* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាប្រឹក្សាយោបល់សិក្សាធិការ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រុងស៊ាងហៃ
* ទឹកចិត្ដអ្នកម្ដាយ! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកអំណោយ និងនិមន្ដសម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព សម្ដែងធម៌ទេសនាបំភ្លឺផ្លូវចិត្ដ ដល់ជនមានពិការភាពនៃសមាគមតន្ដ្រីសំនៀងជនពិការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធី ដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាការរារាំងការធ្វើធុរកិច្ចទេ តែវាជាការកសាងទីផ្សារដែលអាចទុកចិត្តបាន មានព្រំដែនច្បាស់លាស់ មានក្រមសីលធម៌ និងគោរពច្បាប់
* អត្ថបទសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ដេចបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិន្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦រួមមាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា?
* រដ្ឋាភិបាលកម្ពុជា ពិចារណាបន្ថែមម៉ោងសិក្សាសម្រាប់សាលារដ្ឋពី ៤ម៉ោង ទៅ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានាប្រសិទ្ធភាពការអប់រំ, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ជាមុខវិជ្ជាអាទិភាព
* ការវាយតម្លៃរបស់មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកចំណាយអស់ ៤៧ពាន់លានដុល្លារក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពីការលួចស្តាប់ឮការផ្តាំផ្ញើរបស់សម្តេចតេជោ ឱ្យគេជួយមើលថែ បើសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំលឹកថា ពេលនោះអាយុ ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀនរបស់រដ្ឋមានតែស្តង់ដារគុណភាពតែមួយ និងមានគំរូតែមួយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បើតាមសម្តេចមនាយករដ្ឋមន្ត្រី សម្តេចបានបែងចែកការសាងសង់អគារសិក្សាជា៣កម្រិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពង្រឹងការអប់រំ គឺពង្រឹងពីកម្រិតមូលដ្ឋានមក ជាពិសេសការបណ្តុះបណ្តាលរក្សាពេល១២ឆ្នាំនៅកម្រិតចំណេះដឹងទូទៅ គឺសំខាន់ណាស់។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងសាធារណការ, JICA និង Fukudome បើកសិក្ខាសាលាស្តីពីការប្រេីប្រាស់បច្ចេកវិទ្យា​ DX ក្នុងវិស័យសំណង់

28-10-2026 16:48

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងដោយមានការសម្របសម្រួលពីក្រុមហ៊ុន Fukudome Corporation ដែលជាក្រុមហ៊ុនវិស្វកម្ម និងសំណង់ស៊ីវិលឈានមុខគេមួយមកពីប្រទេសជប៉ុន បានរៀបចំសិក្ខាសាលាបច្ចេកវិទ្យាដ៏សំខាន់មួយ ស្តីពីការធ្វើបរិវត្តកម្មឌីជីថល (digital transformation- DX) ក្នុងវិស័យសំណង់ សំដៅជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យសំណង់ និងការគ្រប់គ្រងការដ្ឋានសំណង់តាមបច្ចេកវិទ្យាឌីជីថលដែលអាចជួយលើកកម្ពស់វិស័យសំណង់នៅកម្ពុជា។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ហ៊ុន ស៊ាងហុង តំណាងលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភានៃកម្ពុជា និងមានការចូលរួមពីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា, លោក យូរ តារា អនុប្រធានយកដ្ឋានហេដ្ឋានរចនាសម្ព័ន្ធផ្លូវថ្នល់នៃក្រសួងសាធារណការ និងដឹកជញ្ជូន, លោកស្រី Kikuchi Sakurako តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) លោក Masashi OBA ជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Fukudome Corporation រួមទាំងមានបណ្តាក្រុមហ៊ុន សាងសង់នៅកម្ពុជា ជាច្រើនទៀត។

លោក យូរ តារា បានបញ្ជាក់ឱ្យដឹងថា កម្ពុជា និងជប៉ុន មានចំណងមិត្តភាពដ៏យូរអង្វែងដែលត្រូវបានកសាងឡើងដោយផ្អែកលើទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការ។ ការគាំទ្ររបស់ប្រទេសជប៉ុន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា៖ ផ្លូវថ្នល់ ស្ពានកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ នៅពេលដែលប្រទេសកម្ពុជា បន្តអភិវឌ្ឍរីកចម្រើន យើងចាំបាច់ត្រូវពង្រឹង និងកែលម្អបណ្តាញដឹកជញ្ជូន ព្រមទាំងលើកកម្ពស់គុណភាពសំណង់ សុវត្ថិភាព និងផលិតភាពការងារ។ បច្ចេកវិទ្យាឌីជីថលផ្តល់នូវឱ កាសជាក់ស្តែង និងមានសក្តានុពលក្នុងការគាំទ្រដល់ការសម្រេចបាននូវគោលដៅទាំងនេះ។

