* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាប្រឹក្សាយោបល់សិក្សាធិការ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រុងស៊ាងហៃ
* ទឹកចិត្ដអ្នកម្ដាយ! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកអំណោយ និងនិមន្ដសម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព សម្ដែងធម៌ទេសនាបំភ្លឺផ្លូវចិត្ដ ដល់ជនមានពិការភាពនៃសមាគមតន្ដ្រីសំនៀងជនពិការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធី ដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាការរារាំងការធ្វើធុរកិច្ចទេ តែវាជាការកសាងទីផ្សារដែលអាចទុកចិត្តបាន មានព្រំដែនច្បាស់លាស់ មានក្រមសីលធម៌ និងគោរពច្បាប់
* អត្ថបទសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ដេចបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិន្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦រួមមាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា?
* រដ្ឋាភិបាលកម្ពុជា ពិចារណាបន្ថែមម៉ោងសិក្សាសម្រាប់សាលារដ្ឋពី ៤ម៉ោង ទៅ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានាប្រសិទ្ធភាពការអប់រំ, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ជាមុខវិជ្ជាអាទិភាព
* ការវាយតម្លៃរបស់មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកចំណាយអស់ ៤៧ពាន់លានដុល្លារក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពីការលួចស្តាប់ឮការផ្តាំផ្ញើរបស់សម្តេចតេជោ ឱ្យគេជួយមើលថែ បើសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំលឹកថា ពេលនោះអាយុ ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀនរបស់រដ្ឋមានតែស្តង់ដារគុណភាពតែមួយ និងមានគំរូតែមួយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បើតាមសម្តេចមនាយករដ្ឋមន្ត្រី សម្តេចបានបែងចែកការសាងសង់អគារសិក្សាជា៣កម្រិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពង្រឹងការអប់រំ គឺពង្រឹងពីកម្រិតមូលដ្ឋានមក ជាពិសេសការបណ្តុះបណ្តាលរក្សាពេល១២ឆ្នាំនៅកម្រិតចំណេះដឹងទូទៅ គឺសំខាន់ណាស់។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ធនាគារជាតិនៃកម្ពុជា៖ ស្ត្រីមានចំណែកដល់ ៦៧% នៃអ្នកប្រើប្រាស់ឥណទាន ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

28-10-2026 16:45

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងឱ្យដឹងថា តាមរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ស្ត្រីមានចំណែកប្រមាណ ៦៧% នៃអ្នកប្រើប្រាស់សេវាឥណទាន ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ ខណៈស្ត្រីដែលមានប្រាក់បញ្ញើ ក្នុងវិស័យនេះមានចំណែកប្រមាណ ៦៤% ដែលតួលេខទាំងនេះ បង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ស្ត្រី ក្នុងប្រព័ន្ធហិរញ្ញវត្ថុផ្លូវការនៅកម្ពុជា។

ចំណែកក្នុងវិស័យធនាគារ ស្ត្រីមានចំណែកប្រមាណ ៥៣% នៃអ្នកប្រើប្រាស់សេវាឥណទាន និងប្រមាណ ៥១% នៃអ្នកមានប្រាក់បញ្ញើ។ តួលេខទាំងនេះបង្ហាញថា ស្ត្រីមានតួនាទីសំខាន់ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ទាំងការទទួលបានឥណទាន និងការដាក់ប្រាក់បញ្ញើ។

ថ្លែងក្នុងសិក្ខាសាលា និងកិច្ចពិភាក្សាស្តីពី «បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីនៅកម្ពុជា» លោកស្រីបណ្ឌិត ជា សិរី បានបន្ថែមថា ទោះជាយ៉ាងណា ការបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុតែមួយមុខ មិនទាន់គ្រប់គ្រាន់នោះទេ ចាំបាច់ត្រូវធានាថា ស្ត្រីអាចទទួលបានផលិតផល និងសេវាហិរញ្ញវត្ថុដែលសមស្របនឹងតម្រូវការ មានសុវត្ថិភាព និងជួយឱ្យពួកគាត់សម្រេចបានលទ្ធផលហិរញ្ញវត្ថុវិជ្ជមាន។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា ដើម្បីជំរុញការអភិវឌ្ឍក្នុងវិស័យនេះ ធនាគារជាតិនៃកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ កំពុងរៀបចំ «យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ២០២៦-២០៣០» ដោយចាត់ទុកបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីជាអាទិភាពសំខាន់មួយ។ យុទ្ធសាស្ត្រនេះមានគោលដៅបន្តពង្រឹងសមិទ្ធផលដែលសម្រេចបានកន្លងមក បំពេញចន្លោះខ្វះខាត និងបង្កើតដំណោះស្រាយ ដើម្បីឆ្លើយតបនឹងតម្រូវការហិរញ្ញវត្ថុចម្រុះរបស់ស្ត្រី។

លោកស្រីបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី ក៏បានដើរតួនាទីសំខាន់ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីផងដែរ។ ក្នុងឆ្នាំ២០២៤ ស្ថាប័នទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី ដោយផ្តោតលើការបញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការពង្រឹងសមត្ថភាពប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល ដើម្បីជួយបង្កើនតួនាទីរបស់ស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ច។

លើសពីនេះ ធនាគារជាតិនៃកម្ពុជា ក៏បានសហការជាមួយដៃគូអភិវឌ្ឍន៍ រួមមានអង្គការ Good Return និងអង្គការ CUFA ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រី និងគាំទ្រឱ្យពួកគាត់អាចចូលរួមក្នុងប្រព័ន្ធហិរញ្ញវត្ថុផ្លូវការ បានកាន់តែទូលំទូលាយ។

ការជំរុញបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី ត្រូវបានចាត់ទុកថាជាកត្តាសំខាន់មួយ ក្នុងការពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុរបស់ស្ត្រី លើកកម្ពស់ឱកាសសេដ្ឋកិច្ច និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាបន្ន និងចីរភាព។

លោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងឱ្យដឹងថា កន្លងមកនេះយុទ្ធសាស្ត្រជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ មានគោលដៅបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ដែលមានគុណភាព កាត់បន្ថយអត្រាស្ត្រី ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ ឱ្យបានពាក់កណ្ដាលពី ២៧% មក ១៣% និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី ៥៩% ទៅ ៧០% ហើយត្រូវសម្រេចបានត្រឹមឆ្នាំ២០២៥ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពគ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច។

លោកស្រីបណ្ឌិតបានបន្តថា ក្នុងបរិបទនេះ ចាប់តាំងពីឆ្នាំ២០១៩មក ក្រសួងកិច្ចការនារី មានកិច្ចសហការ និងភាពជាដៃគូជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងសហគ្រិនស្ត្រី ដោយបានផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ ដល់ក្រុមគោលដៅ (ប្រមាណជាង ១.០០០នាក់) លើការប្រើប្រាស់កម្មវិធីឌីជីថល និងហិរញ្ញវត្ថុសម្រាប់ស្ត្រី និងក្មេងស្រី៕