* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាប្រឹក្សាយោបល់សិក្សាធិការ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រុងស៊ាងហៃ
* ទឹកចិត្ដអ្នកម្ដាយ! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកអំណោយ និងនិមន្ដសម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព សម្ដែងធម៌ទេសនាបំភ្លឺផ្លូវចិត្ដ ដល់ជនមានពិការភាពនៃសមាគមតន្ដ្រីសំនៀងជនពិការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធី ដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាការរារាំងការធ្វើធុរកិច្ចទេ តែវាជាការកសាងទីផ្សារដែលអាចទុកចិត្តបាន មានព្រំដែនច្បាស់លាស់ មានក្រមសីលធម៌ និងគោរពច្បាប់
* អត្ថបទសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ដេចបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិន្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦រួមមាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា?
* រដ្ឋាភិបាលកម្ពុជា ពិចារណាបន្ថែមម៉ោងសិក្សាសម្រាប់សាលារដ្ឋពី ៤ម៉ោង ទៅ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានាប្រសិទ្ធភាពការអប់រំ, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ជាមុខវិជ្ជាអាទិភាព
* ការវាយតម្លៃរបស់មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកចំណាយអស់ ៤៧ពាន់លានដុល្លារក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពីការលួចស្តាប់ឮការផ្តាំផ្ញើរបស់សម្តេចតេជោ ឱ្យគេជួយមើលថែ បើសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំលឹកថា ពេលនោះអាយុ ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀនរបស់រដ្ឋមានតែស្តង់ដារគុណភាពតែមួយ និងមានគំរូតែមួយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បើតាមសម្តេចមនាយករដ្ឋមន្ត្រី សម្តេចបានបែងចែកការសាងសង់អគារសិក្សាជា៣កម្រិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពង្រឹងការអប់រំ គឺពង្រឹងពីកម្រិតមូលដ្ឋានមក ជាពិសេសការបណ្តុះបណ្តាលរក្សាពេល១២ឆ្នាំនៅកម្រិតចំណេះដឹងទូទៅ គឺសំខាន់ណាស់។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា

28-10-2026 16:22

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ បានទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយលោកស្រី Rachel Schiller ឧបការីរងទទួលបន្ទុកកម្មវិធី និងប្រតិបត្តិការ នៃការិយាល័យកិច្ចនយោបាយនិងយោធា នៃក្រសួងការបរទេសសហរដ្ឋអាមេរិក និងលោក Ethan Rinks អ្នកគ្រប់គ្រងកម្មវិធី នៃការិយាល័យទទួលបន្ទុកការបោសសម្អាតមីន និងការកាត់បន្ថយអាវុធ ព្រមទាំងសហការី។

លោក ហេង រតនា បានជម្រាបជូនលោកស្រី Rachel Schiller និងគណៈប្រតិភូអំពីវឌ្ឍនភាពនៃសកម្មភាពបោសសម្អាតផ្ទៃដី ដែលរងផលប៉ះពាល់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងការស្រាវជ្រាវ និងវាយតម្លៃស្ថានភាពគ្រោះថ្នាក់ ដើម្បីកំណត់តំបន់អាទិភាព និងធានាថាផ្ទៃដីដែលបានបោសសម្អាតរួច អាចប្រើប្រាស់ដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសហគមន៍។

លោកអគ្គនាយកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានផ្តល់ការគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា ជាពិសេសបានធ្វើអន្តរាគមន៍យ៉ាងសំខាន់ ក្នុងការស្វែងរកដំណោះស្រាយសន្តិភាព និងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ។ ជាមួយគ្នានេះ លោកក៏បានជម្រាបជូនបន្ថែម អំពីផលប៉ះពាល់ដែលបង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះដែលយោធាថៃបានបាញ់លើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឈ្លានពានឆ្នាំ២០២៥កន្លងទៅ។

ជាការឆ្លើយតប លោកស្រី Rachel Schiller បានសម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចធិបតី ក្នុងការប្រកាន់ជំហរសន្តិភាពដោយអនុវត្តម៉ឺងម៉ាត់ នូវបទឈប់បាញ់ និងបានពង្រឹងទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំសហរដ្ឋអាមេរិក។

លោកស្រីក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ដល់កម្លាំងជំនាញ ដែលកំពុងបំពេញប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

លោកស្រីក៏បានបញ្ជាក់ជំហរបន្តគាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធសង្គ្រាមនៅកម្ពុជា សម្រាប់បណ្ដាឆ្នាំខាងមុខទៀត។ សូមរំលឹកថា បច្ចុប្បន្ននេះសហរដ្ឋអាមេរិក បានផ្តល់ជំនួយដល់អង្គភាព CMAC តាមរយៈអង្គការ NPA មានហិរញ្ញប្បទានឥតសំណងសរុបចំនួន ៥លានដុល្លារសម្រាប់គម្រោងរយៈពេល១៨ខែ (មករា ឆ្នាំ២០២៦-មិថុនា ២០២៧)។

ទន្ទឹមនឹងនេះ លោកស្រី Rachel Schiller ក៏បានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំងចំពោះការរៀបចំសារមន្ទីរតេជោសន្តិភាព ក្នុងខេត្តសៀមរាប ដែលបានបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជា ផលវិបាកបង្កឡើងដោយសង្គ្រាម និងការខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាម ព្រមទាំងកសាងសន្តិភាពមួយពេញលេញនៅកម្ពុជា។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហរដ្ឋអាមេរិកក្នុងវិស័យបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាម មិនត្រឹមតែចូលរួមពង្រឹងសុខសុវត្ថិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងវិបុលភាពកម្ពុជាសម្រាប់អនាគតយូរអង្វែងផងដែរ។

គួររំលឹកថា លោក ហេង រតនា ធ្លាប់បញ្ជាក់ឱ្យដឹងថា ការប្រើប្រាស់គ្រាប់បែកចង្កោមប្រភេទ M42, M46 និង M85 ប្រមាណ ៦-៧ លានគ្រាប់បែកចង្កោមរបស់ទាហានថៃមកលើបូរណភាពទឹកដីកម្ពុជា បានវាយប្រហារកងទ័ព/នគរបាលកម្ពុជា ជាពិសេសប៉ះពាល់គោលដៅស៊ីវិលដោយផ្ទាល់។

ភូមិចំនួន ៣៤៩ភូមិ ផ្ទៃដីជិត ៣០ម៉ឺនហិកតា ប្រជាជនជាង ៩ម៉ឺនគ្រួសារ ស្មើនឹងប្រជាពលរដ្ឋប្រមាណជាង ៣៥ម៉ឺននាក់ បានរងផលប៉ះពាល់៕