* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ នៅសាលាបឋមសិក្សាសាមគ្គី ស្ថិតក្នុងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ

02-11-2026 14:29

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ នៅសាលាបឋមសិក្សាសាមគ្គី ស្ថិតក្នុងភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រីសមាជិកព្រឹទ្ធសភា លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត, និងប្រតិភូអមដំណើរ ព្រមទាំងលោក-លោកស្រីថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្សជាច្រើននាក់។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានអានសារលិខិតអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែបន្តចាត់ទុកវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សជាអាទិភាពខ្ពស់បំផុត។

ក្នុងនោះ រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដោយផ្ដោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា តាមរយៈការពង្រឹងអភិបាលកិច្ចសាលារៀន, ការអនុវត្តសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យសីលធម៌ និងឥរិយាបទរបស់សិស្ស, ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ព្រមទាំងការជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមពីមាតា-បិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ”។

ជាមួយគ្នានេះ សាលារៀនគ្រប់កម្រិតនឹងត្រូវអភិវឌ្ឍស្របតាមស្តង់ដាសាលារៀនគំរូ ដែលមានស្តង់ដាចំនួន៥ គឺ៖

១- លទ្ធផលសិក្សារបស់សិស្ស។
២- ការបង្រៀន និងរៀន។
៣- ការចូលរួមរបស់សហគមន៍។
៤- ដំណើរការប្រតិបត្តិ និងរដ្ឋបាល។
៥- គណនេយ្យភាពសាលារៀន។

មានប្រសាសន៍នៅក្នុងឱកាសនោះផងដែរ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីជាដំបូងលោកក៏បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗនៅតាមបណ្ដាមូលដ្ឋានគ្រប់ពេលវេលា។

លោកបណ្ឌិតបានបន្តថា សារលិខិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី គឺជាត្រីវិស័យ និងជាកម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់យើងទាំងអស់គ្នាក្នុងការបន្តបេសកកម្មអប់រំ និងកសាងធនធានមនុស្សនៅក្នុងមូលដ្ឋានរបស់យើង។ ទិវាបវេសនកាលឆ្នាំនេះគឺជាការចាប់ផ្ដើមជីវិតថ្មី និងជាការបើកប្រវត្តិសាស្ត្រថ្មីមួយទៀតនៅក្នុងការខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹង ដើម្បីកសាងអនាគតរបស់ក្មួយៗសិស្សានុសិស្សទាំងអស់ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យក៏បានផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវព្យាយាមខិតខំរៀនសូត្រ ចៀសវាងប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗដែលនាំឱ្យខូចអនាគត។ ពីព្រោះចំណេះវិជ្ជាពិតជាគ្រឹះដ៏សំខាន់សម្រាប់ក្មួយៗនៅពេលអនាគត។ ការមានចំណេះដឹង និងជំនាញច្បាស់លាស់នឹងជួយឱ្យក្មួយៗមានឱកាសល្អក្នុងការងារ ការអភិវឌ្ឍខ្លួនឯង និងចូលរួមចំណែកកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន។ ដូច្នេះចំណេះវិជ្ជាគឺជាកត្តាដ៏សំខាន់បំផុតសម្រាប់អនាគតរបស់ក្មួយៗ ហើយវាគឺជាគន្លឹះបើកទ្វារទៅរកឱកាសជាច្រើន និងជួយឱ្យក្មួយៗសម្រេចបាននូវក្ដីស្រមៃរបស់ខ្លួនផងដែរ៕