* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងការងារ ជំរុញការអភិវឌ្ឍធនធានមនុស្ស និងសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មី សម្រាប់អនាគតសេដ្ឋកិច្ចកម្ពុជា

30-10-2026 16:25

(ភ្នំពេញ)៖ លោកបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទធនធានមនុស្សលើកទី៥៤ ក្រោមប្រធានបទ «ធនធានមនុស្ស និងលទ្ធភាពចំពោះមុខ៖ កសាងកម្លាំងពលកម្មសម្រាប់អនាគតកម្ពុជា» ដែលរៀបចំឡើងដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) នៅសណ្ឋាគារ Dara Airport City ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ អ្នកគ្រប់គ្រងធនធានមនុស្ស ម្ចាស់អាជីវកម្ម និងភ្ញៀវកិត្តិយសសរុប​ជាង ១៣០រូប។

សន្និសីទនេះរៀបចំឡើងក្នុងគោលបំណង ប្រែក្លាយលទ្ធផលពីកិច្ចសន្ទនាកាលពីខែមុន ស្តីពីការចាកចេញរបស់កម្ពុជាពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ទៅជាឧបករណ៍ផ្នែកធនធានមនុស្ស ដែលអាចអនុវត្តបានជាក់ស្តែង និងជួយរក្សាអាជីវកម្ម សម្រាប់ការជ្រើសរើសបុគ្គលិក ការទទួលបុគ្គលិកថ្មី និងការអភិវឌ្ឍធនធានមនុស្ស។ ឧបករណ៍ទាំងនេះនឹងជួយពង្រឹងសមត្ថភាពថ្នាក់ដឹកនាំផ្នែកធនធានមនុស្ស ក្នុងការកសាងកម្លាំងពលកម្មដែលមានជំនាញ មានផលិតភាព និងអនុវត្តតាមបទប្បញ្ញត្តិនានា ដែលជាតម្រូវការចាំបាច់សម្រាប់សេដ្ឋកិច្ចកម្ពុជា ក្នុងដំណាក់កាលក្រោយចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិតរដ្ឋលេខាធិការបានលើកឡើងថា កម្មវិធីនេះពិតជារៀបចំឡើងត្រូវនឹងបរិបទបច្ចុប្បន្ន ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពី ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នាឆ្នាំ២០២៩ ដែលទាមទារឱ្យការប្រកួតប្រជែងសេដ្ឋកិច្ចផ្អែកកាន់តែខ្លាំងលើផលិតភាព ជំនាញ នវានុវត្តន៍ បច្ចេកវិទ្យាទំនើប និងការអនុវត្តគោលការណ៍អាជីវកម្មដែលមានការទទួលខុសត្រូវ។

ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តដល់អ្នកអនុវត្តការងារផ្នែកធនធានមនុស្ស និងម្ចាស់អាជីវកម្មឱ្យពង្រឹងកម្លាំងពលកម្មផ្ទាល់ក្នុងស្ថាប័នរបស់ខ្លួន និងដោះស្រាយបញ្ហាប្រឈមស្នូល ដូចជា ការស្វែងរក និងរក្សាបុគ្គលិកពូកែ ការកាត់បន្ថយចំណាយលើការប្តូរផ្លាស់បុគ្គលិក ការសម្របខ្លួនទៅនឹងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) ជាពិសេសទាញយកអត្ថប្រយោជន៍ពីយន្តការបណ្តុះបណ្តាលផ្អែកលើការងារ និងមូលនិធិអភិវឌ្ឍន៍ជំនាញ ស្របតាមយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា៕