* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?

30-10-2026 21:47

(វ៉ាស៊ីនតោន)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រហែលជាមេដឹកនាំម្នាក់ដែលមេដឹកនាំផ្សេងៗចង់ជួបបំផុតនៅលើពិភពលោក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំចង់ជួបលោក គីម អំឡុងដំណើរទស្សនកិច្ចមួយទៅកាន់តំបន់អាស៊ីនៅខែវិច្ឆិកាខាងមុខ ហើយដូចគ្នាដែរ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi សុទ្ធតែមានបំណងចង់ជួបរូបលោក។ លោក គីមធ្លាប់បានឈរនៅក្បែរប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅឯសមយុទ្ធយោធាដ៏ធំមួយក្នុងទីក្រុងប៉េកាំងកាលពីឆ្នាំ២០២៥ និងទទួលបានការអញ្ជើញបំពេញទស្សនកិច្ចទៅកាន់រុស្ស៉ី។

ព្រឹត្តិការណ៍ទាំងអស់នេះមិនមែនមានន័យត្រឹមតែភាពឯកោខាងការទូតកំពុងមានភាពធូរស្រាលជាងមុនប៉ុណ្ណោះទេ។ ជាមួយស្ពានតភ្ជាប់រវាងកូរ៉េខាងជើង និងចិនដែលទើបតែបើកសម្ពោធក្នុងខែតុលានេះ និងស្ពានថ្មីមួយតភ្ជាប់ជាមួយរុស្ស៉ីត្រូវបានសម្ពោធកាលពីខែកញ្ញា ទីក្រុងព្យុងយ៉ាងបានពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅជាមួយប៉េកាំង និងមូស្គូ ដែលនេះអាចនឹងជួយកូរ៉េខាងជើងកាត់បន្ថយផលប៉ះពាល់បង្កឡើងដោយទណ្ឌកម្មអន្តរជាតិ។ បន្ថែមពីលើនេះ ការចូលរួមរបស់កូរ៉េខាងជើងក្នុងសង្រ្គាមនៅអ៊ុយក្រែនថែមទាំងបានផ្ដល់ឱ្យលោក គីម នូវជម្រើសថ្មីមួយដែលមេដឹកនាំរបស់កូរ៉េខាងជើងមិនធ្លាប់មាន។ ការលក់អាវុធមានតម្លៃរាប់ពាន់លានដុល្លារ និងការគាំទ្រផ្នែកយោធាដល់មូស្គូបានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចកូរ៉េខាងជើងហាក់ល្អប្រសើរឡើង និងកាន់តែធ្វើឱ្យព្យុងយ៉ាងមានតម្លៃជាយុទ្ធសាស្ត្រនៅក្រោមក្រសែភ្នែក ប៉េកាំង។ នេះអាចនិយាយបានថាឧបករណ៍ដ៏សំខាន់បំផុតទុកសម្រាប់កិច្ចចរចារបស់សហរដ្ឋអាមេរិក នោះគឺការបន្ធូរបន្ថយទណ្ឌកម្ម លែងមានឥទ្ធិពលខ្លាំងដូចមុន។

លោក គីម ជុងអ៊ុនសព្វថ្ងៃមានហេតុផលជាច្រើនដែលអាចដកដង្ហើមបានស្រួល។ នៅពេលលោក ត្រាំ និងលោក ស៊ី ជីនពីងបានជួបគ្នាក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីខែកញ្ញា មេដឹកនាំទាំង២ មិនបានលើកឡើងពីការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងឡើយ។ ប៉ុន្តែវានៅតែមិនទាន់គ្រប់គ្រាន់អាចបញ្ចុះបញ្ចូលឱ្យលោក គីមយល់ថាកិច្ចប្រជុំថ្មីណាមួយជាមួយលោក ត្រាំ សមនឹងឱ្យរូបលោកចំណាយពេលនោះទេ ជាពិសេសក្រោយកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ កាលពីឆ្នាំ២០១៩ នៅវៀតណាមបានបិទបញ្ចប់ដោយបាតដៃទទេ។ ខណៈសំណើរៀបចំកិច្ចប្រជុំពីអាមេរិក មិនទាន់ទទួលបានការឆ្លើយតប កូរ៉េខាងជើងបានបដិសេធជាសាធារណៈការអំពាវនាវរបស់លោក Lee Jae-myung ដើម្បីរៀបចំកិច្ចប្រជុំកំពូលមួយមានគោលដៅស្វែងរកដំណោះស្រាយបិទបញ្ចប់ជាផ្លូវការនូវស្ថានភាពសង្រ្គាមរវាងកូរ៉េទាំង២ និងបញ្ឈប់ការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ព្យុងយ៉ាង។ កូរ៉េខាងជើងមកទល់នឹងពេលនេះក៏នៅតែមិនអើពើផងដែរចំពោះសំណើរបស់លោកស្រី Takaichi សំដៅរៀបចំកិច្ចប្រជុំកំពូលក្នុងគោលបំណងដោះស្រាយបញ្ហាពលរដ្ឋជប៉ុនត្រូវបានចាប់ពង្រត់ទៅកាន់កូរ៉េខាងជើង។

