* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ

30-10-2026 18:55

(ភ្នំពេញ)៖ វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា វត្ថុទាំងនេះត្រូវបានប្រគល់ជាផ្លូវការនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ជូនស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងឡុងដ៍ ហើយក្រសួងនឹងចាត់ចែងបញ្ជូនមកកម្ពុជានាពេលខាងមុខ។

វត្ថុសិល្បៈទាំងនេះត្រូវបានស្វែងរកឃើញកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអង្គភាពសិល្បៈ និងវត្ថុបុរាណនៃនគរបាលទីក្រុងឡុងដ៍ ក្រោមការគាំទ្រពីក្រុមការងារប្រយុទ្ធប្រឆាំងបទល្មើសលើបេតិកភណ្ឌនៃអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE)។ ក្នុងចំណោមវត្ថុទាំងនោះរួមមាន រូបចម្លាក់សាងពីថ្ម វត្ថុធ្វើពីសំរិទ្ធសម្រាប់ប្រើប្រាស់ក្នុងកិច្ចពិធី និងបំណែកគ្រឿងអលង្ការ ដែលមានអាយុកាលប្រមាណពីសតវត្សទី១០ ដល់សតវត្សទី១៣។ វត្ថុទាំងនេះឆ្លុះបញ្ចាំងពីស្នាដៃសិល្បៈប្រពៃណី ជំនឿសាសនា និងជីវភាពវប្បធម៌ខ្មែរដ៏រុងរឿង។

ការប្រគល់វត្ថុសិល្បៈទាំង១៨នេះត្រឡប់មកវិញ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់កម្ពុជា ក្នុងការស្វែងរក និងនាំយកមកវិញនូវសម្បត្តិវប្បធម៌ដែលបានបាត់បង់ពីមាតុភូមិ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់។ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តក្នុងការទាមទារឱ្យប្រគល់ត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ដែលត្រូវបាននាំចេញពីទឹកដីកម្ពុជាដោយខុសច្បាប់៕