* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* យន្តហោះយោធារុស្ស៉ីជាច្រើនគ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង
* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ឧកញ៉ា ទ្រី ភាព បើកបវេសនកាលនៅសាលាបឋមសិក្សា និងវិទ្យាល័យ ទ្រី ភាព បឹងទន្លេម្រេច ក្នុងស្រុករវៀង ខេត្តព្រះវិហារ

02-11-2026 10:24

(ព្រះវិហារ)៖ នារសៀលថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា ទ្រី ភាព បេស​ក​ជនពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអគ្គនាយក​ក្រុមហ៊ុន ទ្រី ភាព គ្រុប បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២៦-២០២៧ នៅសាលាបឋម​សិក្សា និងវិទ្យាល័យ ទ្រី ភាព បឹងទន្លេម្រេច ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន អាជ្ញាធរមូល​ដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបជាង ៧០០នាក់។ ក្នុងឱកាសនោះ លោកអ្នក​ឧកញ៉ា ទ្រី ភាព បានថ្លែងកោតសរសើរថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ ដែលបាន​យក​ចិត្តទុកដាក់អប់រំ បណ្តុះបណ្តាលឱ្យការសិក្សានៅតំបន់ជនបទមួយនេះឱ្យទទួលបានគុណ​ភាព​ល្អប្រសើរ។

លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បានផ្តល់ដំបូន្មានមួយចំនួនដល់សិស្សឱ្យចេះគោរពដឹងគុណ​គ្រូ ទោះទៅដល់ទីណា មានឋានៈជាអ្វីក៏ដោយ ត្រូវតែចងចាំថា «គ្រូមួយថ្ងៃ ជាគ្រូមួយ​ជីវិត​»។ លោកអ្នកឧកញ៉ា ក៏បានផ្តល់ដំបូន្មានឱ្យសិស្សទាំងប្រឹងប្រែងសិក្សារៀនសូត្រក្រេប​ជញ្ជក់យកចំណេះដឹងសម្រាប់ទ្រទ្រង់ជីវិតទៅថ្ងៃអនាគត ត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងការដើរលេងបងតូចបងធំ ដែលជាបច្ច័យបំផ្លាញអនាគត។

ក្នុងពិធីនេះ លោកអ្នកឧកញ៉ា បណ្ឌិត ក៏បានផ្តល់ជាអំណោយរួមមានសម្ភារសិក្សា និងថវិកា​មួយចំនួនជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងមានការឧបត្ថម្ភថវិកាពី​អ្នកឧក​ញ៉ា គៀន ស្រីនាង ជូនដល់ស្ត្រីមានផ្ទៃពោះចំនួន ១៦នាក់ ដោយក្នុងម្នាក់ៗទទួលបាន ២០០.០០០រៀល។ ពិធីបើកបវេសនកាលបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ ដោយ​បានចំណាយថវិកាសរុបអស់ជាង ៤០.០០០.០០០រៀល។

សូមបញ្ជាក់ថា សាលាបឋម​សិក្សា និងវិទ្យាល័យ ទ្រី ភាព បឹងទន្លេម្រេច ជាថ្នាល់បណ្តុះ​បណ្តាលមួយ ដែលផ្តួចផ្តើមឡើងដោយលោកអ្នកឧកញ៉ា ទ្រី ភាព ដើម្បីផ្តល់ការអប់រំដល់​កូនៗកម្មករ និងបុគ្គលិកបម្រើការងារនៅចម្ការកៅស៊ូ ក៏ដូចជាកូនចៅប្រជាពលរដ្ឋនៅតំបន់ ដែលមានការលំបាកទៅសាលារៀនមានចម្ងាយឆ្ងាយពីផ្ទះ។

សាលានេះចាប់ដំណើរការ​ដំបូង​ដោយរៀនចម្រុះគ្នា មិនមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់​ការ​អប់រំ​គ្រប់ជ្រុងជ្រោយនោះឡើយ។ លុះ​នៅឆ្នាំ២០២៤ ដើម្បីរួមចំណែកលើកកម្ពស់គុណភាព​អប់រំឱ្យ​កាន់តែប្រសើរឡើង លោក​អ្នក​ឧក​ញ៉ា ទ្រី ភាព បានផ្តល់អគារសិក្សាថ្មីចំនួនពីរ​ខ្នង​កំពស់​ពីរជាន់ ២៤បន្ទប់។

