* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កាកបាទក្រហមកម្ពុជា សហការជាមួយក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាស្តីពី ការប្រើប្រាស់ និងការកាពារបដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងច្បាប់មនុស្សធម៌អន្តរជាតិ ជូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកា

29-10-2026 16:33

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា សហការជាមួយក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ការប្រើប្រាស់ និងការការពារបដិរូប ព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន ជូនដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិកាតាមបណ្ដាញសង្គម និងមន្ត្រីរាជការក្រសួងព័ត៌មាន។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងវត្តមានអញ្ជើញចូលរួមពីអ្នកសារព័ត៌មាន អ្នកផលិតមាតិកាតាមបណ្តាញព័ត៌មានសង្គម និងមន្ត្រីរាជការក្រសួងព័ត៌មាន សរុបប្រមាណ ៣០០នាក់ នៅសាលចតុមុខមង្គល ទីស្តីការក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនោះលោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់បដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហមឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងជំរុញឱ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ផ្ទៀងផ្ទាត់ព័ត៌មាន និងរូបភាពមុនពេលផ្សព្វផ្សាយ ដើម្បីជៀសវាងការភ័ន្តច្រឡំអំពីបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

លោកបានគូសបញ្ជាក់ថា ការយល់ដឹងពីក្របខណ្ឌច្បាប់ និងគោលការណ៍គ្រឹះទាំង៧ នឹងជួយឱ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ជៀសផុតពីការបំពានច្បាប់ដោយអចេតនា ព្រមទាំងលើកកម្ពស់សីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងគួរឱ្យទុកចិត្តក្នុងនាមជាពលរដ្ឋឌីជីថលគំរូ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនដែរថា ក្រសួងព័ត៌មាននឹងបន្តរួមដំណើរជាមួយកាកបាទក្រហមកម្ពុជា ដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែលំទូលាយដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិកាតាមបណ្តាញព័ត៌មានសង្គម និងមន្ត្រីរាជការក្រសួងព័ត៌មានបន្ថែមទៀត។

មានប្រសាសន៍បើកអង្គសិក្ខាសាលានាពេលនោះលោកស្រី ពុំ ចន្ទីនី បានថ្លែងអំណរគុណចំពោះក្រសួងព័ត៌មាន ដែលបានសហការគាំទ្រដល់ការផ្សព្វផ្សាយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ លោកស្រីបានលើកឡើងពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលបានចង្អុលបង្ហាញថា ច្បាប់មនុស្សធម៌អន្តរជាតិ និងអនុសញ្ញាក្រុងហ្សឺណែវ មិនមែនជារឿងឆ្ងាយខ្លួន ឬសម្រាប់តែអ្នកច្បាប់នោះទេ ប៉ុន្តែវាពាក់ព័ន្ធនឹងការគោរពជីវិតមនុស្ស ការគាំពារជនស៊ីវិល និងការរក្សាអព្យាក្រឹតភាព ដែលស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធី និងគោលការណ៍ច្បាប់អន្តរជាតិ។

លោកស្រីបានបន្តគូសបញ្ជាក់ថា បដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គឺជានិមិត្តសញ្ញាដែលទទួលបានការការពារដោយច្បាប់ មិនមែនជានិមិត្តសញ្ញាធម្មតាដែលអាចយកទៅប្រើប្រាស់ជាទូទៅបាននោះទេ។ ជាមួយគ្នានេះ លោកស្រីក៏បានអំពាវនាវឱ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ចូលរួមផ្សព្វផ្សាយគោលការណ៍មនុស្សធម៌ ការការពារជនស៊ីវិល និងអ្នករងរបួសក្នុងស្ថានភាពជម្លោះប្រដាប់អាវុធ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដោយមានការទទួលខុសត្រូវ។

ជាកិច្ចដំណើរការកម្មវិធីបន្ត អង្គសិក្ខាសាលា ក៏មានបទបង្ហាញស្តីអំពីគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ការប្រើប្រាស់ និងការការពារបដិរូប ព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិ និងបេសកកម្មរបស់កាកបាទក្រហមកម្ពុជា ក្នុងពេលមានជម្លោះប្រដាប់អាវុធ ។

សូមបញ្ជាក់ថាសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖ (១) លើកកម្ពស់ការយល់ដឹងពីច្បាប់មនុស្សធម៌អន្តរជាតិ (អនុសញ្ញាទីក្រុងហ្សឺណែវទាំង៤ និងពិធីសារបន្ថែម) និងគោលការណ៍គ្រឹះទាំង៧ របស់ចលនា, (២) បញ្ជ្រាបការយល់ដឹងអំពីតម្លៃផ្លូវច្បាប់នៃការប្រើប្រាស់និងការពារបដិរូប (កាកបាទក្រហម អឌ្ឍចន្ទក្រហម និងគ្រីស្តាល់ក្រហម) ទាំងទម្រង់ “ការការពារ” (Protective Use) និង “ការសម្គាល់” (Indicative Use) ព្រមទាំងការទប់ស្កាត់ការប្រើប្រាស់ខុស, (៣) ជំរុញឱ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាឌីជីថល ក្លាយជា “អ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ” ក្នុងការរាយការណ៍ព័ត៌មានមនុស្សធម៌ និងជួយផ្សព្វផ្សាយបន្តពីច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះ និងការប្រើប្រាស់និងការការពារបដិរូប ដល់សាធារណជន និង (៤) លើកកម្ពស់ការកសាងវប្បធម៌សន្តិភាព តាមរយៈជំរុញបណ្តុះស្មារតីយោគយល់ អធ្យាស្រ័យ និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ទោះបីជាស្ថិតក្នុងស្ថានភាពប្រឈមឬមានជម្លោះ និងក្នុងពេលមានសន្តិភាព៕