* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ

28-10-2026 19:33

(ភ្នំពេញ)៖ ក្រុមស៊ើបអង្កេតពិសេសរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរកឃើញឯកសារមិនប្រក្រតីចំនួន ១១ករណី ក្នុងពេលចូលរួមសង្កេតការណ៍ចាប់ពីដំណាក់កាលដាក់ពាក្យប្រឡងប្រជែងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១ ដែលមានបេក្ខជន ដាក់ពាក្យចំនួន ៧៣៦នាក់ លើចំនួនពាក្យដែលបានលក់ចំនួន ៨១៦ ច្បាប់ ក្នុងនោះអង្គភាពប្រឆាំងអំពើពុករលួយកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន៥រូបទៅកាន់តុលាការ ដើម្បីបន្តនីតិវិធី។

នេះបើតាមសេចក្ដីរាយការណ៍របស់ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បង្ហាញនៅក្នុងកិច្ចប្រជុំ លើកទី១៥ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានគូសបញ្ជាក់ថា ក្នុងចំណោមភាពមិនប្រក្រតីទាំង១១ករណី មានដូចជា មាន៥ករណី ដែលបេក្ខជនប្រើប្រាស់ឯកសាក្លែង ដើម្បីដាក់ពាក្យ។ ករណី១ទៀត គឺបេក្ខជន ១រូប ដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០០៩ ក្រោយមកបានកែឈ្មោះ កែឆ្នាំកំណើតដោយខ្លួនឯង លុះដល់ឆ្នាំ២០១៩ ទើបបេក្ខជននោះដាក់ពាក្យទៅតុលាការសុំកែឈ្មោះ ខែឆ្នាំកំណើត។

ករណី១ទៀត គឺសញ្ញាបត្របាក់ឌុបរបស់បេក្ខជន ២រូប គ្មានឯកសារគល់បញ្ជីនៅក្រសួងអប់រំ យុវជន និងកីឡាឡើយ ប៉ុន្តែនៅពេលដែល ACU ចុះទៅស្រាវជ្រាវដល់ខេត្ត ទើបបានរកឃើញបេក្ខជន ២រូបនោះ ពិតជាបានប្រឡងជាប់បាក់ឌុបពិតប្រាកដមែន។ ករណីមួយទៀត គឺបេក្ខជន ១ រូប មិនព្រមចូលមកបំភ្លឺនៅ ACU តាមការកោះហៅ ដូច្នេះ ACU នឹងនាំខ្លួនបេក្ខជននោះមកស្តាប់ចម្លើយ។ ករណីមួយទៀត គឺ ACU កំពុងស្រាវជ្រាវលើសញ្ញាបត្របាក់ឌុបរបស់បេក្ខជន ១ រូប។

គួររម្លឹកថា កាលពីដើមខែតុលា នេះ ACU ធ្លាប់បានបញ្ចេញព័ត៌មានពាក់ព័ន្ធករណីក្លែងឯកសា ដើម្បីចូលរួមការប្រឡងជ្រើសរើសមេធាវីជំនាន់ទី២១ ដូចជា ACU រកឃើញថា មានបេក្ខជនប្រឡងធ្លាក់បាក់២ឌុបឆ្នាំ២០១៩ បានទិញសញ្ញាបត្រក្លែងក្លាយក្នុងតម្លៃ ៧០០ដុល្លារ តាមរយៈគ្រូបង្រៀនម្នាក់។ គ្រូបង្រៀនរូបនោះបានសារភាពថា ខ្លួនស៊ីកម្រៃជើងសារ ៣០-៥០ដុល្លារ/សន្លឹក ហើយបានបញ្ជូនអតិថិជនទៅមេខ្យល់ធំប្រមាណ ៣០នាក់រួចមកហើយ។ បេក្ខជនរូបនេះធ្លាប់ប្រើសញ្ញាបត្រក្លែងនេះដល់ទៅ ១៧ដង។

ACU រកឃើញថា មានបេក្ខជនប្រឡងធ្លាក់បាក់ឌុបឆ្នាំ២០១៩ម្នាក់ បានទិញសញ្ញាបត្រក្លែងតម្លៃ ៣៥០ដុល្លារ ពីបុគ្គលម្នាក់ដែលស្គាល់គ្នាតាមតូបកាហ្វេ។ ក្រោយការស៊ើបអង្កេត បេក្ខជនបានសារភាព និងលាតត្រដាងថា ជនខិលខូចដែលយកលុយធ្វើសញ្ញាបត្រក្លែងឱ្យខ្លួននោះ មានឪពុកជារដ្ឋលេខាធិការនៅក្រសួងអប់រំ។ ជននេះធ្លាប់យកសញ្ញាបត្រក្លែងប្រើប្រាស់ ៧ដង។

