* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានសមាគមទារកកម្ពុជា ណែនាំ ៦ចំណុច ឆ្លើយតបនឹងការជួយសង្គ្រោះទារកទើបនឹងកើតកំរិតបឋមប្រកបដោយស្ដង់ដា ដល់ថ្នាក់ដឹកនាំ ប្រធានមន្ទីរពេទ្យខេត្ដ-ស្រុក និងមណ្ឌលសុខភាព

30-10-2026 17:13

(ភ្នំពេញ)៖ បន្ទាប់ពីការយកចិត្ដទុកដាក់ខ្ពស់ទៅលើស្ដ្រីដែលមានផ្ទៃពោះចាប់ថ្ងៃដំបូងនៃការមកពិនិត្យសុខភាពជាមួយគ្រូពេទ្យនៅតាមមន្ទីរពេទ្យទូទាំងប្រទេស លោកស្រីសាស្រ្តាចារ្យ អ៉ឹម សិទ្ធិការ្យ ប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា បានជំរុញបន្ថែមដល់ថ្នាក់ដឹកនាំ ប្រធានមន្ទីរសុខាភិបាលខេត្ដ ប្រធានមន្ទីរពេទ្យស្រុក និងមណ្ឌលសុខភាពទាំងអស់ ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ក្នុងការជួយសង្គ្រោះបឋមដល់ទារកនៅ ១នាទីមាសដំបូងនៃជីវិត។

ជាមួយគ្នានេះលោកស្រីសាស្ដ្រាចារ្យបានថ្លែងបន្ដ និងជំរាបជូនជាយោបល់ដល់ថ្នាក់ដឹកនាំ ប្រធានមន្ទីរខេត្ត ប្រធានមន្ទីរពេទ្យស្រុក ប្រធានមណ្ឌលសុខភាព ទូទាំងរាជធានីខេត្តនៅអនុសាសន៍ ចំនួន ៦ចំណុច ដើម្បីឆ្លើយតបនឹងការជួយសង្គ្រោះទារកទើបនឹងកើតកំរិតបឋមប្រកបសុវត្ថិភាព និងស្តង់ដារជាតិ-អន្តរជាតិ៖

១៖ ពង្រឹងជំនាញជាក់ស្តែងឱ្យស្ទាត់ជំនាញ និងច្បាស់លាស់ត្រឹមត្រូវ ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ,
២៖ បង្កើតវប្បធម៌ការងារជាក្រុម និងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ក្នុងនោះក្រុមគ្រូពេទ្យផ្នែកសម្ភព ផ្នែកទារក និងឆ្មប ត្រូវតែធ្វើការងារជាក្រុមប្រកបដោយសុខដុមរមនា និងមានប្រព័ន្ធទំនាក់ទំនងច្បាស់លាស់ មុននិងក្រោយពេលទារកប្រសូត,
៣៖ បង្កើនប្រសិទ្ធភាពប្រព័ន្ធបញ្ជូនទារកឱ្យមានស្តង់ដា
៤៖ ចែករំលែកចំណេះដឹង និងបណ្តុះបណ្តាលបន្តនៅមូលដ្ឋានរៀងៗខ្លួន
៥៖ លើកកម្ពស់ស្តង់ដាសេវាក្នុង និងក្រៅប្រព័ន្ធរដ្ឋ មិនថាស្ថិតក្នុងស្រទាប់វណ្ណៈណា ឬសម្រាលនៅមន្ទីរពេទ្យរដ្ឋ ឬឯកជននោះទេ ទារកគ្រប់រូបមានសិទ្ធិទទួលបានការសង្គ្រោះ និងថែទាំតាមស្តង់ដារគុណភាព និងសុវត្ថិភាពខ្ពស់ដូចៗគ្នា
៦៖ គ្រូពេទ្យ និងឆ្មបទាំងអស់ត្រូវតែបន្តធ្វើបច្ចុប្បន្នភាពចំណេះដឹង និងតាមដានគោលការណ៍ណែនាំថ្មីៗ ដើម្បីធានាថាការសង្គ្រោះរបស់យើងឆ្លើយតបទៅនឹងបច្ចេកវិទ្យា ស្តង់ដារជាតិ និងអន្តរជាតិ។

