* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាប្រឹក្សាយោបល់សិក្សាធិការ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រុងស៊ាងហៃ
* ទឹកចិត្ដអ្នកម្ដាយ! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកអំណោយ និងនិមន្ដសម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព សម្ដែងធម៌ទេសនាបំភ្លឺផ្លូវចិត្ដ ដល់ជនមានពិការភាពនៃសមាគមតន្ដ្រីសំនៀងជនពិការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធី ដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាការរារាំងការធ្វើធុរកិច្ចទេ តែវាជាការកសាងទីផ្សារដែលអាចទុកចិត្តបាន មានព្រំដែនច្បាស់លាស់ មានក្រមសីលធម៌ និងគោរពច្បាប់
* អត្ថបទសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ដេចបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិន្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦រួមមាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា?
* រដ្ឋាភិបាលកម្ពុជា ពិចារណាបន្ថែមម៉ោងសិក្សាសម្រាប់សាលារដ្ឋពី ៤ម៉ោង ទៅ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានាប្រសិទ្ធភាពការអប់រំ, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ជាមុខវិជ្ជាអាទិភាព
* ការវាយតម្លៃរបស់មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកចំណាយអស់ ៤៧ពាន់លានដុល្លារក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពីការលួចស្តាប់ឮការផ្តាំផ្ញើរបស់សម្តេចតេជោ ឱ្យគេជួយមើលថែ បើសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំលឹកថា ពេលនោះអាយុ ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀនរបស់រដ្ឋមានតែស្តង់ដារគុណភាពតែមួយ និងមានគំរូតែមួយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បើតាមសម្តេចមនាយករដ្ឋមន្ត្រី សម្តេចបានបែងចែកការសាងសង់អគារសិក្សាជា៣កម្រិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពង្រឹងការអប់រំ គឺពង្រឹងពីកម្រិតមូលដ្ឋានមក ជាពិសេសការបណ្តុះបណ្តាលរក្សាពេល១២ឆ្នាំនៅកម្រិតចំណេះដឹងទូទៅ គឺសំខាន់ណាស់។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា ស្នើចំណុចគន្លឹះចំនួន៣ ដើម្បីជំរុញចីរភាព និងការអភិរក្សបរិស្ថានសមុទ្រសកល នៅក្នុងសន្និសីទ COP17

28-10-2026 16:57

(អាមេនី)៖ ក្នុងឱកាសចូលរួមសន្និសីទបណ្តារដ្ឋភាគីនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៧ (COP17) នៅប្រទេសអាមេនី លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយលោកស្រី Rebeca Hubbard នាយិកានៃអង្គការ High Seas Alliance ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ Agreement)។

នៅក្នុងជំនួបដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្ត្រី បានលើកឡើងនូវចំណុចយុទ្ធសាស្ត្រចំនួន ៣រួមមាន៖

ទី១៖ ការបង្កើតលេខាធិការដ្ឋានសម្របសម្រួលការងារ សម្រាប់អនុវត្តកិច្ចព្រមព្រៀង BBNJ ដែលបានអនុម័តរួចមកហើយ ខណៈដែលកម្ពុជាបានចូលជាសមាជិកទី ៥៦ កាលពីខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ។

ទី២៖ ការរៀបចំផែនការសកម្មភាព ជំរុញការកៀរគរមូលនិធិសម្រាប់ជួយដល់ប្រទេសជាសមាជិក ក្នុងការឆ្លើយតបទៅនឹងបញ្ហាបរិស្ថានសកល ជាពិសេសលើការងារអភិរក្សសមុទ្រ។

និងទី៣៖ ការពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ នៃសន្ធិសញ្ញាលំហសមុទ្រ ទៅក្នុងការធ្វើការវាយតម្លៃហេតុបះពាល់បរិស្ថាន (EIA) ដើម្បីលើកកម្ពស់ការងារអភិរក្សសមុទ្រ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា កម្ពុជាបានដាក់ចេញវិធានការច្បាប់តឹងរ៉ឹងលើការកាត់បន្ថយការបំពុលដី អាកាស និងទឹក តាមរយៈស៊េរីនៃយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយមានមនុស្សចូលរួមជាង១៤លាននាក់ លើចំនួន១៧លាននាក់​ នៅកម្ពុជា រួមជាមួយការជំរុញចលនាសម្អាតបរិស្ថាន ការញែកសំរាម និងទុកដាក់សំរាម សំណល់បា្លស្ទិកឱ្យបានត្រឹមត្រូវ និងការផ្សព្វផ្សាយដល់សហគមន៍ ក្នុងគោលបំណងទប់ស្កាត់ មិនឱ្យមានការបំពុលហូរចូលទៅក្នុងសមុទ្រ និងមហាសមុទ្រ។

សូមបញ្ជាក់ថាយុទ្ធសាស្ត្រ និងឯកសារគតិយុត្តទាំងនេះ សបញ្ជាក់ឱ្យឃើញថា កម្ពុជាមិនត្រឹមតែចូលរួមឆ្លើយតបនឹងក្របខណ្ឌការងារសកលលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងបោះជំហានឈានទៅសម្រេចបានលទ្ធផលឆ្លើយតបលើសសូចនាករដែលបានកំណត់ថែមទៀតផង។

កម្ពុជាបានបំពេញលក្ខខណ្ឌយ៉ាងពេញលេញ និងបានក្លាយជារដ្ឋសមាជិកស្ថាបនិកទី៥៦ ក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង BBNJ (ឬហៅថា សន្ធិសញ្ញាលំហសមុទ្រ - High Seas Treaty) កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងនេះបានចូលជាធរមាន ជាផ្លូវការនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។

ការចូលរួមរបស់កម្ពុជាក្នុងកិច្ចព្រមព្រៀង BBNJ គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជាលើឆាកអន្តរជាតិ ក្នុងការចូលរួមដោះស្រាយបញ្ហាបរិស្ថានសកល ជាពិសេសការពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការអន្តរជាតិ របស់កម្ពុជា តាមរយៈក្រសួងបរិស្ថាន ក្នុងការធានាថាធនធានសមុទ្រ និងជីវៈចម្រុះដ៏សម្បូរបែប នឹងត្រូវគ្រប់គ្រង និងអភិរក្សតាមបែបវិទ្យាសាស្ត្រ និងប្រកបដោយចីរភាពពិតប្រាកដ។

ជាការឆ្លើយតប លោកស្រី Rebeca Hubbard បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកដល់ចីរភាពបរិស្ថានសកល។ លោកស្រីបានផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការត្រៀមចូលរួមសន្និសីទបណ្តារដ្ឋភាគីនៃកិច្ចព្រមព្រៀងBBNJ នេះលើកទី១ នាខែមករា ឆ្នាំ២០២៧ ខាងមុខនេះនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក និងបានបញ្ជាក់ថាអង្គការនឹងពិនិត្យលើគម្រោងជំរុញសកម្មភាពនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងជីវៈចម្រុះសមុទ្រ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