ឧត្តមសេនីយ៍ឯក ទូច ពលៈ នាំយកអាវរងាជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូននគរបាលជាតិប្រចាំទិសភូមិភាគទី៣
01-11-2026 14:47
(កំពត)៖ ដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣ តំណាងនាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ បានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់អាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សរុបចំនួន១,១១៩អាវ ជូនដល់កងកម្លាំងចំណុះគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ នៅបរិវេណទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ ប្រចាំខេត្តកំពត។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ប្រធានអង្គភាពបង្ក្រាប មេបញ្ជាការ-មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក-ទឹក និងកងកម្លាំងចំណុះគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣ សរុបចំនួន១៦០រូប។
អាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សរុបចំនួន១,១១៩អាវ បានប្រគល់ជូនអង្គភាពនីមួយៗ ដូចខាងក្រោម៖
១៖ អង្គភាពបង្គ្រាបបទល្មើសលើផ្ទៃសមុទ្រ ចំនួន៦៣អាវ
២៖ វរសេនាតូចការពារព្រំដែនគោក៨២៧ ចំនួន១៧៣អាវ
៣៖ វរសេនាតូចការពារព្រំដែនគោក៦០១ ចំនួន១៤៥អាវ
៤៖ វរសេនាតូចការពារព្រំដែនគោក៦០៣ ចំនួន១២៧អាវ
៥៖ វរសេនាតូចការពារព្រំដែនគោក០៥ ចំនួន១១០អាវ
៦៖ វរសេនាតូចការពារព្រំដែនទឹក២៦៩ ចំនួន១៥១អាវ
៧៖ វរសេនាតូចការពារព្រំដែនទឹក២៤០ ចំនួន១៥១អាវ
៨៖ វរសេនាតូចការពារព្រំដែនទឹក២៤១ ចំនួន១៥២អាវ
៩៖ វរសេនាតូចការពារព្រំដែនទឹក៤៣០ ចំនួន១៤៨អាវ
១០៖ វរសេនាតូច២៤២( អន្តរាគមន៍) ចំនួន២៤អាវ
១១៖ ទីបញ្ជាការនគរបាលជាតិទិសភូមិភាគទី៣ ចំនួន២០អាវ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ក៏បាននាំយកថវិការបស់ នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជូនដល់អង្គភាពនីមួយៗ ទទួលបានថវិកាឧបត្ថម្ភ ចំនួន៥០ម៉ឺនរៀល៕































