* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោកបណ្ឌិត កៅ ថាច ជំរុញសិស្សានុសិស្សឱ្យក្លាយជាអ្នកកំណត់ជោគវាសនាខ្លួនឯង ព្រោះ«គ្មាននរណាម្នាក់អាចមកតែងនិពន្ធជីវិតជំនួសយើងបានឡើយ ក្រៅពីខ្លួនយើងផ្ទាល់»

01-11-2026 15:06

(ខេត្តកណ្តាល)៖ ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាល័យពុកឫស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល បណ្ឌិត កៅ ថាច រំលឹកសារដាស់តឿនយ៉ាងមានអត្ថន័យជ្រាលជ្រៅទៅកាន់សិស្សានុសិស្ស ដោយបានសង្កត់ធ្ងន់ថា៖ «សូមប្អូនៗចាត់ទុកអតីតកាលជាមេរៀន ត្រឹមថ្ងៃនេះតទៅជាការបើកទំព័រថ្មីនៃសៀវភៅផ្នត់គំនិត ចំណេះដឹងដែលនឹងកំណត់ជោគវាសនាខ្លួនឯងទៅថ្ងៃអនាគត ពីព្រោះគ្មាននរណាម្នាក់អាចមកតែងនិពន្ធជីវិតជំនួសប្អូនៗបានឡើយ ក្រៅពីខ្លួនយើងផ្ទាល់»។

ប្រសាសន៍ដ៏មានតម្លៃនេះ មានគោលបំណងបំផុសគំនិត និងលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យមានស្មារតីម្ចាស់ការក្នុងការកសាងអនាគតរបស់ខ្លួនតាមរយៈការសិក្សា និងការអភិវឌ្ឍខ្លួនឯង។

ជាមួយគ្នានេះ លោកបណ្ឌិត កៅ ថាច ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច ថែមទាំងបានបានចង្អុលបង្ហាញឱ្យរៀបចំវគ្គបំប៉នសមត្ថភាពបន្ថែមជាប្រចាំនៅតាមមូលដ្ឋាន ដើម្បីជួយសិស្សានុសិស្សក្នុងស្រុកខ្សាច់កណ្តាលឱ្យទទួលបានលទ្ធផលនិទ្ទេស A កាន់តែច្រើនលើសលប់។

បន្ថែមលើនេះ លោកបណ្ឌិត បានគូសបញ្ជាក់ថា ៖«សាលារៀនស្អាត ឬអគារសិក្សាទំនើប មិនមែនជាកត្តាតែមួយគត់ក្នុងការកំណត់អនាគតរបស់ក្មួយៗនោះឡើយ ប៉ុន្តែក្តីសង្ឃឹម ការតាំងចិត្ត និងការជឿជាក់លើខ្លួនឯងរបស់ក្មួយៗទៅវិញទេ ដែលជាអនាគតពិតប្រាកដ និងរបស់ប្រទេសជាតិ។ ដើម្បីឈានទៅសម្រេចបានលទ្ធផលឆ្នើម និងនិទ្ទេស A យើងត្រូវហ៊ានកំណត់គោលដៅ ផ្តល់ទំនុកចិត្តឱ្យខ្លួនឯង ហើយដាច់ខាតកុំបោះបង់ក្តីសង្ឃឹមឱ្យសោះ។»

ជាមួយគ្នានេះ លោកបណ្ឌិត បានរំលឹកដល់សិស្សានុសិស្សថា ភាពពូកែឆ្លាតវៃ និងភាពជោគជ័យមិនមែនកើតឡើងដោយចៃដន្យ ឬឯកឯងនោះទេ គឺទាមទារនូវការលះបង់ ការប្រឹងប្រែង និងវិធីសាស្ត្រសិក្សាស្រាវជ្រាវត្រឹមត្រូវជាប្រចាំ។ ក្នុងនោះ លោកបានលើកទឹកចិត្តឱ្យសិស្សានុសិស្សយកពុទ្ធឱវាទនៃអង្គ ៤ គឺ «សុ ចិ បុ លិ» មកធ្វើជាត្រីវិស័យប្រចាំជីវិត គឺ១. សុ (សុណេយ្យ) ស្ដាប់ដោយយកចិត្តទុកដាក់,២. ចិ (ចិន្តេយ្យ) គិតត្រិះរិះពិចារណាឱ្យស៊ីជម្រៅ, ៣. បុ (បុច្ឆេយ្យ) សួរដេញដោលនូវរាល់ចម្ងល់,៤. លិ (លិខេយ្យ) កត់ត្រាទុកជាចំណេះដឹង។

លោកបណ្ឌិតបន្ថែមថា«ទន្ទឹមនឹងនេះ ប្អូនៗត្រូវមានសេចក្តីក្លាហាន កុំខ្មាសអៀនក្នុងការសាកសួរលោកគ្រូ អ្នកគ្រូ ឬមិត្តភក្តិដែលមានចំណេះដឹងជាងខ្លួន ពីព្រោះការសួរនាំគឺជាស្ពានចម្លងពីភាពស្រពិចស្រពិលទៅរកពន្លឺនៃបញ្ញា»។

