* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជាថ្មីដល់ភាគីថៃ ឱ្យសហការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនជាបន្ទាន់ ដើម្បីលុបបំបាត់ឫសគល់នៃជម្លោះ និងឈានទៅរកសន្តិភាពយូរអង្វែង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសវិញហើយ ក្រោយបញ្ចប់ការងារនៅហ្វីលីពីន
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅថៃ បើចង់ឱ្យកម្ពុជា ឈប់លើករឿងថៃឈ្លានពានលើវេទិកាអន្តរជាតិ ត្រូវគោរពកិច្ចព្រមព្រៀង និងចាប់ផ្តើមដំណើរការវាស់វែងដីព្រំដែន
* វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន អាចជួបគ្នាជាថ្មីនៅចិន?
* នៅចំពោះមុខសម្តេចតេជោ, អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ចង់បង្កើតឱ្យមានក្រុមមិត្តភាពនៃសមាជិកព្រឹទ្ធសភាប្រទេសទាំងពីរ ដើម្បីឱ្យមានចំណងមិត្តភាពនៃស្ថាប័ននីតិបញ្ញត្តិកាន់តែរឹងមាំ
* លោក ដូណាល់ ត្រាំ លើកឡើងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ សម្តែងក្តីសង្ឃឹមចំពោះនិរន្តរភាព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងពិធីលៀងសាយភោជន៍ផ្លូវការនៅប្រទេសហ្វីលីពីន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកបណ្ឌិត ប្រាំង ជលសា អញ្ជើញបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២៦-២០២៧ ក្នុងក្របខណ្ឌទូទាំងស្រុកកណ្តៀង និងស្រុកក្រគរ

01-11-2026 19:45

(ពោធិ៍សាត់)៖ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែលទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែកទូទាំងខេត្តពោធិ៍សាត់ បានប្រារព្ធពិធីអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ យ៉ាងអធិកអធម និងប្រកបដោយក្តីរំភើបរីករាយនោះ, នៅវិទ្យាល័យ ហ៊ុនសែន កណ្តៀង និងវិទ្យាល័យ ហ៊ុនសែន ក្រគរ ក៏បានប្រារព្ធពិធីនោះដូចគ្នា ក្នុងក្របខណ្ឌទូទាំងស្រុក។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ដោយមានការចូលរួមពីសំណាក់ក្រុមការងារ អាជ្ញាធរដែនដី មាតាបិតា អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសបើកបវេសនកាលថ្មីនេះ សារលិខិតដ៏មានអត្ថន័យជ្រាលជ្រៅរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានអានឡើងដើម្បីថ្លែងការកោតសរសើរ និងផ្ញើការផ្តាំផ្ញើសុខទុក្ខដល់វិស័យអប់រំទូទាំងប្រទេស។

តាមរយៈសារលិខិតនោះ សម្តេចបវរធិបតី បានគូសបញ្ជាក់ថា វិស័យអប់រំ គឺជាគ្រឹះស្ថានដ៏មានតម្លៃបំផុតក្នុងការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ ក្រមសីលធម៌ និងការច្នៃប្រឌិតខ្ពស់ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមរកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ បន្តខិតខំប្រឹងប្រែងទាំងការបង្រៀន និងការរៀន ព្រមទាំងចូលរួមថែរក្សាសមិទ្ធផលអប់រំនៅតាមមូលដ្ឋានឱ្យបានគង់វង្ស។

មានមតិសំណាលយ៉ាងស្និទ្ធស្នាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស លោកបណ្ឌិត ប្រាំង ជលសា បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែងដែលបានមកជួបផ្ទាល់ និងចូលរួមអបអរសាទរជាមួយក្មួយៗសិស្សានុសិស្សក្នុងថ្ងៃដំបូង នៃឆ្នាំសិក្សាថ្មីនេះ ក្នុងក្របខ័ណ្ឌទូទាំងស្រុកទាំងពីរ។

លោកបណ្ឌិត បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែផ្តល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍវិស័យអប់រំ ចាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។

លោកបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ និងជួយជ្រោមជ្រែងយ៉ាងពេញទំហឹងដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាក្មួយៗសិស្សានុសិស្សទាំងអស់ ទាំងផ្នែកស្មារតី សម្ភារសិក្សា និងការកសាងហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមសាលារៀន ដើម្បបង្កើតបរិយាកាសសិក្សាឱ្យកាន់តែប្រសើរឡើង និងជួយសម្រួលដល់ការបំពេញភារកិច្ចរបស់លោកគ្រូ អ្នកគ្រូឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងនាមប្រធានក្រុមការងារចុះជួយស្រុកទាំង២ លោកបណ្ឌិតបានផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់លោកគ្រូ អ្នកគ្រូ ធ្វើកិច្ចការផ្ទះ និងអានសៀវភៅឱ្យបានច្រើន ដើម្បីត្រៀមខ្លួនជាទំពាំងស្នងឫស្សីដ៏ឆ្នើមសម្រាប់ប្រទេសជាតិ។ ត្រូវចេះគោរពលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងស្រឡាញ់មិត្តភក្តិក្នុងសាលា ព្រមទាំងជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។ ត្រូវបំពាក់បំប៉នសមត្ថភាពខ្លួនឯងលើវិស័យបច្ចេកវិទ្យា និងភាសា ដើម្បីឱ្យទាន់សហស្សវត្ស នៃពិភពលោកសម័យឌីជីថល។

ទន្ទឹមនឹងនេះ លោកបណ្ឌិត ប្រាំង ជលសា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ និងគណៈនាយកសាលាទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាលបង្រៀនសិស្សានុសិស្សកន្លងមក និងបានជូនពរឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧នេះ ក្លាយជាឆ្នាំសិក្សាដែលមានភាពជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរគ្រប់ៗគ្នា៕