* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេស ចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ៣ខ្សែ ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង

30-10-2026 16:49

(បាត់ដំបង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ៣ខ្សែ ដែលស្ថិតនៅក្នុងបាត់ដំបង។

សូមជម្រាបដែរថា ការចុះពិនិត្យផ្លូវចំនួន៣ខ្សែនេះ មានដូចខាងក្រោម៖

ខ្សែទី១៖ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ល្បាយក្រួស មានប្រវែងសរុប ២២,២១គ.ម. និងមានសំណង់សិល្បការ្យមួយចំនួន ចាប់ផ្ដើមពីសាលាបឋមសិក្សារហាលសួង ក្នុងភូមិរហាលសួង ឃុំព្រែកនរិន្ទ ទៅដល់មាត់ស្ទឹងមង្គលបុរី ក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ខ្សែផ្លូវនេះ តភ្ជាប់រវាងឃុំព្រែកនរិន្ទ និងឃុំព្រៃចាស់ ក្នុងស្រុកឯកភ្នំ ដោយមានប្រជាពលរដ្ឋទទួលដោយផ្ទាល់ និងដោយប្រយោលសរុបចំនួន ៥ ១០៧គ្រួសារ ស្មើនឹង ៤៥ ៩៦៦នាក់។

ខ្សែទី២៖ ជាផ្លូវក្រាលល្បាយក្រួសក្រហម ទទឹង ៥ម៉ែត្រ មានប្រវែងសរុប ១៧,៨៦គ.ម. ចាប់ផ្ដើមពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូរគ្រាត ឃុំព្រែកជីក ស្រុកមោងឫស្សី ទៅដល់ភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។ ខ្សែផ្លូវនេះ មានប្រជាពលរដ្ឋទទួលដោយផ្ទាល់ និងដោយប្រយោលសរុបចំនួន ៥ ០៤៥គ្រួសារ ស្មើនឹង ២៦ ៧២២នាក់។ ផ្លូវនេះ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ដាក់បញ្ចូលទៅក្នុងក្របខ័ណ្ឌគម្រោងដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្រិតគុណភាពទៅជាផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុ នាពេលខាងមុខនេះ។

ខ្សែទី៣៖ ជាផ្លូវគម្រោងថែទាំផ្លូវឆ្អឹងខ្នងជនបទ ដែលជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ៣៩,២២គ.ម.ទទឹង ៥,៥ម៉ែត្រ អនុវត្តដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ ផ្លូវនេះ ចែកជាពីរកំណាត់ រួមមាន កំណាត់ទី១៖ មានប្រវែង ២៤,៧២គ.ម. ចាប់ផ្ដើមពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ទៅដល់ភូមិស្ដុកប្រវឹក ឃុំស្ដុកប្រវឹក ស្រុករុក្ខគីរី ស្ថិតក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី១ និងកំណាត់ទី២ មានប្រវែង ១៤,៥០គ.ម. ចាប់ផ្ដើមពីភូមិស្ដុកប្រវឹក ឃុំស្ដុកប្រវឹក ទៅដល់ភូមិស្វាយយ៉ ឃុំមុខរា ស្រុករុក្ខគីរី ស្ថិតក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី២។

គួរជម្រាបជូនដែរថា ការអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវខាងលើនេះ ក្នុងគោលបំណងដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងធ្វើសិក្សាលទ្ធភាពក្នុងការស្ថាបនា និងជួសជុលផ្លូវនេះឱ្យក្លាយជាផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុ ជូនប្រជាពលរដ្ឋក្នុងតំបន់នោះប្រើប្រាស់ ព្រមទាំងជួយក្នុងការលើកកម្ពស់សក្ដានុពលទេសចរណ៍ ក្នុងតំបន់នោះផងដែរ៕