* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងសុខាភិបាល និងអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា បង្កើនសុវត្ថិភាពចំណីអាហារ ពង្រឹងសុវត្ថិភាពប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា

29-10-2026 16:13

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ លោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកស្រីត្រូវបញ្ចប់បេសកកម្មការងារនៅកម្ពុជា។

ក្នុងជំនួបនេះបានធ្វើឡើងនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល។ នាឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការ FAO ក្រោមការដឹកនាំរបស់ លោកស្រី Rebekah Bell ក្នុងអំឡុងអាណត្តិ (២០២២–២០២៦) បានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងគាំទ្រយ៉ាងសកម្មដល់វិស័យសុខាភិបាលកម្ពុជា។

លោកស្រីតំណាងអង្គការ FAO បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលតែងតែផ្តល់អាទិភាពខ្ពស់លើកិច្ចសហការអន្តរវិស័យ ជាពិសេសការអនុវត្តវិធីសាស្ត្រ «សុខភាពតែមួយ» (One Health)។

លោកស្រីបានជម្រាបជូនពីគម្រោងនៃកិច្ចសហប្រតិបត្តិការរបស់អង្គការ FAO ដែលពាក់ព័ន្ធនិងវិស័យសុខាភិបាលរួមមាន៖

១៖ សុខភាពតែមួយ ទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងរវាងសត្វនិងមនុស្ស និងការប្រយុទ្ធនឹងភាពស៊ាំឱសថ (AMR)។
២៖ សុវត្ថិភាពចំណីអាហារ ពង្រឹងសុវត្ថិភាពប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ។
៣៖ ការអនុវត្ត និងតម្រង់ទិស ក្របខ័ណ្ឌកម្មវិធីប្រចាំប្រទេស Country Programming Framework 2024–2028។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងជោគជ័យនៃបេសកកម្ម របស់លោកស្រីតំណាងក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់អង្គការ FAO។ ជាមួយគ្នានេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានស្នើឱ្យអង្គការ FAO បន្តសហការរៀបចំសារអប់រំលើការបរិភោគអាហារត្រឹមត្រូវ ដើម្បីផ្លាស់ប្តូរឥរិយាបថប្រចាំថ្ងៃ ព្រមទាំងស្វាគមន៍រាល់គំនិតផ្តួចផ្តើមសិក្សាស្រាវជ្រាវថ្មីៗ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីជាផលប្រយោជន៍ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា៕