* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូបង្រៀន និងសិស្សានុសិស្សនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ

01-11-2026 14:41

(ត្បូងឃ្មុំ)៖ លោក ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ា​នី​ ហ៊ុនសែន នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ​ អ្នកគ្រូ​ និងសិស្សានុសិស្ស នៅវិទ្យាល័យ​ ប៊ុន​ រ៉ានី​ ហ៊ុនសែន មេមត់ ខេត្តត្បូងឃ្មុំ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ គណៈគ្រប់គ្រង លោកគ្រូ​ អ្នកគ្រូ​ និងសិស្សានុសិស្ស​ចំនួន​ ១០៤០នាក់។

វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ ជាវិទ្យាល័យមួយដែលនៅតាមជាប់តាមបណ្តោយផ្លូវ ជាតិលេខ៧ ស្ថិតនៅក្នុងភូមិសង្គមមានជ័យចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅក្នុងឆ្នាំ ១៩៦៥ ដល់ ១៩៦៦ មានឈ្មោះថា សាលាបឋមសិក្សាមេមត់។ នៅក្នុងឆ្នាំ ១៩៧៥ - ១៩៧៩ សាលារៀននេះបានក្លាយទៅជាមន្ទីរពេទ្យតំបន់ របស់របបបនប្រល័យពូជសាសន៍ ពុលពត។ កន្លែងនេះហើយជាមហាសោគនាដកម្មឈឺចាប់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបាត់បង់កូនប្រុសច្បងជាទីស្រលាញ់បំផុតដែលមាននាមថាកុមារ ហ៊ុន កំសត់។

សូមបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ជួបសំណេះសំណាល និងសួរសុខទុក្ខ ក៏ដូចជាបង្កើតភាពស្និទ្ធស្នាលជាមួយ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងនាំយកអំណោយជាសម្ភារៈ និងថវិកា ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គ មហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសនៃការរៀបចំពិធីបុណ្យខួបលើកទី៥០ឆ្នាំ​ នៃការទទួលមរណភាព​កូនប្រុសច្បងសម្តេចតេជោ​ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នាពេលខាងមុខនេះ​ ៕