ឈរលើបរិបទនៃការរីកចម្រើនយ៉ាងគំហុកនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) លោកបណ្ឌិត បានក្រើនរំលឹកឱ្យយុវជនចេះវិភាគ ពិចារណា និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាសម្រាប់ការស្រាវជ្រាវ ជៀសវាងការធ្លាក់ខ្លួនជាជនរងគ្រោះនៃព័ត៌មានមិនពិត។ ក្នុងនោះ លោកបណ្ឌិត បានផ្តល់នូវ «គន្លឹះមាស៤» សម្រាប់ការអភិវឌ្ឍខ្លួន រួមមាន៖
• ទី១. ផ្លាស់ប្តូរផ្នត់គំនិត ៖ ត្រូវលុបបំបាត់ពាក្យថា «ខ្ញុំធ្វើមិនបាន» ហើយជំនួសមកវិញដោយពាក្យថា «ខ្ញុំមិនទាន់ចេះ» ដើម្បីបើកឱកាសឱ្យខ្លួនឯងបន្តរៀនសូត្រ។
• ទី២. ជៀសវាងអន្ទាក់នៃការប្រៀបធៀប ៖ កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃរហូតបាត់បង់ទំនុកចិត្ត ព្រោះដំណើរជីវិតរបស់មនុស្សម្នាក់ៗមានចង្វាក់ និងគោលដៅខុសៗគ្នា បៀបបាននឹង ផ្ការឈូក​ ផ្ការម្លេះ​ និងផ្ការឈូករ័ត្ន​ រីកក្នុងរដូវកាលខុសគ្នា។
• ទី៣. ធ្វើជាម្ចាស់លើបច្ចេកវិទ្យា ៖ ស្មាតហ្វូនជាឧបករណ៍បម្រើមនុស្ស ដូច្នេះត្រូវចេះបញ្ជា និងប្រើប្រាស់វាឱ្យចំណេញដល់ចំណេះដឹង កុំបណ្តោយឱ្យស្មាតហ្វូនត្រឡប់មកគ្រប់គ្រងយើង ឬក្លាយជា «ចោរប្លន់ពេលវេលា ក្តីសង្ឃឹមនិងអនាគត» របស់យើងវិញ។
• ទី៤. ភាពវៃឆ្លាតកើតចេញពីការមិនចុះចាញ់ ៖ ភាពឆ្លាតវៃមិនមែនកើតចេញពីកំណើតនោះទេ ពោលគឺកើតចេញពីការសន្សំចំណេះដឹងបន្តិចម្តងៗ​ អ្វីដែលសំខាន់បំផុតគឺ «ភាពអត់ធ្មត់ ការមិនបោះបង់ និងការស្រាវជ្រាវមិនឈប់ឈរ»។

បន្ថែមពីនេះ លោកបណ្ឌិត កៅ ថាច បានថ្លែងនូវការដឹងគុណ ចំពោះតួនាទីដ៏ថ្លៃថ្លារបស់លោកគ្រូ អ្នកគ្រូ ដោយបានគូសរំលេចថា «លោកគ្រូ អ្នកគ្រូ មិនត្រឹមតែជាអ្នកផ្ទេរចំណេះដឹង និងបំភ្លឺផ្លូវប៉ុណ្ណោះទេ ប៉ុន្តែលោកគ្រូ អ្នកគ្រូ គឺជាអ្នកបំភ្លឺដុង និងទេពកោសល្យដែលកប់ទុកក្នុងខ្លួនរបស់សិស្សម្នាក់ៗ​ និងបណ្តុះក្តីសង្ឃឹមអោយសិស្ស។ រឹតតែពិសេសជាងនេះទៅទៀត លោកគ្រូ អ្នកគ្រូ គឺជាអ្នកព្យាបាលផ្លូវចិត្ត និងជាជម្រកសុវត្ថិភាពផ្លូវចិត្ត ដ៏កក់ក្តៅបំផុតសម្រាប់សិស្សានុសិស្ស ក្នុងការបណ្តុះបណ្តាលពួកគេឱ្យក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំរបស់សង្គមជាតិ។»

ចំណែក ឪពុកម្តាយអាណាព្យាបាល គួរធ្វើឱ្យកូនៗចាត់ទុកផ្ទះជាកន្លែងកក់ក្តៅ និងចំណាយពេលសួរនាំអំពីកា​សិក្សា​ និងលើកទឹកចិត្ត​កូនជាប្រចាំ។

សូមជម្រាបថា ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សាស្រុក, លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុក, តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល, ថ្នាក់ដឹកនាំរដ្ឋបាលស្រុក និងអង្គភាពជុំវិញស្រុក, អាជ្ញាធរឃុំ-ភូមិ, លោកគ្រូ-អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករសរុបចំនួន ៩៨៣ នាក់៕