* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលរងខេត្តស្វាយរៀងបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ នៅវិទ្យាល័យស្វាយរៀង

01-11-2026 12:31

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ បានប្រព្រឹត្តទៅយ៉ាងអធិកអធមនៅវិទ្យាល័យស្វាយរៀង ក្រោមអធិបតីភាពរបស់លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាង លោក ប៉េង ពោធិ៍សា អភិបាលខេត្ត។

ពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូប រួមមាន លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថ លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាលរងក្រុងស្វាយរៀង ព្រមទាំងនាយក នាយិកា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបមកពីវិទ្យាល័យស្វាយរៀង វិទ្យាល័យ ហ៊ុន សែន ចេក និងសាលាបឋមសិក្សាព្រះសីហនុ។

ក្នុងឱកាសនោះ លោកសរ សុដានី បានសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានខ្លឹមសារថា តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវ មនោសញ្ចេតនារីករាយ និងសូមចូលរួមអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៦-២០២៧ ជាមួយលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់នៅទូទាំងព្រះរាជាណាក្រកម្ពុជា។

ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីដ៏មានអត្ថន័យសម្រាប់ក្មួយៗ សិស្សានុសិស្សទូទាំងប្រទេស ជាពិសេសកុមារតូចៗដែលទើបដល់អាយុចូលរៀននៅមត្តេយ្យសិក្សា និង បឋមសិក្សា ព្រមទាំងក្មួយៗដែលបានឡើងថ្នាក់ថ្មី បន្ទាប់ពីបានខិតខំរៀនសូត្រក្នុងឆ្នាំសិក្សាកន្លងមក។ វេលានេះ ជាឱកាសថ្មីមួយទៀតសម្រាប់ក្មួយៗបន្តសិក្សា ស្វែងយល់ និងកសាងចំណេះដឹង បំណិន និងគុណតម្លៃ សម្រាប់អនាគតផ្ទាល់ខ្លួន គ្រួសារ និងសង្គម ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា ក្មួយៗសិក្សានុសិស្សទាំងអស់ គឺជាទំពាំងស្នងឫស្សី ដូច្នេះត្រូវធ្វើខ្លួនជាទំពាំងដែលមានសុខភាព និងគុណភាព តាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រយកចំណេះវិជ្ជាដាក់ខ្លួន ពីព្រោះគ្មានទ្រព្យសម្បត្តិណាប្រសើរគង់វង្សដូចមានចំណេះវិជ្ជាឡើយ។ កាន់តែប្រើកាន់តែរីកចំរើន អនាគតគឺនៅក្នុងដៃក្មួយៗហើយ ចូរចង់សាក ចង់ដឹងនូវអ្វីដែលជួយដល់ការរៀនសូត្រឲ្យរីកចំរើន ចូរកុំចង់សាក ចង់ដឹង ចង់ភ្លក់នូវអ្វីដែលបំផ្លាញអនាគតក្មួយៗឲ្យសោះ ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន កុំធ្វើអ្វីដែលខុសច្បាប់នាំឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម ហើយសូមក្មួយៗចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាផងដែរ។

មួយគ្នានេះ លោកអភិបាលរងខេត្តបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអប់រំ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់អភិវឌ្ឍធនធានមនុស្ស និងជាកម្លាំងចលករក្នុងការជំរុញវឌ្ឍនភាពសង្គមជាតិ ដូច្នេះ សិស្សានុសិស្សទាំងអស់ឱ្យខិតខំរៀនសូត្រ គោរពវិន័យ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ដើម្បីក្លាយជាពលរដ្ឋល្អ ប្រកបដោយចំណេះដឹង និងសីលធម៌។

សូមបញ្ជាក់ថា ពិធីបើកបវេសនកាលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្តចំពោះវិស័យអប់រំ និងជាការលើកទឹកចិត្តដ៏ធំធេងដល់សិស្សានុសិស្សក្នុងការចាប់ផ្តើមឆ្នាំសិក្សាថ្មីដោយភាពរីករាយ និងក្តីសង្ឃឹម៕