ការផ្ដល់យោបល់ណែនាំគន្លឹះរបស់លោកស្រីសាស្ដ្រាចារ្យ បានធ្វើឡើងនៅក្នុងសិកា្ខសិលាសមាគមគ្រូពេទ្យទារកកម្ពុជាលើកទី ៧ ក្រោមប្រធានបទ «START4NEWBORN ,Neonatal resuscitation Basic Skill Course- ការជួយសង្គ្រោះទារកទើបនឹងកើតកំរិតបឋម» នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញជាអធិបតីភាពផងដែរពីលោកសាស្ដ្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត រួមទាំងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ប្រធានមន្ទីរពេទ្យជាតិ ប្រធានគណៈគ្រូពេទ្យកម្ពុជា ប្រធានគណៈឆ្មប គណៈគិលានុបដ្ឋាក មន្ទីរពេទ្យខេត្ត និងថ្នាក់ក្រោមជាតិដទៃទៀត ភ្ញៀវជាតិ និងអន្តរជាតិ សិក្ខាកាម ជាវេជ្ជបណ្ឌិត ឆ្មប និងគិលានុបដ្ឋាកដែលអញ្ជើញមកពីស្ថាប័ណរដ្ឋ និងស្ថាប័នឯកជន សរុបចូលផ្ទាល់ចំនួន ១២៦រូប និងតាមប្រព័ន្ធ Zoom ចំនួន ១០១០រូប។

នាឱកាសនោះលោកសាស្រ្តាចារ្យ គង់ សន្យា ក៏បានផ្តល់នូវអនុសាសន៍ដ៏មានអត្ថប្រយោជន៍ចំនួន៣ចំណុចបន្ថែមទៀត រួមមាន ១) ត្រូវបន្តរៀបចំការបណ្តុះបណ្តាល និងការបណ្តុះបណ្តាលរំលឹកជាប្រចាំស្តីពីជំនាញសង្គ្រោះទារកទើបនឹងកើត ដល់គ្រូពេទ្យ ឆ្មប និងគិលានុបដ្ឋាកទាំងអស់ដែលបម្រើការងារពាក់ព័ន្ធនឹងផ្នែកសម្ភព និងទារក និងធានាថារាល់ការសម្រាលទាំងអស់ មានបុគ្គលិកយ៉ាងហោចណាស់ម្នាក់ ដែលមានសមត្ថភាព និងសម្ភារៈរួចរាល់ក្នុងការសង្គ្រោះទារកបានភ្លាមៗ, ២) ត្រូវពង្រឹងគុណភាពនៃការផ្តល់សេវាពិនិត្យសុខភាពមុនសម្រាល ឱ្យអាចកំណត់សញ្ញាហានិភ័យ និងសញ្ញាគ្រោះថ្នាក់នានាអំឡុងពេលមានផ្ទៃពោះបានទាន់ពេល ដើម្បីបញ្ជូនស្ត្រីមានផ្ទៃពោះដែលមានហានិភ័យខ្ពស់ ទៅសម្រាលនៅមូលដ្ឋានសុខាភិបាលដែលមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសង្គ្រោះទាំងម្តាយ និងទារក មុនពេលបញ្ហាកើតឡើង និង៣) មន្ទីរពេទ្យថ្នាក់ខេត្ត ត្រូវបង្កើត និងពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយមន្ទីរពេទ្យស្រុក មណ្ឌលសុខភាព និងគ្លីនិកឯកជនក្នុងតំបន់ ដើម្បីសហការបង្កើតប្រព័ន្ធបញ្ជូនស្ត្រីមានផ្ទៃពោះ និងទារកដែលមានបញ្ហាសុខភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងភ្ជាប់ទៅមន្ទីរពេទ្យថ្នាក់ជាតិ ។

សូមជម្រាបថាសិក្ខាសាលានេះមានរយៈពេលចំនួន ១ថ្ងៃ ក្នុងគោលបំណងបណ្តុះបណ្តាលដល់សិក្ខាកាមទាំងអស់ឲ្យមានការយល់ដឹង និងមានជំនាញក្នុងការសង្គ្រោះទារកទើបនឹងកើត ដោយចេះវាយតម្លៃស្ថានភាពទារកដែលកើតមកភ្លាម រៀបចំទុកជាមុននូវសម្ភារៈសម្រាប់សង្គ្រោះទារក និងអាចជួយសង្គ្រោះបឋមដល់ទារកនៅ១នាទីមាសដំបូងនៃជីវិត ព្រមទាំងចេះធ្វើការបញ្ចូនទារក ទៅកាន់មន្ទីរពេទ្យដែលមានលទ្ធភាពខ្ពស់ក្នុងការព្យាបាលបន្ដឱ្យបានត្រឹមត្រូវ និងសុវត្ថិភាព ដោយមានការធ្វើបទបង្ហាញជាទ្រឹស្តី និងការអនុវត្តផ្ទាល់ទៅលើ mannequin ពីក្រុមគ្រូពេទ្យជំនាញសង្គ្រោះនិងថែទាំទារកនៃមន្ទីពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យគន្ធបុប្ផា៕