* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋ នៅពេលមានទុក្ខលំបាកនោះឡើយ (Video inside)

30-10-2026 10:12

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសង្កត់ធ្ងន់ជាថ្មីម្តងទៀតអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ខ្ពស់ និងមិនបោះបង់ប្រជាពលរដ្ឋរបស់ខ្លួនឡើយ នៅពេលដែលប្រជាពលរដ្ឋជួបប្រទះនូវទុក្ខលំបាក ឬវិបត្តិណាមួយកើតឡើង ដោយអះអាងថាគ្រប់កាលៈទេសៈរាជរដ្ឋាភិបាលតែងនៅជាមួយប្រជាពលរដ្ឋ។

មានប្រសាសន៍នាឱកាសអញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជា​ពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំ២០២៦នេះ ទាក់ទងនឹងទឹកជំនន់ មានបញ្ហា២ គឺទឹកភ្លៀង និងទឹកទន្លេឡើងពេលជាមួយគ្នាដែលធ្វើឱ្យមានទឹកធំ និងប៉ះពាល់ដល់ ៧ខេត្ត ហើយប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ។

ជុំវិញបញ្ហាទឹកជំនន់ និងបញ្ហាផ្សេងៗដែលកើតមានធ្វើឱ្យប្រជាពលរដ្ឋជួបទុក្ខលំបាក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ដូចនេះថា «រាជរដ្ឋាភិបាលអត់ចោលទេប្រជាពលរដ្ឋ ហើយក្នុងមួយឆ្នាំនេះអ្នកព្រំដែនកម្ពុជា-ថៃ យើងអាចនិយាយបានថា ទទួលរងទុក្ខផ្ទួនៗចាប់ពីរឿងការបិទព្រំដែន សង្គ្រាមឈ្លានពានតាមព្រំដែន រហូតមកដល់ទឹកជំនន់»។

ជាមួយនឹងការខិតខំឆ្លងកាត់នូវបញ្ហាដែលកើតមានរបស់ប្រជាពលរដ្ឋនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងកោតសរសើរ និងថ្លែងអរគុណចំពោះភាពរឹងមាំរបស់ប្រជាពលរដ្ឋ ដែលទោះបីត្រូវឆ្លងកាត់សង្គ្រាម និង ទឹកជំនន់ផ្ទួនៗគ្នា ក៏ប្រជាពលរដ្ឋទាំងអស់មានស្មារតីរឹងមាំក្នុងការប្រឈមមុខនឹងបញ្ហា ដែលនេះបានបង្ហាញនូវភាពធន់របស់ប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា រាល់ពេលប្រជាពលរដ្ឋមាន​ការ​លំបាក អាជ្ញាធរមូលដ្ឋានតែងបង្ហាញមុខមុនគេក្នុងការដោះស្រាយ ហើយសកម្មភាពទាំងនេះ បង្ហាញថាគ្រប់កាលៈទេសៈរាជរដ្ឋាភិបាលតែងនៅជាមួយប្រជាពលរដ្ឋ៕