ACU ក៏រកឃើញថាអតីតព្រះសង្ឃដែលធ្លាប់ប្រឡងបាក់ឌុបជាបេក្ខជនស្វ័យរិន កាលពីឆ្នាំ២០១០ បានប្រើសញ្ញាបត្រក្លែងក្លាយ ដែលអះអាងថាយកពីព្រះសង្ឃមួយអង្គទៀតដោយមិនអស់ប្រាក់។ ជននេះធ្លាប់យកសញ្ញាបត្រក្លែងទៅប្រើប្រាស់ ៤ដងមកហើយ។

លើសពីនេះ ករណីមួយទៀត គឺមានបេក្ខជនប្រឡងធ្លាក់បាក់ឌុបឆ្នាំ២០១៤ ម្នាក់ដែលមានឪពុកជាមេធាវី ត្រូវបាន ACU រកឃើញអំពីភាពមិនប្រក្រតីជាច្រើនលើសញ្ញាបត្រ។ ដំបូងឡើយ បេក្ខជនរូបនេះបានទម្លាក់កំហុសលើជីតាដែលចែកឋានទៅ ប៉ុន្តែក្រោយការដេញដោល និងទម្លាក់ភស្តុតាងជិត ១ម៉ោង ទើបសារភាពថា ខ្លួនបានជួលអ្នករត់ការជាគ្រូម្នាក់តម្លៃ ១,២០០ដុល្លារ នៅឆ្នាំ២០១៨ ដើម្បីធ្វើសញ្ញាបត្របាក់ឌុបក្លែងក្លាយឆ្នាំ២០១៥។ ទោះបីជាបេក្ខជនរូបនេះបានរត់ទៅដកពាក្យប្រឡងពីគណៈមេធាវីវិញក៏ដោយ ក៏ ACU បញ្ជាក់ថា មិនអាចរលត់ការទទួលខុសត្រូវព្រហ្មទណ្ឌបានឡើយ។

ក្រុមការងារពិសេសរបស់ ACU ឱ្យដឹងថា បេក្ខជនដាក់ពាក្យសុំប្រឡងសរុបមានចំនួន ១២ ៩៣៤ នាក់ (ស្រី ៦៤,៦%) ហើយឯកសាររបស់បេក្ខជនទាំងអស់ត្រូវបានបញ្ជូនទៅប្រធានក្រុមស៊ើបអង្កេតពិសេស ពិនិត្យ។ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន ១២ ៧៩០សន្លឹក ត្រូវបានក្រុមពិសេសនេះពិនិត្យរួចជាស្រេច ថាជាឯកសារត្រឹមត្រូវ (នៅសល់តែ ១២៥សន្លឹកទៀត ដែលកំពុងបន្តពិនិត្យ)។ ក្រៅពីនោះ ក្រុមពិសេសនេះ បានរកឃើញបេក្ខជន ៤រូប បានប្រើប្រាស់ឯកសារបាក់ឌុបក្លែងក្លាយ ហើយកំពុងស្ថិតក្នុងដំណាក់កាលកសាងនីតិវិធីបញ្ជូនទៅតុលាការ។

ឯកសារបាក់ឌុប ដែល ACU បានកោសលវិច័យរួចរាល់ មានសញ្ញាបត្របាក់ឌុប ដែលប្រឡងជាប់តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៦។ ចំណុចពិសេសមួយ ដែលរកឃើញ គឺមានបេក្ខជន ១រូប ជាប់បាក់ឌុបពិតប្រាកដមែន ហើយបាននិទ្ទេស B ពេលមានអាយុ ១៣ឆ្នាំ (ACU សូមកោតសរសើរសមត្ថភាពរៀនសូត្ររបស់បេក្ខជន)។

ACU ក៏បានចូលរួមសង្កេតការណ៍ក្នុងដំណើរការប្រឡង ចំនួន ២ផ្សេង ទៀតរួមមាន (១)-ប្រឡងប្រជែងផ្ទៃក្នុងរបស់គ្រូបង្រៀនក្នុងក្របខណ្ឌ ដើម្បីផ្លាស់ប្តូរកន្លែងបំពេញការងារមកក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ (២)-គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនៅកម្រិតមធ្យមសិក្សា ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា។ ដោយឡែក ACU បានចូលរួមសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ៦៨គម្រោង របស់អង្គភាពលទ្ធកម្មចំនួន ៣០អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្ដែងមួយចំនួនទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត៕