* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

Kaige Mao សិស្សឆ្នើមពីសាលា AISPP ទទួលបាឱកាសសិក្សាថ្នាក់ឧត្តមសិក្សា​ពី​សាលាល្បីកម្រិតពិភពលោកចំនួន៣ នៅចក្រភពអង់គ្លេស និងអូស្ត្រាលី

02-11-2026 15:40

(ភ្នំពេញ)៖ Kaige Mao យុវសិស្សឆ្នើមរបស់សាលាអន្តរជាតិអូស្ត្រាលីភ្នំពេញ (AISPP) ដែលសិស្សបញ្ចប់ការសិក្សាឆ្នាំ២០២៧ (Class of 2027) ទទួលបានការ​ការសិក្សា​កម្រិត​ឧត្តមសិក្សាពីសាកលវិទ្យាល័យល្បីល្បាញលំដាប់អន្តរជាតិចំនួន៣នៅចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី។ សាលាទាំង៣នោះរួមមាន៖ The University of Melbourne របស់ប្រទេសអូស្ត្រាលី, King’s College London និងThe University of Manchester របស់ចក្រភពអង់គ្លេស។

សាលា AISPP ដែលជាសាលាដ៏ល្បាញល្បីមួយនៅកម្ពុជា បានចាត់ទុកសមិទ្ធ​ផលដ៏​អស្ចារ្យ​នេះ មិនត្រឹមតែជាការទទួលបានការផ្តល់ជូនកន្លែង​សិក្សាពីសាកល​វិទ្យា​ល័យ​ល្បីៗ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ មហិច្ឆ​តា ការតស៊ូព្យាយាម ឧត្តមភាពសិក្សា និងភាពក្លាហានក្នុងការស្រមៃឆ្ពោះទៅរកអនាគត​ដ៏ធំធេង​ឥតព្រំដែន។

នេះជាការបង្កើតប្រវត្តិសាស្ត្រថ្មី និងឆ្នាំសិក្សាដែលទទួលបានជោគជ័យខ្ពស់បំផុត​មិនធ្លាប់​មានរបស់សាលា AISPP ក្នុងការនាំសិស្សឆ្ពោះទៅកាន់សាកលវិទ្យាល័យឈាន​មុខលំដាប់​ពិភពលោកនៅអូស្ត្រាលី និងអង់គ្លេស។

នេះគឺជាពេលវេលាប្រវត្តិសាស្ត្រដ៏ពោរពេញដោយមោទនភាព និងភាពរីករាយសម្រាប់​សាលា​អន្តរជាតិអូស្ត្រាលីភ្នំពេញ។ ក្នុងឱកាសអបអរសាទរខួប៩ឆ្នាំ​នៃឧត្តមភាពអប់រំតាម​កម្ម​វិធីបាក់ឌុបអន្តរជាតិ (IB) សាលា AISPP កំពុងឈានទៅសម្រេចបានសមិទ្ធផលថ្មីៗ​ដ៏ត្រចះ​ត្រចង់ ដោយកត់ត្រានូវឆ្នាំសិក្សាដែលទទួលបានជោគជ័យខ្ពស់​បំផុតក្នុងប្រវត្តិ​សាស្ត្រសាលា។

សិក្សានៅ AISPP គឺផ្តល់នូវភាពជឿជាក់ជាមួយឧត្តមភាពនៃការអប់រំពិតប្រាកដ។ ឧត្តម​ភាពនៃការអប់រំ មិនត្រូវបានវាស់វែងត្រឹមតែលទ្ធផលសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ត្រូវ​បានវាស់វែងតាមរយៈឱកាសដែលយើងបង្កើត និងអនាគតដែលជួយកសាង​សម្រាប់​សិស្សានុសិស្ស។

ក្នុងនាមជាសាលាតែមួយគត់នៅកម្ពុជា ដែលផ្តល់ជូនកម្មវិធីសិក្សាបាក់ឌុបអន្តរជាតិ (IB) ទាំង ៤ កម្មវិធី AISPP ផ្តល់នូវប្រព័ន្ធអប់រំដ៏ពេញលេញ និងមានការទទួលស្គាល់​ជាអន្តរ​ជាតិ ដើម្បីអភិវឌ្ឍសិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋសកលដែលមានចំណេះដឹង សមត្ថភាព ទំនុកចិត្ត និងការត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត។

នៅពីក្រោយភាពជោគជ័យរបស់សិស្សម្នាក់ៗ គឺមានការចូលរួមដ៏មានតម្លៃពីលោកគ្រូ អ្នកគ្រូ​ដែលមានការលះបង់ ថ្នាក់ដឹកនាំដែលមានចក្ខុវិស័យ មាតាបិតាដែលតែងតែគាំទ្រ និង​សាលា​ដែលជឿជាក់លើសក្តានុពលគ្មានដែនកំណត់របស់សិស្សានុសិស្ស។

សាលា AISPP សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ បុគ្គលិក ថ្នាក់​ដឹក​នាំ និងមាតាបិតាទាំងអស់ ដែលបានចូលរួមចំណែកធ្វើឱ្យសមិទ្ធផលដ៏អស្ចារ្យ​នេះក្លាយ​ជា​ការពិត។

ជាពិសេសសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះសិស្សឆ្នើម Kaige Mao។ ភាពជោគជ័យ​របស់​គាត់គឺជាគំរូដ៏ល្អ និងជាប្រភពនៃការបំផុសគំនិតដ៏មានឥទ្ធិពលសម្រាប់សិស្សានុសិស្ស AISPP ទាំងអស់ ឱ្យមានភាពក្លាហានក្នុងការស្រមៃធំ និងខិតខំសម្រេចក្តីស្រមៃរបស់ខ្លួន។ សមិទ្ធផលដ៏អស្ចារ្យបំផុតជាច្រើនទៀត កំពុងរង់ចាំសិស្ស AISPP នៅថ្ងៃខាងមុខ។

ខួប៩ឆ្នាំនៃឧត្តមភាពអប់រំ! ឆ្នាំប្រវត្តិសាស្ត្រនៃសមិទ្ធផលដ៏ត្រចះត្រចង់! អនាគតដ៏ភ្លឺស្វាង​ឥតដែនកំណត់។ AISPP ទីកន្លែងដែលក្តីស្រមៃឆ្ពោះទៅកាន់ពិភពលោក ក្លាយជាសមិទ្ធ​ផល​ជោគជ័យលំដាប់សកល៕