើរបស់សម្តេចតេជោ ឱ្យគេជួយមើលថែ បើសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំលឹកថា ពេលនោះអាយុ ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀនរបស់រដ្ឋមានតែស្តង់ដារគុណភាពតែមួយ និងមានគំរូតែមួយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បើតាមសម្តេចមនាយករដ្ឋមន្ត្រី សម្តេចបានបែងចែកការសាងសង់អគារសិក្សាជា៣កម្រិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពង្រឹងការអប់រំ គឺពង្រឹងពីកម្រិតមូលដ្ឋានមក ជាពិសេសការបណ្តុះបណ្តាលរក្សាពេល១២ឆ្នាំនៅកម្រិតចំណេះដឹងទូទៅ គឺសំខាន់ណាស់។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ ការប្រឡងជ្រើសរើសមន្ដ្រីរាជការ នៅតែបន្ដប្រព្រឹត្តទៅតាមនិយាមប្រតិបត្តិ ធានាយុត្តិធម៌ «អ្នកជាប់ដោយមោទន ធ្លាក់ដោយអស់ចិត្ត» (Video inside)

28-10-2026 15:54

(ភ្នំពេញ)៖ បើទោះបីដំណើរការប្រឡងជ្រើសរើសមន្ដ្រីរាជការ ដែលជាការរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ បានប្រព្រឹត្តទៅចំនួន៦៤លើកយ៉ាងណាក្ដី ប៉ុន្ដែលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអះអាងថា ការប្រឡងជ្រើសរើសមន្ដ្រីរាជការ នៅតែបន្ដប្រព្រឹត្តទៅតាមនិយាមប្រតិបត្តិ ធានាយុត្តិធម៌ ឈរលើមូលដ្ឋាន «អ្នកជាប់ដោយមោទន អ្នកធ្លាក់ដោយអស់ចិត្ត»។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីកាត់វិញ្ញាសាជានិមិត្តរូប នាវេលាថ្ងៃត្រង់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា។ ក្នុងក៏មានការអញ្ជើញចូលរួមពិនិត្យ និងធ្វើជាសាក្សីផ្ទាល់ពីសំណាក់តំណាងក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អង្គភាពប្រឆាំងអំពើពុករលួយ (ACU), តំណាងសាកលវិទ្យាល័យ, សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.), សាធារណជន ព្រមទាំងអ្នកសារព័ត៌មាន។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា គ្រប់ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ដ្រីរាជការ គឺមិនខុសគ្នានោះទេ ពោលការតាក់តែងវិញ្ញាសាត្រូវបានធ្វើឡើងភ្លាមៗមុនដំណើរការប្រឡងចាប់ផ្ដើម ដើម្បីធានាថា គ្មានបេក្ខជនរូបណាម្នាក់អាចទទួល និងដឹងវិញ្ញសាមុនជាដាច់ខាត។ លោកបានសង្កត់ធ្ងន់ថា គណៈកម្មការរៀបចំការប្រឡងប្រជែង ទទួលបេសកកម្មពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺធ្វើយ៉ាងណាឲ្យដំណើរការប្រឡងធានាបានយុត្តិធម៌។

បើតាមការលើកឡើងរបស់ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី, ក្នុងដំណើរការប្រឡង៦៤លើកមកនេះ បានជ្រើសរើសមន្ដ្រីចំនួន១៣,២២១នាក់ ក្នុងនោះ ចំនួន៥,៨០៧នាក់ ជាគ្រូក្របខ័ណ្ឌ និងមន្ដ្រីកិច្ចព្រមព្រៀងការងារ ចំនួន៧,៤១៤នាក់។ សរុបជារួមមន្ដ្រីរាជការដែលបានជ្រើសរើស ស្មើប្រមាណលើស៧៥ភាគរយ ត្រូវបានផ្ដល់ជូនទៅកាន់វិស័យអប់រំ និងសុខាភិបាល។

ខាងក្រោមនេះ ជាវីដេអូនៃកិច្ចសម្ភាសជាមួយឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