លោក យូរ តារា បានបន្ថែមថា ក្រុមហ៊ុន Fukudome Corporation បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យសំណង់ រួមមាន ការងារវាស់វែង និងការរចនាដោយប្រើបច្ចេកវិទ្យា 3D គ្រឿងចក្រ សំណង់ដែលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ការគ្រប់គ្រងការដ្ឋានសំណង់តាមប្រព័ន្ធ ឌីជីថល និងបច្ចេកវិទ្យាបោះពុម្ពបេតុង 3D។

ជាក់ស្តែងនៅក្នុងសិក្ខាសាលានាថ្ងៃនេះ ក្រុមហ៊ុន Fukudome Corporation បានធ្វើបទបង្ហាញអំពីវិធីសាស្ត្រនៃការធ្វើសមាហរណកម្មបច្ចេកវិទ្យាទាំងនេះឱ្យដំណើរការរួមគ្នា ចាប់ពីការងារវាស់វែង ការរចនាការសាងសង់ រហូតដល់ការត្រួតពិនិត្យគុណភាព។ ការធ្វើសមាហរណកម្មបច្ចេកវិទ្យាទាំងនេះផ្តល់នូវចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ ដែលអាចជាមេរៀនសំខាន់សម្រាប់ការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា។

លោក Masashi OBA បានបញ្ជាក់ឱ្យដឹងដែរថា តាមរយៈការធ្វើបរិវត្តកម្មឌីជីថល (digital transformation- DX) ក្នុងវិស័យសំណង់ ជួយឱ្យក្រុមការងារសាងសង់បានកាន់តែត្រឹមត្រូវ មានប្រសិទ្ធភាព និងមានសុវត្ថិភាព។ ដ្រូន និងឧបករណ៍ស្កេនបង្កើតផែនទី ៣វិមាត្រ(3D) លម្អិតនៃកន្លែងសាងសង់ ដែលជួយវិស្វករក្នុងការរៀបចំផែនការការងារ ប៉ាន់ប្រមាណបរិមាណសម្ភារៈ និងកំណត់បញ្ហាមុនពេលចាប់ផ្តើមសាងសង់។ គំរូឌីជីថលជួយឱ្យគ្រប់គ្នាយល់ពីការរចនា ខណៈដែលឧបករណ៍ចាប់សញ្ញា និងអេក្រង់នៅលើម៉ាស៊ីនបង្ហាញផ្លូវដល់អ្នកបើកម៉ាស៊ីនជីក ឱ្យជីកបានត្រឹមជម្រៅ និងជម្រាលត្រឹមត្រូវ ដោយកាត់បន្ថយកំហុស និងការធ្វើឡើងវិញ។

វិស្វករអាចតាមដានវឌ្ឍនភាពពីចម្ងាយ និងប្រៀបធៀបការងារដែលបានបញ្ចប់ជាមួយនឹងការរចនា ដើម្បីកំណត់ចំណុចដែលត្រូវកែតម្រូវ។ បច្ចេកវិទ្យាទាំងនេះក៏កាត់បន្ថយតម្រូវការឱ្យកម្មករធ្វើការវាស់វែងនៅជិតម៉ាស៊ីនដែលកំពុងធ្វើចលនាផងដែរ។ បន្ទាប់ពីការសាងសង់រួចរាល់ កំណត់ត្រាឌីជីថលនឹងជួយដល់ការត្រួតពិនិត្យ ការថែទាំ និងការកែលម្អនាពេលអនាគត។

ក្រុមហ៊ុន Fukudome Corporation នាំមកនូវបទពិសោធន៍វិស្វកម្មសំណង់ស៊ីវិល ៧៥ ឆ្នាំ ក្នុងការផ្លាស់ប្តូរនេះ។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥១ មានការិយាល័យកណ្តាលនៅទីក្រុង Kochi ប្រទេសជប៉ុន ហើយអនុវត្តការងារផ្លូវ ទន្លេ ស្ពាន ផ្លូវរូងក្រោមដី ការងារឆ្នេរសមុទ្រ និងកំពង់ផែ ការការពារគ្រោះរាំងស្ងួត/ការហូរច្រោះដី ប្រព័ន្ធទឹក ការស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធ៕