* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន និងលោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅភារកិច្ចខែវិច្ឆកា ឆ្នាំ២០២៦ នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ

31-10-2026 15:27

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦នេះ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន និងលោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានដឹកនាំកិច្ចប្រជុំលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅកាងារខែវិច្ឆិកា ឆ្នាំ២០២៦ នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ។

កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី សមាជិកគណៈកម្មាធិការកណ្តាល សមាជិកគណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក សរុបប្រមាណ៤៥០នាក់ នៅសាលប្រជុំធំ នៃមន្ទីរគណបក្សខេត្តកំពង់ស្ពឺ។

បន្ទាប់ពីបានស្តាប់របាយការណ៍ និងការពិភាក្សា ផ្តល់មតិយោបល់ពីក្រុមការងារគណបក្សគ្រប់ថ្នាក់នៅមូលដ្ឋានពីលទ្ធផលការងារ បញ្ហាប្រឈមនានា ពេលអនុវត្តការងារនាកន្លងមក លោក ហ៊ុន ម៉ានី បានដាក់ចេញនូវទិសដៅការងារសំខាន់ៗ សម្រាប់ក្រុមការងារគ្រប់ថ្នាក់ដើម្បីអនុវត្តរួមមាន៖

*១៖ ជំរុញការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត សូមលោក លោកស្រីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ សង្កាត់ ជាពិសេសគណៈកម្មាធិការបក្សឃុំ សង្កាត់ និងគណៈកម្មាធិការសាខាបក្សភូមិ បន្តជំរុញដល់បងប្អូន កូនក្មួយ សមាជិកបក្ស ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត អ្នកដែលទើបគ្រប់អាយុចុះឈ្មោះបោះឆ្នោត និងអ្នកមិនទាន់ធ្វើជីវមាត្រ ឬត្រូវប្តូរសុពលភាពអត្តសញ្ញាណប័ណ្ណឱ្យរួសរាន់ទៅចុះឈ្មោះបោះឆ្នោត ធ្វើជីវមាត្រ និងផ្លាស់ប្តូរទិន្នន័យឱ្យបានគ្រប់ៗគ្នា

*២៖ ជំរុញការអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយពង្រឹងវិធានការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្រុមក្មេងទំនើង និងបន្តអនុវត្តវិធានការបង្ការ បង្ក្រាប និងលុបបំបាត់រាល់បទល្មើសពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ឱ្យមានប្រសិទ្ធភាពដោយអនុវត្តឱ្យបានម៉ឺងម៉ាត់

*៣៖ ចូលរួម និងរៀបចំកម្មវិធីបុណ្យនានា នៅតាមមូលដ្ឋានរៀងៗខ្លួនព្រមទាំងរួមគ្នាថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងថែរក្សាអនាម័យ​បរិស្ថាន​ឱ្យបានល្អ

*៤៖ ពង្រឹងរចនាសម្ព័ន្ធបក្សមូលដ្ឋាន និងការគ្រប់គ្រងសមាជិកបក្ស ត្រូវមានទំនាក់ទំនងល្អ សាមគ្គីភាពផ្ទៃក្នុង រួមគ្នាដោះស្រាយរាល់បញ្ហាដែលកើតមានឡើងនៅមូលដ្ឋាន របស់ប្រជាពលរដ្ឋឱ្យទាន់ពេលវាលា និងមានប្រសិទ្ធភាព៕