កម្មវិធីបុណ្យ៖ សព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៊ុយ ស៊ីមួន អតីតមន្ត្រីជាន់ខ្ពស់គយនិងរដ្ឋាករ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព ក្នុងបុរីប៉េងហួតបឹងស្នោ
01-11-2026 19:35
(ភ្នំពេញ)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៊ុយ ស៊ីមួន (នាមដើម ឃុន ខេង) អតីតព្រឹទ្ធាចារ្យ និងជាអតីតមន្ត្រីជាន់ខ្ពស់នៃទីចាត់ការគយ និងរដ្ឋាករ បានទទួលមរណភាពកាលពីវេលាម៉ោង ៨៖១៩នាទីយប់ ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ។
សពរបស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៊ុយ ស៊ីមួន ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោ (គម្រោង ១០) ផ្ទះលេខ 127 ផ្លូវលេខ E03 រាជធានីភ្នំពេញ។
សម្រាប់កម្មវិធីបុណ្យសពរយៈពេល ៣ថ្ងៃ រួមមាន៖
• ថ្ងៃទី១ (ថ្ងៃអាទិត្យ ០៦រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦)៖ វេលាម៉ោង ៧:០០ព្រឹក រៀបចំរោងបុណ្យ និងនៅវេលាម៉ោង ២:០០រសៀល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា នៅផ្ទះលេខ 127 ផ្លូវលេខ E03។
• ថ្ងៃទី២ (ថ្ងៃចន្ទ ០៧រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦)៖ វេលាម៉ោង ៩:០០ព្រឹក ប្រគេនចង្ហាន់ព្រះសង្ឃ (វត្តទួលទំពូង) និងនៅវេលាម៉ោង ២:០០រសៀល ពិធីសូត្រមន្តព្រះសង្ឃ (វត្តស្លាកែត)។
• ថ្ងៃទី៣ (ថ្ងៃអង្គារ ០៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦)៖ វេលាម៉ោង ៩:០០ព្រឹក ប្រគេនចង្ហាន់ព្រះសង្ឃ (វត្តស្លាកែត) និងនៅវេលាម៉ោង ២:១០នាទីរសៀល ហែសពចេញទៅវត្តស្លាកែត។
សម្រាប់កម្មវិធីបុណ្យគម្រប់ខួប ៧ថ្ងៃ នឹងប្រព្រឹត្តទៅដូចខាងក្រោម៖
• ថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦៖ វេលាម៉ោង ២:០០រសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ នមស្សការព្រះរតនត្រ័យ សមាទានសីល។ វេលាម៉ោង ៣:០០រសៀល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា និងនៅវេលាម៉ោង ៤:០០រសៀល អញ្ជើញភ្ញៀវកិត្តិយសទាំងអស់ពិសាភោជនាហារពេលល្ងាច។
• ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦៖ វេលាម៉ោង ៧:០០ព្រឹក ប្រគេនយាគូដល់ព្រះសង្ឃ និងនៅវេលាម៉ោង ៩:០០ព្រឹក វេរភត្តាហារ ទេយ្យវត្ថុប្រគេនព្រះសង្ឃ ដារឆ្លងជាកិច្ចបង្ហើយបុណ្យ។
•
ក្នុងឱកាសនេះ ក្រុមគ្រួសារនៃសព សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ឧបាសក ឧបាសិកា ពុទ្ធបរិស័ទ និងញាតិមិត្តជិតឆ្ងាយទាំងអស់ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបុណ្យនេះឱ្យបានអធិកអធម ដើម្បីអនុមោទនា ចាប់យកមគ្គផល កុសលផលបុណ្យតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។
មរណភាពរបស់លោក គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ព្រមទាំងជាព្រឹទ្ធាចារ្យដ៏គួរឱ្យគោរពស្រឡាញ់ ដែលបានបន្សល់ទុកនូវក្ដីសោកស្ដាយ និងអាឡោះអាល័យយ៉ាងក្រៃលែងពីសំណាក់ក្រុមគ្រួសារ សាច់ញាតិជិតឆ្ងាយ ព្រមទាំងអតីតសហការី និងមជ្ឈដ្ឋានអ្នកស្គាល់រាប់អានលោក៕






