* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ សៀវភៅ «ស្នាមញញឹមខ្មែរ» ជាផ្នែកមួយនៃការផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងគុណតម្លៃជាតិទៅកាន់ពិភពលោក

02-11-2026 19:47

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងការកោតសរសើរចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំ និងបោះពុម្ពផ្សាយសៀវភៅ «ស្នាមញញឹមខ្មែរ Le Sourire du peuple cambodgien» ដែលជាស្នាដៃរួមគ្នារវាងអ្នកនិពន្ធខ្មែរ និងបរទេស តាមរយៈកិច្ចសហការរបស់ក្រុមសារព័ត៌មានថ្មីៗ គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា (SIPAR) និង Wonder of Cambodia ដោយចាត់ទុកថា សៀវភៅនេះមានអត្ថន័យលើសពីការប្រមូលផ្តុំរូបភាព និងរឿងរ៉ាវអំពីកម្ពុជា។

ការលើកឡើងបែបនេះរបស់ លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានអំពីការបោះពុម្ពផ្សាយសៀវភៅភាសាខ្មែរ និងភាសាបារាំង
«ស្នាមញញឹមខ្មែរ Le Sourire du peuple cambodgien» នៅទីស្ដីការក្រសួងព័ត៌មាន។ ដោយមានការចូលរួមពី លោក Pascal Medeville អ្នកបកប្រែ និងជាអ្នកស្រាវជ្រាវសង្គមចិន និងខ្មែរ និង ជាសហនិពន្ធសៀវភៅស្នាមញញឹមខ្មែរ , លោក គី សុខលីម សហស្ថាបនិកសារព័ត៌មានថ្មីៗមីឌៀគ្រុប និងជាសហអ្នក និពន្ធសៀវភៅស្នាមញញឹមខ្មែរ, លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា (SIPAR), លោក វន សំភាស់ ប្រធានអង្គការ អ័ក្សសិន អេខ្យូខេសិន និងអ្នកសារព័ត៌មានជាច្រើន។

លោករដ្ឋមន្ត្រីបានថ្លែងថា សៀវភៅ «ស្នាមញញឹមខ្មែរ» គឺជាការចូលរួមដ៏មានអត្ថន័យក្នុងការថែរក្សា លើកតម្កើង និងផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងគុណតម្លៃរបស់ប្រជាជាតិខ្មែរ ជាពិសេសនៅក្នុងពេលវេលាដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ខែវិច្ឆិកាខាងមុខនេះ។

លោកបានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអន្តរជាតិនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់កម្ពុជា ក្នុងការបង្ហាញមុខមាត់ប្រទេស ទៅកាន់សហគមន៍ហ្វ្រង់កូហ្វូនី និងមិត្តភក្តិអន្តរជាតិ មិនត្រឹមតែតាមរយៈកិច្ចប្រជុំការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈវប្បធម៌ អក្សរសិល្ប៍ ប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅពេលពិភពលោកនិយាយអំពីកម្ពុជា មនុស្សជាច្រើនតែងនឹកឃើញដល់ប្រាសាទអង្គរវត្ត ដែលជានិមិត្តរូប និងជាមោទនភាពដ៏ធំធេងរបស់ជាតិ។ ប៉ុន្តែកម្ពុជាមានច្រើនជាងប្រាសាទអង្គរវត្តទៅទៀត ដោយមានប្រជាជនដែលមានភាពរាក់ទាក់ ប្រពៃណី និងទំនៀមទម្លាប់ដ៏សម្បូរបែប សិល្បៈ ភាសា អក្សរ ម្ហូបអាហារ ជំនឿ និងគុណតម្លៃសង្គមដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ។

