* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពាណិជ្ជកម្មកម្ពុជា-ថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម ៣ភាគរយ ក៏មានទុន ៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្ត្រីប្រយ័ត្នមិនយល់ពីរបៀបស្លៀកពាក់ ឬប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយទៅស្លៀក ទៅប្រើរបស់គេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវដាក់ឲ្យប្រើប្រាស់បណ្តើរៗ និងកែតម្រូវកម្មវិធីបណ្តើរៗ កុំចាំបាច់ធ្វើល្អឥតខ្ចោះលើសគេសិនទើបយើងចេញ ឬចាប់ផ្តើម ការធ្វើបែបនេះគឺមិនកើតទេ កុំចាំផលិតផលរបស់យើងល្អឥតខ្ចោះទើបចេញនោះ, ចេញបណ្តើរៗ ធ្វើបណ្តើរៗត្រូវតែហ៊ានធ្វើបែបនេះទើបយើងមានផលិតផលខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរួមគ្នាគាំទ្រផលិតផលខ្មែរ គឺជាការពង្រឹងខ្លួនឯង មិនមែនដើម្បីពហិការផលិតផលប្រទេសណាមួយនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែជាឱកាសនៃការពង្រឹងខ្លួនឯង ដោយសម្តេចចាត់ទុកជាឱកាសមាស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញ១០ឆ្នាំក្រោយ ៨០ភាគរយជាផលិតផលផលិតក្នុងស្រុក ហើយ២០ភាគរយនាំពីក្រៅ។
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

នាយឧត្តមសេនីយ៍ សឹង សំណាង និងភរិយា ព្រមទាំងកងទ័ពជើងអាកាស ដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃនៅវត្តទួលខ្សាច់

01-11-2026 20:35

(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពល​ខេមរ​ភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស និងលោកស្រី អ៊ូ សិទ្ធិរី រួមជាមួយលោក លោក​ស្រី ជាមេបញ្ជាការរង នាយទាហាននៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស និងពុទ្ធបរិស័ទជា​ច្រើន​នាក់ នៅវេលាព្រឹកថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៦នេះ បានដង្ហែអង្គកឋិន​ទាន​សាមគ្គីទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តវាលុកថុល្លារាម ហៅវត្តទួលខ្សាច់ ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

វត្តវាលុកថុល្លារាម ជាវត្តមួយកំពុងមានតម្រូវការចាំបាច់នូវបច្ច័យសម្រាប់​សាងសង់សមិទ្ធ​ផល​នានាក្នុងវត្ត បម្រើដល់ការគោរពប្រណិប័តន៍របស់ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទចំណុះ​ជើង​វត្ត។ បច្ច័យបានកើតចេញពីសទ្ធាដ៏ជ្រះថ្លានៃអង្គ​ក​ឋិនផ្តួចផ្តើមដោយនាយឧត្តម​សេ​នី​យ៍ សឹង សំណាង និងលោកស្រី អ៊ូ សិទ្ធិរី ប្រមូលបច្ច័យសរុបប្រមាណជា ៣៣លាន​រៀល​សម្រាប់ចូលរួមកសាងសមិទ្ធផលនានានៅក្នុងវត្ត។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សឹង សំណាង បានបង្ហាញទឹកចិត្តសប្បាយរីករាយ​ជា​ខ្លាំង ចំពោះការចូលរួមពីលោកមេបញ្ជាការរង នាយទាហាន និងពលទាហានទាំងអស់​នៃ​បញ្ជាការដ្ឋានកងទ័ពអាកាស និងពុទ្ធបរិស័ទជិតឆ្ងាយ បានមូលចិត្តមូលគំនិតគ្នារៀបចំ​បុណ្យ​កឋិនទានសាមគ្គីនេះឡើង។

នាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុត ចំពោះការចូល​រួម​បច្ច័យអង្គព្រះកឋិនទានពីអស់លោក លោកស្រី ជាមេបញ្ជាការរងនាយទាហាន នាយទា​ហានរង ពលទាហានកងទ័ពជើងអាកាស និងមេបញ្ជាការកងការពារអាកាស​អគ្គបញ្ជា​ការ និងពុទ្ធបរិស័ទបានរួបរួមគ្នា ដង្ហែមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅ​វត្តវា​លុកថុល្លា​រាម ក្នុងស្រុករលាប្អៀរ។

សូមរំលឹកថា នាយឧត្តមសេនីយ៍ សឹង សំណាង និងភរិយា តែងបានដឹកនាំនាយទាហាន និង​ក្រុមគ្រួសារក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាស ចូលរួមពិធីបុណ្យផ្កាសាមគ្គី ដង្ហែទៀន​ព្រះវស្សា ពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យផ្សេងៗទៀត ដើម្បីប្រមូលបច្ច័យកសាង​ហេដ្ឋារច​នា​សម្ព័ន្ធក្នុងទីអារាម ទុកជូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធគោរពបូជា តាមគន្លងប្រពៃណី និង​ទំនៀមទម្លាប់ខ្មែរ។

កម្លាំងសទ្ធាជ្រះថ្លាដែលកើតមានពីអង្គ​ក​ឋិនទាន និងដើម្បីឧទ្ទិសកុស​លផលបុណ្យជូនដល់​វិញ្ញាណក្ខន្ធវិរកងទ័ព បុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និង​ឧទ្ទិស​ដល់វិញ្ញាណក្ខន្ធយុទ្ធជនយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ៕