* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?

29-10-2026 21:05

(ហុងកុង)៖ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបាននិយាយថារូបលោកបើកចំហចំពោះកិច្ចប្រជុំត្រីភាគីជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅឯកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុង Shenzhen ប្រទេសចិននៅខែវិច្ឆិកាខាងមុខ វាមិនទាន់មានភាពប្រាកដប្រជា ឬសញ្ញាជាក់លាក់ណាមួយថាមេដឹកនាំទាំង៣ ពិតជាអាចនឹងជួបគ្នាមែនឬក៏យ៉ាងណានោះទេ?

ក្រុមអ្នកជំនាញបាននិយាយថាជាធម្មតា កិច្ចប្រជុំមួយអាចប្រព្រឹត្តទៅ គឺអាស្រ័យទៅលើថាតើប្រទេសដែលពាក់ព័ន្ធអាចឈានដល់ការឯកភាពគ្នាលើរបៀបវារៈសម្រាប់កិច្ចប្រជុំឬក៏អត់? របៀបវារៈផងដែរជាកត្តាកំណត់មួយដ៏សំខាន់ថាតើកិច្ចប្រជុំមួយអាចធ្វើទៅរួច ឬក៏អត់? តាមក្រុមអ្នកជំនាញ រុស្ស៉ីត្រូវបានរំពឹងថានឹងទទួលបានផលច្រើនជាងគេ ប្រសិនបើកិច្ចប្រជុំត្រីភាគីពិតជាកើតឡើងពិតមែន។ កិច្ចប្រជុំនេះនឹងក្លាយជានិមិត្តរូបមួយនៃការបិទបញ្ចប់ភាពឯកោ ក៏ដូចជាលើកកម្ពស់ឋានៈជាកំពូលមហាអំណាចមួយរបស់រុស្ស៉ី។ ចំណែក លោក ត្រាំវិញអាចយកកិច្ចប្រជុំនេះ បង្ហាញប្រាប់ពិភពលោកថាមានតែលោកម្នាក់ប៉ុណ្ណោះអាចដោះស្រាយជាមួយមហាអំណាចដទៃ។ បើតាមកាសែតអាមេរិក Wall Street Journal ​លោក ពូទីនជាអ្នកស្នើឱ្យមានជំនួបត្រីភាគីជាមួយលោក ស៊ី ជីនពីង និងលោក ត្រាំ។ លោក ពូទីនផ្ទាល់បានបង្ហាញការគាំទ្រចំពោះកិច្ចប្រជុំត្រីភាគី ប៉ុន្តែបានបន្ថែមថារបៀបវារៈត្រូវតែមានការកំណត់ឱ្យច្បាស់លាស់។ «កិច្ចប្រជុំត្រីភាគីមានលទ្ធភាពអាចទៅរួច។ តែវាអាស្រ័យលើចិនដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ (APEC)»។ នេះការលើកឡើងរបស់លោក ពូទីន។

កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោក ដូណាល់ ត្រាំក៏បានឱ្យសញ្ញាដែរថាលោកបើកចំហចំពោះជំនួបត្រីភាគី។ ប៉ុន្តែលោកបាននិយាយថារបៀបវារៈសំខាន់គឺផ្ដោតលើការរំសាយអាវុធនុយក្លេអ៊ែរ ជាប្រធានបទមួយដែលប៉េកាំងបានបដិសេធចរចាជាយូរមកហើយ។ ការអត្ថាធិប្បាយរបស់លោក ត្រាំ កើតមានឡើងបន្ទាប់ពី Wall Street Journal បានរាយការណ៍ថាលោក ពូទីន បានលើកឡើងពីគំនិតរៀបចំកិច្ចចរចាត្រីភាគីជាមធ្យោបាយដើម្បីចរចាបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន។ ដោយឡែកបើតាមសារព័ត៌មាន South China Morning Post ក្រុមមន្ត្រីចិនបានបង្ហាញការស្វាគមន៍ជាលក្ខណៈឯកជនចំពោះកិច្ចប្រជុំត្រីភាគី តែមិនបានខ្នះខ្នែងចង់ឱ្យជំនួបនេះកើតឡើងខ្លាំងណាស់ណាអ្វីនោះទេ។ ម្យ៉ាងវិញទៀត វាមិនមានកិច្ចពិភាក្សាជាក់ស្ដែងអំពីរបៀបវារៈ ឬការត្រៀមចំនៅឡើយទេ។ នៅពេលត្រូវបានសាកសួរពីលទ្ធភាពនៃការរៀបចំកិច្ចប្រជុំត្រីភាគី អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថាលោកស្រីមិនមានព័ត៌មានអ្វីត្រូវផ្ដល់ឡើយ។