វាមិនមែនជារឿងចម្លែកទេដែលមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុនចង់ជួបលោក គីម ជុងអ៊ុន។ ប្រឈមមុខនឹងបរិយាកាសន្តិសុខកាន់តែអាក្រក់ឡើង គួបផ្សំការរីកចម្រើទាំងសមត្ថភាពយោធាទូទៅធម្មតា និងឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង វាបានបង្ហាញយ៉ាងច្បាស់ណាស់ថា គោលនយោបាយធ្វើឱ្យកូរ៉េខាងជើងឯកោ មិនគ្រប់គ្រាន់អាចរក្សា និងការពារសន្តិភាពនៅលើឧបទ្វីបកូរ៉េបានឡើយ។ ក្នុងពេលនេះ លោក គីម ត្រូវបានក្រុមអ្នកវិភាគមើលឃើញថាកំពុងស្ថិតក្នុងគោលជំហរមួយដែលលោកមានសិទ្ធិជ្រើសរើសថាតើរូបលោកចង់ជួបមេដឹកនាំរូបណា?

បើតាម Bloomberg របបដឹកនាំលោក គីម រកចំណូលបានពីបរទេសដល់ទៅ ២២ពាន់លានដុល្លាររាប់ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥។ ការផ្លាស់ប្ដូរក្នុងតុល្យភាពអំណាចបានជួយឱ្យលោក គីម ពង្រឹងគោលជំហររបស់កូរ៉េខាងជើងនៅលើឆាកអន្តរជាតិចេញពីប្រទេសឯកោ ទៅជាសមាជិកមួយនៃក្រុមប្រទេសមហាអំណាចប្រឆាំងនឹងលោកខាងលិច។ តាមលោកស្រី Jenny Town ជាអ្នកជំនាញម្នាក់ពីកូរ៉េខាងជើងមកពី Stimson Center ទំនាក់ទំនងដែលលោក គីម បានបង្កើតឡើងបាននិងកំពុងហុចលទ្ធផលជាបណ្ដើរៗ។ នេះអាចនិយាយបានថាបច្ចុប្បន្ន លោក គីម មិនមានសម្ពាធ ឬកត្តាអាចចាប់បង្ខំឱ្យរូបលោកត្រូវតែជួបចរចាជាមួយសហរដ្ឋអាមេរិក ឬជប៉ុន លើលក្ខខណ្ឌដែលលោកយល់ថាមិនអាចទទួលបានយកបាននោះទេ។ មានសំណួរដ៏ពិបាកមួយ៖ ប្រសិនបើគោលដៅនៃការជជែកជាមួយលោក គីម ជុងអ៊ុន លែងផ្ដោតលើការរំសាយអាវុធនុយក្លេអ៊ែរតទៅទៀត ដូច្នេះតើអ្វីទៅជាយុទ្ធសាស្ត្រ? នៅទីនេះចម្លើយ នោះគឺការបង្កើតឡើងវិញនូវបណ្ដាញទំនាក់ទំនង និងកាត់បន្ថយហានិភ័យប្រហែលជាហេតុផលប្រាកដនិយមមួយនៅពីក្រោយគោលបំណងចង់រៀបចំជំនួបជាមួយកូរ៉េខាងជើង។ បានន័យថាសំណុំរឿងនុយក្លេអ៊ែរអាចរង់ចាំដោះស្រាយតាមក្រោយ ហើយអាទិភាពចម្បងគឺការរក្សាស្ថិរភាពក្នុងតំបន់ និងកាត់បន្ថយហានិភ័យផ្ទុះសង្រ្គាម។

