* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការដឹកជញ្ជូនវត្ថុបុរាណចេញពីប្រាសាទខ្មែរ ដោយក្រសួងវប្បធម៌ថៃ ក្រោយសង្គ្រាមឈ្លានពាន គឺជាភេរវកម្មវប្បធម៌

01-11-2026 22:29

(ភ្នំពេញ)៖​ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ក្នុងទង្វើរបស់ក្រសួងវប្បធម៌ថៃ ដែលបានចូលមកដឹកជញ្ជូនវត្ថុបុរាណខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់ចេញពីប្រាសាទខ្នារ ប្រាសាទតាក្របី និងប្រាសាទដទៃទៀត រួចបដិសេធមិនព្រមប្រគល់ឲ្យកម្ពុជាវិញ ក្រោមលេសយកទៅរក្សាទុកកន្លែងមានសុវត្ថិភាព ក្រោយពីកងទ័ពថៃ ឈ្លានពានមកលើកម្ពុជាទាំងកំរោលនាចុងឆ្នាំ២០២៦ កន្លងមក គឺ "មិនមែនជារឿងចៃដន្យនោះទេ"។ សកម្មភាពនេះ គឺជាយុទ្ធសាស្ត្រមានកលល្បិចដោយចេតនា និងមានគោលដៅច្បាស់លាស់របស់ទីក្រុងបាងកក ក្នុងការប្រើប្រាស់កម្លាំងយោធាកាន់កាប់ប្រាសាទលើទឹកដីកម្ពុជា ព្រមទាំងកំណត់គោលដៅលើអត្តសញ្ញាណវប្បធម៌ ដើម្បីបំផ្លាញឫសគល់ជាតិសាសន៍ខ្មែរនិងបន្តបំភាន់ប្រវត្តិសាស្ត្រ។

ហេតុនេះ ទង្វើលួចប្លន់ និងដឹកជញ្ជូនយកបេតិកភណ្ឌវប្បធម៌ចេញពីប្រាសាទខ្មែរទាំងនេះ គឺជាអំពើ "ភេរវកម្មវប្បធម៌ Cultural Terrorism" ដ៏ឃោរឃៅយ៉ាងច្បាស់ក្រឡែត។ ​តើអ្វីជាអំពើភេរវកម្មវប្បធម៌?

​​ភេរវកម្មវប្បធម៌ គឺជាការកម្ទេចទាំងកំរោល ហើយប្លន់បេតិកភណ្ឌវប្បធម៌ ដើម្បីផ្ដាច់ឫសគល់ប្រវត្តិសាស្ត្រ ជាវត្ថុពិសិដ្ឋរបស់ដូនតា ដែលជាអត្តសញ្ញាណព្រលឹងរបស់ជាតិខ្មែរ។ បំណងដើម្បីបង្កើតការភ័យខ្លាច បំបាក់ស្មារតីម្ចាស់ស្រុក និងធ្វើឲ្យប្រជាជាតិរងគ្រោះ បាត់បង់ស្មារតីដល់ការចងចាំស្មារតីជាតិ។ ព្រោះ វត្ថុបុរាណគឺជាមរតកវិញ្ញាណ ហេតុនេះការដកហូត ឬដឹកជញ្ជូនវត្ថុបុរាណទាំងនោះ ចេញពីប្រាសាទគឺស្មើនឹងការដកហូតព្រលឹងចេញពីទឹកដីកំណើត និងកាត់ផ្តាច់ប្រវត្តិសាស្ត្ររបស់ប្រជាជនជំនាន់ក្រោយ។

​លោក រ័ត្ន សណ្តាប់ បន្តថា មួយវិញទៀត បើយើងនិយាយពីមហិច្ឆតារបស់ពួកភេរវកម្មវប្បធម៌នេះទៀតសោត ពួកគេបានដឹងច្បាស់ថា ប្រជាជនម្ចាស់ស្រុកស្រឡាញ់ និងឲ្យតម្លៃលើបេតិកភណ្ឌវប្បធម៌ខ្លួនខ្លាំងណាស់។ ហេតុនេះ ពួកភេរវកម្មវប្បធម៌ តែងប្រើលេសថា ការដឹកជញ្ជូនយកវត្ថុបុរាណទាំងនេះចេញពីប្រសាទគឺដើម្បីការពារសុវត្ថិភាព។ ប៉ុន្តែការពិត គ្រាន់តែជាលេសដើម្បីបិទបាំងអំពើភេរវកម្ម លួចប្លន់ ទ្រព្យសម្បត្តិវប្បធម៌ពីប្រសាទខ្មែរទាំងកំរោលតែប៉ុណ្ណោះ។

ដោយហេតុថា ភេរវកម្មវប្បធម៌ ជាការបាញ់ប្រហារទៅលើព្រលឹងជាតិដើម បន្សល់ទុកនូវភាពអត់ឃ្លានខាងស្មារតី ធ្វើឲ្យប្រជាជាតិរងគ្រោះ បាត់បង់ជំនឿចិត្ត ភាពជាម្ចាស់លើប្រវត្តិសាស្ត្រ និងការចងចាំរួម ដោយពុំចាំបាច់បាញ់គ្រាប់កាំភ្លើង ប៉ុន្តែបំផ្លាញយ៉ាងធ្ងន់ធ្ងរនិងដោយស្ងៀមស្ងាត់ ដើម្បីផ្ដាច់ព្រលឹងដូនតាដោយគ្មានបង្ហូរឈាមមួយដំណក់។ ​ ដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ ១៩៥៤ , អនុសញ្ញាយូណេស្កូ ឆ្នាំ១៩៧០ ស្តីពី កិច្ចការការពារទ្រព្យសម្បត្តិវប្បធម៌ក្នុងករណីមានជម្លោះប្រដាប់អាវុធ ដែលបានហាមឃាត់ដាច់ខាតនូវរាល់ទង្វើនិងសកម្មភាពបំផ្លិចបំផ្លាញ ការលួចប្លន់ ការបន្លាស់ទី ឬដកហូតយកទ្រព្យសម្បត្តិវប្បធម៌ពីទឹកដីដែលខ្លួនបានចូលកាន់កាប់។ ​ភាគីឈ្លានពានគ្មានសិទ្ធិអំណាច ឬភាពស្របច្បាប់ណាមួយក្នុងការប៉ះពាល់ កាន់កាប់ ឬបម្លាស់ទីតាំតវត្ថុបុរាណសក្តិសិទ្ធទាំងនោះឡើយ។

ដូច្នេះ រាល់ការប្រមូល និងដឹកជញ្ជូនវត្ថុបុរាណចេញពីប្រាសាទខ្មែរក្នុងកំឡុងពេលមានសង្គ្រាម និងបន្ទាប់ពីសង្គ្រាមដែលខ្លួនកាន់កាប់ប្រាសាទបុរាណខ្មែរ លើទឹកដីខ្មែរ ដោយខុសច្បាប់ចាត់ទុកជា អំពើលួចប្លន់បេតិកភណ្ឌជាតិ និងជាឧក្រិដ្ឋកម្មវប្បធម៌៕