* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកសិក្ខាសាលាស្តីពី «បញ្ហាប្រឈមពីការប្រែប្រួលអាកាសធាតុ​លើហេដ្ឋារចនាសម្ព័ន្ធភូគព្ភសាស្រ្តនៅកម្ពុជា»

02-11-2026 12:13

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «បញ្ហាប្រឈមពីការប្រែប្រួលអាកាសធាតុ​លើហេដ្ឋារចនាសម្ព័ន្ធភូគព្ភសាស្រ្តនៅកម្ពុជា» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរសាធារណការរាជធានី-ខេត្ត វាគ្មិនកិតិ្តយស និងមន្ត្រីរាជការជាច្រើនរូបទៀត។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជួយបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាព ការយល់ដឹងអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើហេដ្ឋារចនាសម្ព័ន្ធភូគព្ភសាស្ត្រ ចែករំលែកផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសក្នុងការគ្រប់គ្រងហានិភ័យ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលមកពីតាមមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី-ខេត្ត។ លើសពីនេះសិក្ខាសាលាក៏បានពិភាក្សាស្វែងរកដំណោះស្រាយ និងវិធានការបន្សំ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងជំរុញការរៀបចំផែនការ រចនា សាងសង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធឱ្យមានភាពធន់ សុវត្ថិភាព និងសមស្របទៅនឹងស្ថានភាពអាកាសធាតុដែលកំពុងប្រែប្រួល។

ក្រសួងបានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវ ស្ពាន ប្រព័ន្ធលូ និងសំណង់ពាក់ព័ន្ធវិស័យដឹកជញ្ជូន ងាយរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ។ ដូច្នេះការធានាបាននូវសុវត្ថិភាព គុណភាព ភាពធន់ និងចីរភាពរបស់ហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់ត្រូវបញ្ចូលកត្តាប្រែប្រួលអាកាសធាតុ និងការវាយតម្លៃហានិភ័យភូគព្ភសាស្ត្រ ទៅក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