បច្ចុប្បន្នសាលារៀនមានអគារសិក្សាសរុបបីខ្នង ៣៦បន្ទប់ ទីចាត់ការ១ បន្ទប់កុំព្យូទ័រ១ បន្ទប់​បណ្ណាល័យ១ បន្ទប់សង្រ្គោះបឋម១ បន្ទប់ទឹកប្រុស/ស្រី២៨ រោងអាហារសម្រាប់សិស្ស​២​ខ្នង ទីធ្លាលេងកីឡា សួនបំណិតជីវិត ដែលចំណាយថវិកាសាងសង់សរុបជាងមួយលាន​ដុល្លារ​អាមេរិក។

សាលាបឋម​សិក្សា និងវិទ្យាល័យ ទ្រី ភាព បឹងទន្លេម្រេច ថ្វីបើជាសាលារៀននៅទីជនបទ តែសំណង់អគារ រចនាបថបានរំលេចនូវភាពស្រស់ស្អាត ខណៈបរិវេណសាលារំលេចដោយ​ភាពបៃតងស្រស់។ បន្ថែមពីលើនោះ កម្មវិធីអប់រំ ក៏ត្រូវបានយកចិត្តខ្ពង់។ សាលារៀនបាន​អនុវត្តកម្មវិធីសិក្សាស្របតាមគោលការណ៍ និងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និង​កីឡា ដោយយកចិត្តទុកដាក់លើការអនុវត្តកម្មវិធី សាលារៀនស្តង់ដាគំរូ។

ក្រៅពីកម្មវិធីសិក្សារបស់ក្រសួង សាលាបានរៀបចំម៉ោងសិក្សាបន្ថែម២ម៉ោងទៀត នៅពេល​រសៀល សម្រាប់សិស្សចាប់ពីថ្នាក់ទី៣ ដល់ថ្នាក់ទី៦ ដោយផ្តោតលើមុខវិជ្ជា ភាសាអង់គ្លេស កុំព្យូទ័រ និងការសរសេរកូដ។ ការបន្ថែមមុខវិជ្ជាទាំងនេះ មានគោលបំណងពង្រឹងសមត្ថភាព ភាសាបរទេស លើកកម្ពស់ចំណេះដឹង ឌីជីថល បណ្តុះបណ្តាលការគិតបែបតក្កវិជ្ជា ការដោះ​ស្រាយបញ្ហា ភាពច្នៃប្រឌិត ដើម្បីឱ្យសិស្សានុសិស្សមានចំណេះដឹងមូលដ្ឋានរឹងមាំ សម្រាប់​សិក្សា​បន្ត។ ទន្ទឹមនឹងគ្នានះដែរ សាលាក៍បានយកចិត្តទុកដាក់លើ វិន័យ សីលធម៌ អនាម័យ និងការថែរក្សាបរិស្ថានសាលារៀន។

ឆ្នាំសិក្សា២០២៥-២០២៦នេះ សាលារៀន មានគ្រូបង្រៀនសរុបចំនួន ២៤នាក់ ក្នុងនោះ​គ្រូបង្រៀន ក្របខ័ណ្ឌរបស់រដ្ឋមានចំនួន ៦នាក់ ស្រី១នាក់ និងគ្រូកិច្ចសន្យារបស់​ក្រុមហ៊ុន​មានចំនួន ១៨នាក់ ស្រី១០នាក់។ ការចំណាយលើប្រាក់បៀវត្ស របស់គ្រូកិច្ចសន្យាក្រុមហ៊ុន គិតជាមធ្យមអស់ប្រមាណប្រាំបីពាន់ដុល្លារក្នុងមួយខែ។

ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ សាលាមានសិស្ស ​ សិក្សាចាប់ពីកម្រិតមត្តេយ្យសិក្សា​ រហូតដល់ មធ្យមសិក្សាថ្នា់ក់ទី១០ សរុបចំនួន៦៧៦នាក់ ស្រី៣៣៤នាក់។ ៧០ភាគរយ គឺជា​កូនបុគ្គលិកបម្រើការងារជូនក្រុមហ៊ុន។ ចំពោះពិធីបើកបវេសនកាលឆ្នាំសិក្សា​២០២៦​-២០​២៧ នៅថ្ងៃនេះដែរ សាលាបានទទួលចុះឈ្មោះសិស្ស ចូលរៀនសរុបចំនួន ៦៩៧នាក់ ស្រី ៣៤៦នាក់ ដោយមានថ្នាក់ចាប់ពីមត្តេយ្យ រហូតដល់ថ្នាក់ទី១១៕