* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោកបណ្ឌិត ប្រាំង ជលសា ជួបសំណេះសំណាលជាមួយមន្ត្រីបក្សមូលដ្ឋានស្រុកកណ្តៀង និងស្រុកក្រគរ ព្រមទាំងអំពាវនាវឱ្យសន្សំសំចៃទឹកទប់ទល់នឹងបាតុភូត El Niño

01-11-2026 19:15

(ពោធិ៍សាត់)៖ នាថ្ងៃទី៣១ ខែតុលា និងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង រួមជាមួយក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយមេក្រុមបក្ស និងមន្ត្រីបក្សមូលដ្ឋាន ក្នុងឃុំកណ្តៀង ឃុំស្វាយលួង ឃុំវាល ឃុំកោះជុំ និងឃុំអន្លង់វិល នៃស្រុកកណ្តៀង ព្រមទាំងឃុំឈើតុំ ឃុំស្វាយស ឃុំអន្លង់ត្នោត ឃុំស្នាអន្សា និងឃុំកំពង់លួង នៃស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីបក្សក្នុងឃុំទាំង១០ នៃស្រុកកណ្តៀង និងស្រុកក្រគរ, លោកបណ្ឌិត ប្រាំង ជលសា បានសម្តែងនូវការសួរសុខទុក្ខ ពីសំណាក់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីបក្សមូលដ្ឋានទាំងអស់។ លោកបណ្ឌិតបានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ ហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន ផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ និងវត្តអារាម… មិនមែនកើតមានដោយឯងៗនោះទេ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍ។

លោកបណ្ឌិតបន្ថែមថា ឆ្នាំនេះខេត្តពោធិ៍សាត់លិចទឹកតិចតួចបំផុត ហើយនៅរដូវប្រាំងខាងមុខ ស្ទឹងពោធិ៍សាត់នឹងមានទឹកយ៉ាងហោចណាស់ពាក់កណ្តាលស្ទឹងជាប្រចាំ នេះគឺជា «កាដូពីគណបក្សទេវតា» តាមរយៈ ទំនប់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ ដែលផ្តួចផ្តើមឡើងតាំងពីរាជរដ្ឋាភិបាល អាណត្តិទី៦ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងបន្តអនុវត្តយ៉ាងសកម្មដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧នេះ។

លោកបន្តថា ទំនប់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ ដែលគ្រោងចាប់ដំណើរការនាចុងឆ្នាំនេះ នឹងបង្កើនថាមពលអគ្គិសនីស្អាត និងស្ថិរភាពថាមពល ព្រមទាំងកាត់បន្ថយថ្លៃដើមអគ្គិសនី។ ជាមួយគ្នានោះផ្ទៃអាងនឹងរក្សាប្រភពទឹក សម្រាប់វិស័យកសិកម្មទាំងរដូវវស្សា និងរដូវប្រាំង ព្រមទាំងផ្គត់ផ្គង់ទឹកស្អាត ជួយកាត់បន្ថយទឹកជំនន់ក្នុងរដូវវស្សា និងទប់ស្កាត់គ្រោះរាំងស្ងួតនារដូវប្រាំង។

លោកបណ្ឌិតបានអំពាវនាវឱ្យមន្ត្រីបក្ស និងអាជ្ញាធរមូលដ្ឋាន ក្នុងឃុំកណ្តៀង ឃុំស្វាយលួង ឃុំវាល ឃុំកោះជុំ ឃុំអន្លង់វិល ស្រុកកណ្តៀង និងឃុំឈើតុំ ឃុំស្វាយស ឃុំអន្លង់ត្នោត ឃុំស្នាអន្សា ឃុំកំពង់លួង ស្រុកក្រគរ ត្រូវចុះផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យរក្សា និងសន្សំសំចៃទឹក ដើម្បីត្រៀមទប់ទល់នឹងបាតុភូត អែលនីញូ (El Niño) ដែលនឹងបង្កឱ្យមានកម្តៅក្តៅស្ងួត និងអូសបន្លាយពេលយូរ។ ត្រូវណែនាំកសិករ ឱ្យផ្អាកការធ្វើស្រែប្រាំងនៅតំបន់ណាដែលគ្មានប្រភពទឹកច្បាស់លាស់ ឬនៅឆ្ងាយពីប្រភពទឹក ដើម្បីចៀសវាងការខាតបង់។

ពាក់ព័ន្ធជម្លោះព្រំដែន កម្ពុជា-ថៃ លោកបណ្ឌិតលើកឡើងថា កម្ពុជាមិនត្រូវការសង្គ្រាមទេ តែបើសត្រូវមានមហិច្ឆិតាបន្តឈ្លានពាន យើងមិនអត់ឱនឱ្យជាដាច់ខាត។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងយន្តការនានាដែលមានស្រាប់ ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី។

លោកបណ្ឌិតបានជំរុញឱ្យបេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នា និងខិតខំជួយយកអាសារប្រជាពលរដ្ឋ ដោយមានការគាំទ្រពីក្រុមការងារ ដើម្បីរួមគ្នាយកឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៦ នាឆ្នាំ២០២៧ខាងមុខនេះ៕