* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពលរដ្ឋក្នុងឃុំជ្រៃបាក់ ខេត្តកំពង់ឆ្នាំង នាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២៧

31-10-2026 15:27

(កំពង់ឆ្នាំង)៖ មន្ត្រីគ.ជ.ប.នៅតាមឃុំ-សង្កាត់ បច្ចុប្បន្នកំពុងតែមមាញឹកក្នុងការចុះឈ្មោះជូនប្រជាពលរដ្ឋដើម្បីត្រៀមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ ត្តិទី៦ ឆ្នាំ២០២៧ខាងមុខនេះ ដែលដំណើរការពិនិត្យប ញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះដោយបានចាប់ផ្ដើមពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តរៀងរាល់ថ្ងៃ (ទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) គឺពេលព្រឹកចាប់ពីម៉ោង ៧៖០០នាទី រហូតដល់ម៉ោង ១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង២៖០០នាទី រហូតដល់ម៉ោង៥៖៣០នាទី។

លោក ឌុល សាវុន ប្រធានក្រុមការងារ គ.ជ.ប.ចុះឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ថា បច្ចុប្បន្ននេះមានប្រជាពលរដ្ឋក្នុងឃុំជ្រៃបាក់បានមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតដើម្បីជ្រើសរើសក្រុមប្រឹ ក្សាឃុំ-សង្កាត់អាណត្តិទី៦ ក្នុងឆ្នាំ២០២៧ ខាងមុខនេះយ៉ាងផុលផុស។

ដោយឡែកសម្រាប់ឃុំជ្រៃបាក់នេះផងដែរ គឺមានប្រជាពលរដ្ឋអញ្ជើញមកចុះឈ្មោះទាំងនៅសាលាឃុំទាំងនៅតាមបណ្ដាភូមិមួយចំនួន ដោយគិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឃុំជ្រៃបាក់ ដែលប្រជាពល រដ្ឋបានអញ្ជើញមកចុះឈ្មោះទាំងពលរដ្ឋដែលគ្រប់អាយុ និងពលរដ្ឋដែលមិនបានចុះឈ្មោះកន្លងមក និងទាំងអ្នកដែលផ្លាស់ប្ដូរទីលំនៅថ្មីសរុបមានចំនួន៣៥៧នាក់ គិតជាភាគរយស្មើ ១១១.៥៦ភាគរយ។

លោកបានបញ្ជាក់ទៀតថា តាមផែនការរបស់ គ.ជ.ប. គឺផ្ដោតសំខាន់ទៅលើបញ្ហាធ្វើ(ជីវមាត្រ)បើគិតត្រឹមថ្ងៃទី៣០ ខែតុលា ដូចគ្នាការធ្វើ (ជីវមាត្រ) នៅក្នុងឃុំជ្រៃបាក់គឺមានចំនួន ១១៧០នាក់ លើផែនការសរុប ៣២១៩នាក់ ដែ លឃុំបានគ្រោងទុក ហើយការចុះឈ្មោះបោះឆ្នោតនេះដែរ គឺមិនទាន់ត្រូវបានបញ្ចប់នោះទេ ដោយនៅតែធ្វើបន្តរហូត ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ការចុះឈ្មោះបោះឆ្នោ តជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ការប្រើប្រាស់ប្រព័ន្ធ (ជីវមាត្រ) នោះគឺមានន័យថា អ្នកបោះឆ្នោត នឹងត្រូវប្រើប្រាស់លក្ខណៈសម្គាល់រូបវន្តណាមួយ របស់ពួកគេដូចជា (ស្នាមមេដៃ ឬការស្គាល់ផ្ទៃមុខ) ដើម្បីបញ្ជាក់អត្តស ញ្ញាណរបស់ខ្លួននៅពេលចុះ ឈ្មោះឬបោះឆ្នោតឬបោះឆ្នោត។ គោលបំណងនៃការប្រើប្រាស់បច្ចេកវិទ្យានេះ គឺដើម្បីបង្កើនសុវត្ថិភាពភាពត្រឹមត្រូវ និងកាត់បន្ថយការក្លែងបន្លំក្នុងការបោះឆ្នោត។

ជាមួយគ្នានេះ លោកប្រធានក្រុ មការងារគ.ជ.បចុះឃុំជ្រៃបាក់ សុំអំពាវនាវប្រជាពលរដ្ឋសូមអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ជាពិសេសប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតក៏ដូចជា ប្រជាពលរដ្ឋដែលត្រូវធ្វើ (ជីវិមាត្រ) ដែលពួកគាត់ធ្លាប់បានចុះឈ្មោះកាលពីអំឡុងឆ្នាំ២០១៦ និងឆ្នាំ២០១៧កន្លងមក ហើយមិនទាន់បានធ្វើការកែតម្រូវជីវប្រវត្តិត្រូវអញ្ជើញមកធ្វើបច្ចុប្បន្នភាពទិន្នន័យ (ជីវមាត្រ) ឲ្យបានគ្រប់ៗគ្នា។ ការពិនិត្យបញ្ជីឈ្មោះការចុះឈ្មោះ និងការធ្វើ (ជីវមាត្រ) គឺមន្ត្រី គ.ជ.ប និងសហការជាមួយអាជ្ញាធរចុះធ្វើដល់មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានក្នុងឃុំជ្រៃបាក់ទាំងមូល។

លោក ចាន់ ឡេង ជំទប់ទីមួយឃុំជ្រៃបាក់ ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ ការអំពាវនាវនេះ មានគោលបំណងធានាថាប្រជាពលរដ្ឋដែ លមានសិទ្ធិបោះឆ្នោ តទាំងអស់ត្រូវបានចុះឈ្មោះត្រឹមត្រូវ និងអាចចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងដើម្បីធានាថា ខ្លួនមានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧៕