* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ទីរបរិស្ថានខេត្តព្រះសីហនុ បុគ្គលិកស្ម័គ្រចិត្តកំពង់ដេវ៉ា និងពលរដ្ឋក្នុងសហគមន៍ បេីកយុទ្ធនាការសម្អាតឆ្នេរសមុទ្រ

31-10-2026 16:05

(ព្រះសីហនុ)៖ លោក ម៉ើង សុភាព ប្រធានស្តីទីនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីរាជការ និងដោយមានការចូលរួមពីបុគ្គលិកស្ម័គ្រចិត្តរបស់កំពង់ដេវ៉ា​ ប្រជាពលរដ្ឋក្នុងសហគមន៍ បានរៀបចំយុទ្ធនាការសម្អាតឆ្នេរសមុទ្រ ក្រោមប្រធានបទ «ទឹកស្អាត, ដីស្អាត, ខ្យល់ស្អាត» ដើម្បីលើកកម្ពស់បរិស្ថានស្អាត និងសុខភាពរស់នៅកាន់តែប្រសើរក្នុងខេត្តព្រះសីហនុ។

យុទ្ធនាការនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ និងមូលនិធិកំពង់ដេវ៉ា ក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដោយផ្តោតលើការបំពេញតម្រូវការចាំបាច់របស់មនុស្ស និងបរិស្ថានធម្មជាតិ តាមរយៈការដឹកនាំសកម្មភាពសម្អាតដែលមានគោលបំណងលើកកម្ពស់សុខភាពសាធារណៈឱ្យកាន់តែប្រសើរឡើង ពង្រឹងការអនុវត្តអនាម័យ កាត់បន្ថយបញ្ហាប្រឈមនៃការបំពុលដោយសំណល់ និងបង្កើតបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។

នាឱកាសនោះលោក ម៉ើង សុភាព បានបញ្ជាក់ឱ្យដឹងថា ក្នុងនាមលោកជាតំណាងមន្ទីរបរិស្ថាន ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលមានការចូលរួមពីវិស័យឯកជនដូចជា​ កំពង់ដេវ៉ារីហ្សត និងប្រជាពលរដ្ឋក្នុងសហគមន៍ ក្នុងយុទ្ធនាការទឹកស្អាត ដីស្អាត ខ្យល់ស្អាត ហេីយលោកពិតជាពេញចិត្ត និងកោតសរសើរចំពោះការធ្វើសកម្មភាពសម្អាតជាញឹកញាប់របស់កំពង់ដេវ៉ា​ ដើម្បីយុទ្ធនាការ កម្ពុជាស្អាត ខ្មែរអាចធ្វើបាន។

តំណាងវិស័យឯកជន និងប្រជាពលរដ្ឋ លោកស្រី Angioline C. Villanueva បានឱ្យដឹងថា សកម្មភាពសម្អាតនេះលើសពីការប្រមូលសំរាម វាគឺដើម្បីការពារបរិស្ថានរបស់យើង និងលើកកម្ពស់គុណភាពជីវិតសម្រាប់សហគមន៍របស់យើង។ យើងធ្វើឱ្យបរិស្ថានកាន់តែស្អាត និងកាន់តែបៃតង។ រាល់សំរាមដែលយើងរើសថ្ងៃនេះ យើងការពារកុំឱ្យប៉ះពាល់ដល់ជីវិតសត្វសមុទ្រ ជួយកាត់បន្ថយការបំពុលសមុទ្រ ហើយនិងជួយឱ្យឆ្នេរសមុទ្ររបស់កាន់តែស្រស់ស្អាត។

យើងរួមគ្នាកសាងបរិស្ថានឱ្យកាន់តែប្រសើរឡើង ការចូលរួមប្រកបដោយជោគជ័យនៃយុទ្ធនាការសម្អាត បានតំណាងឱ្យសមិទ្ធផលដ៏សំខាន់មួយទៀតនៅក្នុងបេសកកម្មរបស់មូលនិធិកំពង់ដេវ៉ាដើម្បីបង្កើតផលប៉ះពាល់សង្គមជាវិជ្ជមាន និងនិរន្តរភាព។ តាមរយៈភាពជាដៃគូដ៏មានអត្ថន័យជាមួយសហគមន៍មូលដ្ឋាន អាជ្ញាធររដ្ឋាភិបាល និយោជិត អ្នកស្ម័គ្រចិត្ត និងដៃគូអភិវឌ្ឍន៍នានា មូលនិធិនៅតែរក្សាជំហររបស់ខ្លួនក្នុងការគាំទ្រគំនិតផ្តួចផ្តើមដែលលើកកម្ពស់សហគមន៍ឱ្យមានរស់នៅប្រកបដោយសុខភាពល្អ និងមានការទទួលខុសត្រូវចំពោះបរិស្ថាន ដែលនាំមកនូវប្រទេសកម្ពុជាកាន់តែស្អាត និងបៃតង៕