* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើសារជូនភាគីពាក់ព័ន្ធ ចូលរួមអនុវត្តយុទ្ធនាការឆន្ទៈល្អលើកទី២ ដើម្បីផ្សព្វផ្សាយគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ

28-10-2026 21:33

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស.) បានអំពាវនាវដោយផ្ទាល់ទៅកាន់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមអនុវត្តយុទ្ធនាការ «ឆន្ទៈល្អលើកទី២» ដើម្បីផ្សព្វផ្សាយគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ។

ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសអញ្ជើញបើកយុទ្ធនាការ «ឆន្ទៈល្អ លើកទី២» នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ «បន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានាក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ»។ ខ្លឹមសារទាំងនោះរួមមាន៖

*ចំពោះក្រុមហ៊ុនផលិត អ្នកនាំចូល និងអ្នកចែកចាយ៖ សូមកុំរង់ចាំឱ្យមានការណែនាំ ឬការព្រមានទើបធ្វើការកែសម្រួល។ សូមបង្កើតប្រព័ន្ធ compliance នៅក្នុងក្រុមហ៊ុន។ រាល់យុទ្ធនាការទីផ្សារ រាល់សារផ្សាយ រាល់ការឧបត្ថម្ភ និងរាល់សកម្មភាព Promotion គួរត្រូវបានពិនិត្យមុនចេញផ្សាយ។

*ចំពោះទីភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម៖ អ្នកមិនមែនគ្រាន់តែជាអ្នកបញ្ជូនសាររបស់អតិថិជនទេ។ អ្នកក៏មានទំនួលខុសត្រូវផ្នែកវិជ្ជាជីវៈ។ ភាពច្នៃប្រឌិត Creativity មិនគួរត្រូវបានប្រើដើម្បីស្វែងរកចន្លោះច្បាប់ទេ។ Creativity ត្រូវប្រើដើម្បីរកវិធីផ្សាយដែលទាក់ទាញ ប៉ុន្តែសមស្រប និងមានទំនួលខុសត្រូវ។

*ចំពោះសិល្បករ សិល្បការិនី អ្នកផលិតមាតិកា និង Influencers៖ ចំនួនអ្នកតាមដាន គឺជាឥទ្ធិពល។ ហើយឥទ្ធិពលតែងតែភ្ជាប់ជាមួយការទទួលខុសត្រូវ។
មុនទទួលការងារផ្សព្វផ្សាយ សូមសួរខ្លួនឯងថា តើខ្លឹមសារនេះអាចទៅដល់អនីតិជនដែរ ឬទេ?​ តើវាអាចជំរុញការប្រើប្រាស់ខុសគោលដៅដែរ​ ឬទេ? តើវាបំផ្លើសការពិតដែរ ឬទេ? តើវាស្របនឹងច្បាប់ និងក្រមសីលធម៌ដែរ ឬទេ? Influencer ដែលមានទំនួលខុសត្រូវ មិនគ្រាន់តែការពារអ្នកតាមដានទេ គេក៏ការពារកិត្តិយស និងអាជីពរបស់ខ្លួនផងដែរ។

*ចំពោះអង្គភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ៖ យើងយល់ច្បាស់ថា ចំណូលពីការផ្សាយពាណិជ្ជកម្មមានសារៈសំខាន់ចំពោះនិរន្តរភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ។ ប៉ុន្តែការទទួលចំណូល មិនអាចជំនួសការទទួលខុសត្រូវវិជ្ជាជីវៈបានទេ។ ប្រព័ន្ធផ្សព្វផ្សាយដែលមានតម្លៃ គឺប្រព័ន្ធផ្សព្វផ្សាយដែលអាចធ្វើអាជីវកម្មបាន និងរក្សាទំនុកចិត្តសាធារណៈបានក្នុងពេលតែមួយ។

*ចំពោះក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ៖ ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក្នុងការផ្សព្វផ្សាយ ណែនាំ ត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ច និងបទប្បញ្ញត្តិជាធរមាន។

*ការអនុវត្តត្រូវមានមាត្រដ្ឋានតែមួយ។ ក្រុមហ៊ុនធំ ឬតូច ត្រូវគោរពច្បាប់ដូចគ្នា។ នៅភ្នំពេញ ឬនៅខេត្ត ត្រូវមានស្តង់ដារដូចគ្នា។ Offline ឬ Online ត្រូវមានទំនួលខុសត្រូវដូចគ្នា។

*ចំពោះបងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់៖ សូមបន្តបង្កើនការយល់ដឹងអំពីសុខភាព សុវត្ថិភាព និងការប្រើប្រាស់ព័ត៌មានដោយការពិចារណា។

អ្នកប្រើប្រាស់មានអំណាចក្នុងការបង្កើតទីផ្សារ។ នៅពេលអ្នកប្រើប្រាស់ជ្រើសរើសផលិតផលដោយគុណភាព មិនតាមរង្វាន់ មិនតាមការអូសទាញហួសហេតុ នោះទីផ្សារក៏នឹងផ្លាស់ប្តូរទៅតាមនោះដែរ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមបញ្ជាក់ជាថ្មីឱ្យបានច្បាស់ថា គោលដៅរបស់រាជរដ្ឋាភិបាលមិនមែនជាការបញ្ឈប់ការធ្វើធុរកិច្ច មិនមែនជាការបិទការផ្សាយពាណិជ្ជកម្ម និងមិនមែនជាការប្រឆាំងនឹងវិស័យឯកជនឡើយ។ គោលដៅរបស់យើងគឺរៀបចំសណ្តាប់ធ្នាប់ទីផ្សារ, ធានាការគោរពច្បាប់, លើកកម្ពស់ការប្រកួតប្រជែងដោយសុចរិត, ការពារសុខុមាលភាពសាធារណៈ និងជំរុញឱ្យអាជីវកម្មកម្ពុជារីកចម្រើនដោយទទួលខុសត្រូវ។ យើងចង់ឃើញក្រុមហ៊ុនរីកចម្រើន៕