* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

របរធ្វើអំបោសពីដើមពួច និងម្រេចទន្សាយ ជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ នៅភូមិសំរោង ខេត្តសៀមរាប

02-11-2026 12:48

(សៀមរាប)៖ អំបោសជាសម្ភារប្រើប្រាស់ប្រចាំមួយដ៏ចាំបាច់សម្រាប់ជីវភាពរស់នៅ ប្រើសម្រាប់បោសសម្អាតផ្ទះ ទីធ្លា និងតាមដងផ្លូវជាដើម។ អំបោសដែលធ្វើពីដើមរុក្ខជាតិ មានច្រើនប្រភេទ ប៉ុន្តែអ្នកភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ច្រើនធ្វើវាពីដើមពួច និងដើមម្រេចទន្សាយ។

លោក រឿម សារ៉ូ គឺជាគ្រួសារមួយ ក្នុងចំណោមគ្រួសារផ្សេងទៀតដែលប្រកបរបរធ្វើអំបោសលក់។ លោកត្រូវចេញទៅរកដើមរុក្ខជាតិនៅតាមព្រៃនានា ដើម្បីមកផលិតអំបោសលក់ ដែលសព្វថ្ងៃចេញទៅរកនៅស្រុកស្ទោង ខេត្តកំពង់ធំ ខណៈដែលព្រៃក្នុងភូមិកាន់តែខ្សត់។

បុរសរូបនេះ ប្រាប់ថា ក្នុងមួយជើងលោកត្រូវចំណាយពេលយ៉ាងតិចជិត១០ថ្ងៃ ដើម្បីអាចរក និងកាប់ដើមពួច និងម្រេចទន្សាយពេញគោយន្ត ដែលពេលវេលានេះ តម្រូវឱ្យលោក រួមនិងអ្នកភូមិឯទៀតត្រូវបោះតង់គេងនៅក្នុងព្រៃ។

ចំណែកអ្នកស្រី រឹម ហាវ ត្រូវជាភរិយាប្រាប់ថា ក្នុងមួយជើងៗ អាចកាត់រុក្ខជាតិសម្រាប់ធ្វើអំបោសបានចាប់ពី ៥០០ ទៅ ៦០០ ដុំ ឬពេលខ្លះអាចដល់ ១ពាន់ដុំក៏មានដែរ ប្រសិនបើរកបានច្រើន។ ក្នុងអំបោស១ ដុំ ឈ្មួញកណ្តាលប្រមូលទិញក្នុងតម្លៃ ៥០០ ទៅ ៦០០ រៀល។

ទោះបីតម្លៃមិនសូវបានខ្ពស់ ប៉ុន្តែអ្នកភូមិសំរោងរូបនេះ បានបញ្ជាក់ថា ការងារនេះបានជួយសម្រួលបន្ទុកគ្រួសារបានមួយផ្នែកធំ ក្រៅពីធ្វើស្រែ និងស៊ីឈ្នួលគេផ្សេងៗទៀត។ ជាងនេះទៅទៀត របរធ្វើអំបោសនេះជារបរតជំនាន់។ អ្នកស្រី រឹម ហាវ បញ្ជាក់ថា អ្នកស្រីចេះធ្វើអំបោសនេះលក់តាំងពីអ្នកស្រីអាយុ ២០ ឆ្នាំមកម្ល៉េះ។

សម្រាប់រមណីយដ្ឋានអង្គរ អំបោសប្រភេទនេះ គេឃើញមានប្រើក្នុងការបោសសម្អាតតាមបរិវេណនានា ពិសេសទីដែលសម្បូរស្លឹកឈើ ដែលអំបោសប្រភេទនេះបោសបានស្អាត និងមានប្រសិទ្ធភាពជាងអំបោសដទៃ៕