សង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែនបានផ្ដល់អត្ថាប្រយោជន៍ដល់កូរ៉េខាងជើងលើសពីសេដ្ឋកិច្ច។ កងទ័ពកូរ៉េខាងជើងរាប់ម៉ឺននាក់ត្រូវបានបញ្ជូនទៅសមរភូមិដើម្បីជួយជាកម្លាំងដល់ទាហានរុស្ស៉ី ក្នុងសង្រ្គាមជាមួយអ៊ុយក្រែន។ កងទ័ពទាំងនេះបាន និងកំពុងឆ្លងកាត់បទពិសោធន៍ពិតៗនៅលើសមរភូមិសម័យទំនើប ជាពិសេសគឺសង្រ្គាមដ្រូន ហើយនៅពេលត្រឡប់ទៅកាន់កូរ៉េខាងជើងវិញ ពួកគេនឹងក្លាយជាអ្នកជំនាញដែលបង្រៀនទាហានកូរ៉េខាងជើងផ្សេងទៀតពីរបៀបធ្វើសង្រ្គាមសម័យទំនើប។ ទាំងនេះកំពុងជួយទីក្រុងព្យុងយ៉ាងធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍសមត្ថភាពយោធា។ វាក៏មានភស្តុតាងផងដែរពីការផ្ទេរបច្ចេកវិទ្យាយោធាទំនើប។ កាលពីខែកញ្ញា កូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីលគ្រូសយុទ្ធសាស្ត្រ២ប្រភេទចេញពីនាវាមុជទឹក និងបាញ់សាកល្បងមីស៊ីលបាលិស្ទីគជាច្រើនគ្រាប់ចូលសមុទ្រ។

គួរបញ្ជាក់ថា កូរ៉េខាងជើង និងកូរ៉េខាងត្បូងកំពុងមានភាពតានតឹងនឹងគ្នាជុំវិញហេតុការណ៍ផ្ទុះគ្រាប់មីននៅឯតំបន់ព្រំដែនយោធាដែលបណ្ដាលឱ្យទាហានកូរ៉េខាងត្បូង ២នាក់រងរបួសធ្ងន់កាលពីខែកញ្ញា។ ទាំងសេអ៊ូល និងព្យុងយ៉ាងបានបោះពាក្យគំរាមចាត់វិធានការឆ្លើយតប ក្នុងនោះកងពលកូរ៉េខាងជើងថ្មីមួយត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងត្រៀមបាញ់តំបន់ព្រំដែន។ បញ្ហាធំដែលគេបារម្ភនៅពេលនេះ នោះគឺការព្រួយបារម្ភថាការយល់ច្រឡំ ឬឧបទ្ទវហេតុណាមួយអាចបង្កទៅជាជម្លោះព្រំដែនរវាងកូរ៉េទាំង២។ កូរ៉េខាងត្បូង និងកូរ៉េខាងជើងបន្តស្ថិតក្នុងស្ថានភាពសង្រ្គាមចាប់តាំងពីសង្រ្គាមកូរ៉េ ដែលបានបិទបញ្ចប់ទៅក្នុងឆ្នាំ១៩៥៣ នៅក្រោមបទឈប់បាញ់ប៉ុណ្ណោះ មិនមែនជាសនិ្ធសញ្ញាសន្តិភាពនោះទេ។ បញ្ហាធំមួយទៀត គឺការដាក់សម្ពាធលោក គីម បានក្លាយជារឿងមួយដ៏ពិបាក ហើយលោកកាន់តែមានជំហររឹងមាំ ដូច្នេះវាមិនច្បាស់នោះទេថាតើមានអ្វីទៅអាចបញ្ចុះបញ្ចូលឱ្យរូបលោកត្រឡប់ទៅរកតុចរចាវិញ៕