លោក Wang Wen ជាព្រឹទ្ធបុរសនៃវិទ្យាស្ថាន Chongyang Institute for Financial Studies នៃសាកលវិទ្យាល័យ Renmin បានកត់សម្គាល់ថារបៀបវារៈនឹងក្លាយជាកត្តាកំណត់ថាតើកិច្ចប្រជុំអាចកើតឡើងឬអត់ ឬក៏ជោគជ័យដែរឬយ៉ាងណា? «របៀបវារៈជាកត្តាកំណត់មួយដ៏សំខាន់ថាតើកិច្ចប្រជុំមួយអាចកើតឡើងដែរឬទេ»? នេះជាការគូសបញ្ជាក់របស់លោក Wang Wen។ តាមអ្នកជំនាញរូបនេះ ប្រសិនបើចិន រុស្ស៉ី និងសហរដ្ឋអាមេរិកខ្វែងគំនិតគ្នាលើរបៀបវារៈ ឬសំណើរបស់ពួកគេលើប្រធានបទមិនស៊ីខ្សែគ្នា នោះកិច្ចប្រជុំមានភាគរយខ្ពស់នឹងមិនអាចកើតឡើងទេ។ ផ្ទុយទៅវិញ លុះត្រាតែពួកគេឯកភាពគ្នាលើរបៀបវារៈ និងមិនប៉ះពាល់បន្ទាត់ក្រហមរបស់ភាគីនីមួយៗ នោះទើបកិច្ចសន្ទនាមួយអាចមានលទ្ធភាពធ្វើទៅរួច។

សម្រាប់លោក Denis Simon មកពីវិទ្យាស្ថាន Quincy មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន ចំពោះលោក ពូទីន ការអង្គុយទល់មុខគ្នាជាមួយលោក ត្រាំ និងលោក ស៊ី ជីនពីង នឹងក្លាយជាជ័យជម្នះមួយខាងការទូត ការបិទបញ្ចប់ភាពឯកោរបស់រុស្ស៉ី ហើយផ្ដល់ឱ្យរូបលោកនូវវេទិកាមួយដើម្បីពិភាក្សាពីសំណុំរឿងអ៊ុយក្រែន ជាបញ្ហាមួយដែលលោក ស៊ី ជីនពីងទំនងជានឹងមានការប្រុងប្រយ័ត្នបំផុត។ «លោក ស៊ី ជីនពីងអាចនឹងស្វាគមន៍ការទទួលស្គាល់ចិនជាមហាអំណាចពិភពលោកមួយមិនអាចខ្វះបាន តែលោកនឹងមានការប្រុងប្រយ័ត្នបំផុតចំពោះការចូលរួមក្នុងការរៀបចំមួយដែលនឹងផ្ដល់ភាពស្របច្បាប់ទៅឱ្យដែនឥទ្ធិពលរបស់រុស្ស៉ី និងសហរដ្ឋអាមេរិកដែលធ្វើឱ្យខូចដល់ប្រយោជន៍របស់ ចិន។ លោក Wang Wen បានបន្ថែមថាជានិមិត្តរូប កិច្ចប្រជុំត្រីភាគីនឹងគូសបញ្ជាក់ឡើងវិញពីឋានៈរបស់ចិនក្នុងនាមជាតួអង្គដ៏សំខាន់មួយមិនអាចខ្វះបាន ជាមួយការបង្ហាញថាគ្មានបញ្ហាអន្តរជាតិធំៗអាចត្រូវបានដោះស្រាយដោយមិនមានការចូលរួមពីចិននោះទេ។