លោកបន្តថា អង្គរវត្តជាមោទនភាពនៃអតីតកាលដ៏រុងរឿងរបស់កម្ពុជា ប៉ុន្តែប្រជាជនខ្មែរគឺជាអ្នកបន្តថែរក្សា បង្កើត និងកសាងអនាគតរបស់ប្រទេសជាតិ។ ដូច្នេះ កម្ពុជាចង់ឱ្យពិភពលោកស្គាល់ប្រទេសខ្លួន មិនត្រឹមតែតាមរយៈស្នាដៃដែលបុព្វបុរសបានបន្សល់ទុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈស្នាដៃដែលប្រជាជនខ្មែរកំពុងបង្កើតនាពេលបច្ចុប្បន្ន និងក្តីប្រាថ្នាសម្រាប់អនាគតផងដែរ។

ចំពោះអត្ថន័យនៃចំណងជើងសៀវភៅ លោករដ្ឋមន្ត្រីបានបង្ហាញទស្សនៈថា «ស្នាមញញឹមខ្មែរ» មានអត្ថន័យលើសពីការបង្ហាញភាពរីករាយ ពោលគឺជានិមិត្តរូបនៃភាពកក់ក្តៅ ការរាក់ទាក់ សេចក្តីថ្លៃថ្នូរ និងស្មារតីនៃការរស់នៅជាមួយគ្នា។ ស្នាមញញឹមនេះក៏ជាសារនៃមិត្តភាព ក្តីសង្ឃឹម និងសន្តិភាព ដែលប្រជាជនកម្ពុជាចង់ចែករំលែកទៅកាន់ពិភពលោក។

ជាមួយគ្នានេះ លោកបានចាត់ទុកការបោះពុម្ពសៀវភៅជាភាសាខ្មែរ និងភាសាបារាំងថា ជាការបង្កើតស្ពានវប្បធម៌ដ៏សំខាន់។ ភាសាខ្មែរជាភាសានៃអត្តសញ្ញាណជាតិ និងជាមធ្យោបាយរក្សាមរតកចំណេះដឹងរបស់ប្រជាជាតិ ខណៈភាសាបារាំងជាស្ពានសម្រាប់នាំយករឿងរ៉ាវអំពីកម្ពុជាទៅកាន់អ្នកអានក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។
លោកបានបន្ថែមថា ភាពចម្រុះនៃភាសាមិនមែនជាឧបសគ្គដល់ការយល់គ្នានោះទេ ប៉ុន្តែជាឱកាសសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ការរៀនសូត្រ និងការពង្រឹងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន។

លោក នេត្រ ភក្ត្រា ក៏បានលើកឡើងពីសារៈសំខាន់នៃការទូតវប្បធម៌ និងអំណាចទាក់ទាញតាមរយៈវប្បធម៌ (Soft Power) ដោយបញ្ជាក់ថា សៀវភៅអាចនាំរឿងរ៉ាវរបស់ប្រទេសមួយទៅដល់ទីកន្លែងដែលមនុស្សមិនអាចទៅដល់ដោយផ្ទាល់ ហើយបទពិសោធន៍របស់មនុស្ស ម្នាក់អាចធ្វើឱ្យអ្នកអានរាប់ពាន់នាក់ចាប់អារម្មណ៍ចង់ស្វែងយល់ពីប្រទេសនោះ។

ទោះជាយ៉ាងណា លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា Soft Power មិនមែនកើតចេញពីការផ្សព្វផ្សាយឱ្យបានទូលំទូលាយតែមួយមុខនោះទេ ប៉ុន្តែត្រូវផ្អែកលើគុណភាពនៃស្នាដៃ ភាពជឿជាក់នៃព័ត៌មាន ភាពទាក់ទាញនៃវប្បធម៌ និងជាពិសេសបទពិសោធន៍ពិតប្រាកដដែលមនុស្សទទួលបាន។ ជាពិសេស សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កម្ពុជាបានលើកយកទិសស្លោក «ស្នាមញញឹមកម្ពុជា គឺជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ដែលបង្ហាញពីស្មារតីមិត្តភាព ការបើកចំហ និងការចែករំលែកតម្លៃរួមជាមួយសហគមន៍អន្តរជាតិ៕