ក៏ប៉ុន្តែកិច្ចប្រជុំត្រីភាគីរវាងសហរដ្ឋអាមេរិក ចិន និងរុស្ស៉ី អាចនឹងបង្កការឈឺក្បាលដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដូចជាបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប និងជប៉ុន។ បើតាមលោក Wang Wen កិច្ចប្រជុំត្រីភាគីនឹងធ្វើឱ្យអឺរ៉ុប ឬជប៉ុនកាន់តែមានក្ដីកង្វល់លើការរៀបចំយុទ្ធសាស្ត្រ ក៏ព្រោះតែសម្ព័ន្ធមិត្តទាំង២របស់វ៉ាស៊ីនតោនបានរៀបចំគោលនយោបាយការបរទេសរបស់ខ្លួនដោយផ្អែកលើគោលជំហររបស់សហរដ្ឋអាមេរិកនៅក្នុងការប្រកួតប្រជែងកំពូលមហាអំណាច។ យ៉ាងណាក៏ដោយ លោក Wang Wen មិនរំពឹងនោះទេថាបើទោះជាកិច្ចប្រជុំត្រីភាគីអាចប្រព្រឹត្តទៅបានក៏ដោយ ក៏វាទំនងជាមិនអាចសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រទេ។ ជំនួសមកវិញ ភាគីទាំង៣ទំនងជាអាចនឹងឈានដល់ការឯកភាពគ្នាលើការបង្កើតបណ្ដាញទំនាក់ទំនងដើម្បីបង្ការកុំឱ្យមានការយល់ច្រឡំ ឬការគណនាខុសខាងយុទ្ធសាស្ត្រ ការយល់ស្របជាមូលដ្ឋានមួយលើបញ្ហាពិភពលោក និងការបញ្ជាក់ឱ្យច្បាស់ៗពី «បន្ទាត់ក្រហម» របស់ពួកគេ។ «ការរំពឹងទុកណាមួយថាកិច្ចប្រជុំរបៀបនេះអាចនឹងដោះស្រាយសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន ឬធ្វើឱ្យមានការប្រែប្រួលជាមូលដ្ឋាននៃសណ្ដាប់ធ្នាប់ពិភពលោក គឺជារឿងមិនទំនងនោះទេ»។ នេះបើតាមលោក Wang Wen។

យល់ឃើញស្រដៀងគ្នានេះដែរ លោក Hemant Adlakha មកពីសាកលវិទ្យាល័យ Jawaharlal Nehru ក្នុងទីក្រុងញូវដែលី បាននិយាយថាប្រសិនបើមិនមានកិច្ចប្រជុំផ្លូវការទេ មេដឹកនាំទាំង៣ ប្រហែលជាអាចនឹងជ្រើសរើសយកការចូលរួមក្នុងជំនួបក្រៅផ្លូវការ ដូចជាការដើរលេងជាមួយគ្នា ឬផឹកតែជជែកគ្នា។

លោក Cui Hongjian ជានាយកសិក្សាពីសហភាពអឺរ៉ុបនៅសាកលវិទ្យាល័យ Beijing Foreign Studies University បាននិយាយថាភាពធូរស្រាលក្នុងទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយប៉េកាំង និងមូស្គូ បានផ្ដល់ហេតុផលមួយចំនួនសម្រាប់ការរៀបចំកិច្ចប្រជុំមួយ។ ប៉ុន្តែការរក្សាស្ថិរភាពក្នុងទំនាក់ទំនងជារឿងចាំបាច់ដើម្បីអាចឱ្យការរៀបចំកិច្ចចរចាអាចដំណើរការទៅមុខ។ លោក Hongjian ធ្វើការកត់សម្គាល់បែបនេះដោយចង់សំដៅលើភាពមិនច្បាស់លាស់ជុំវិញសង្រ្គាមអ៊ុយក្រែនដែលកំណត់ពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៉ី ព្រមទាំងបញ្ហាពាណិជ្ជកម្មដែលកំណត់ទំនាក់ទំនងរវាងប៉េកាំង និងវ៉ាស៊ីនតោន។

«ដើម្បីអាចឱ្យកិច្ចប្រជុំត្រីភាគីអាចប្រព្រឹត្តទៅបាន ខ្ញុំគិតថាលក្ខខណ្ឌដ៏សំខាន់បំផុតមួយ នោះគឺភាគីទាំង៣ ត្រូវតែរក្សាទំនាក់ទំនងទ្វេភាគីឱ្យ មានស្ថិរភាព ដោយមិនត្រូវឱ្យមានការប្រែប្រួលធំដុំណាមួយកើតឡើងនោះទេ»។ នេះជាការលើកឡើងរបស់លោក Hongjian។ លោកបន្តថាឆន្ទៈនយោបាយរបស់ភាគីទាំង៣ក៏ជាកត្តាកំណត់មួយដែរ។ ជាពិសេស រដ្ឋបាលលោក ត្រាំ នឹងត្រូវពិចារណាយ៉ាងល្អិតល្អន់ថាតើការរៀបចំកិច្ចប្រជុំជាមួយចិន និងរុស្ស៉ី ដើរស្របគ្នាទៅនឹងផលប្រយោជន៍នយោបាយក្នុងស្រុកឬក៏អត់ មុននឹងសម្រេចចិត្តបើកកិច្ចពិភាក្សាលើរបៀបវារៈ៕