* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ

03-11-2026 07:10

(កំពង់ធំ)៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​ជា​អធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន៥ ស្មើនឹង៥៥បន្ទប់ ដែលទើប​សាង​សង់រួចរាល់។

អគារសិក្សា៥ខ្នងនេះ ត្រូវបានសាងសង់ឡើងនៅសាលាផ្សេងៗគ្នា តែពិធីសម្ពោធត្រូវបាន​រៀប​ចំឡើងរួមគ្នានៅវិទ្យាល័យទ្រៀល ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ។ ពិធីសម្ពោធ​សមិទ្ធ​ផលដ៏មានគុណតម្លៃសម្រាប់វិស័យអប់រំលើទឹកដីខេត្តកំពង់ធំនេះ ក៏មានការអញ្ជើញ​ចូល​រួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ លោក​អ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាមកពីសមាគមឧកញ៉ាកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តយ៉ាង​ច្រើន​កុះ​ករ។

យោងតាមរបាយការណ៍របស់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា អគារ​សិក្សាដែលរៀបចំពិធីសម្ពោធនាព្រឹកថ្ងៃនេះ ត្រូវបានសាងសង់ឡើងក្រោមគម្រោង «ទាំង​អស់​​គ្នាដើម្បីការអប់រំ» របស់សមាគមឧកញ៉ាកម្ពុជាដែលដឹកនាំដោយ លោកអ្នកឧកញ៉ា លី យ៉ុងផាត់។ អគារសិក្សាដែលបានសាងសង់មានចំនួន ៥ខ្នង ស្មើនឹង ៥៥បន្ទប់ នៅសាលារៀនចំនួន៥ផ្សេងគ្នា។

ក្នុងនោះវិទ្យាល័យទ្រៀលទទួលបានអគារ១ខ្នង កម្ពស់៣ជាន់ ៣០បន្ទប់, សាលា​បឋម​​សិក្សាកកោះ ទទួលបានអគារ១ខ្នង កម្ពស់២ជាន់ ១០បន្ទប់, សាលាបឋមសិក្សា​ជាន់លែង​ភូមិថ្មី ទទួលបានអគារ១ខ្នង ៥បន្ទប់, សាលាបឋមសិក្សាហ៊ុនសែនឈូកជីព្រះ ទទួល​បាន​អគារ១ខ្នង ៥បន្ទប់ និងសាលាបឋមសិក្សាអូរសំបួរ ទទួលបានអគារ១ខ្នង ៥បន្ទប់។

អគារសិក្សាទាំង ៥ខ្នង ត្រូវបានចាប់​ផ្តើម​បើកការដ្ឋានសាងសង់នៅខែកក្កដា ឆ្នាំ២០២៥ និង​ចំណាយរយៈពេលសាងសង់១១ខែ ប្រើប្រាស់ថវិកាចំនួន ១.៤៤១.៥៦១ដុល្លារអាម៉េរិក។ ក្រៅពីសំណង់អគារសិក្សាថ្មីទាំង៥ខ្នងនេះ សមាគមឧកញ៉ាកម្ពុជាក៏បានឧបត្ថម្ភជួស​ជុល​អគារ​ចាស់ កែលម្អទីធ្លា សាងសង់ខ្លោងទ្វារ ផ្លូវបេតុង ផ្តល់សម្ភារៈសិក្សាផ្សេងៗ ដោយ​ចំណាយ​ថវិកាបន្ថែម ៥៤៥.២៩៧ដុល្លារអាម៉េរិក។

បើតាមលោកអភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា ការសាងសង់អគារសិក្សាថ្មីទាំង៥ខ្នង រួមជាមួយសម្ភារៈ និងសំណង់ផ្សេងៗជាច្រើនទៀត បានចំណាយថវិកាសរុប ២.០៣៩.៤៦០ដុល្លារអាម៉េរិក ជាអំណោយរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងសមាជិក​សមាគម​ឧកញ៉ា​កម្ពុជាប្រមាណ ១១០រូប។

ការអប់រំជាកិច្ចការដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីក្រោយថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដើម្បីបង្កើតនូវធនធានមនុស្សចូលរួមកសាងសង្គមជាតិ។ សមិទ្ធផល​អគារសិក្សាទាំង៥ខ្នងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ ជាការបង្ហាញឱ្យឃើញនូវស្មា​រតីរបស់វិស័យឯកជន ក្នុងការលើកកម្ពស់​ការ​អប់រំនៅតាមខេត្ត ជាពិសេសដោះ​ស្រាយបញ្ហា​ខ្វះបន្ទប់សិក្សារៀនសូត្ររបស់សិស្ស ដែលមានកំណើនឡើងជារៀងរាល់ឆ្នាំ។

សូមបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ខេត្តកំពង់ធំមានសាលារៀនចំណេះទូទៅ និងមត្តេយ្យសិក្សា​សាធារណៈ ចំនួន ៦០៦កន្លែង។ ក្នុងនោះ សាលាមត្តេយ្យសិក្សា ១៤កន្លែង(ថ្នាក់មត្តេយ្យក្នុង​បឋម​សិក្សាមានចំនួន ២០២កន្លែង) សាលាបឋមសិក្សាចំនួន ៥០០កន្លែង អនុវិទ្យាល័យ ៦៧កន្លែង វិទ្យាល័យ ២៥កន្លែង (នៅក្នុងនោះមានវិទ្យាល័យ ធនធានចំនួន ៣កន្លែង និង​វិទ្យាល័យបច្ចេកទេសចំនួន ១កន្លែង)។

អគារសិក្សាសរុប ១.២២៣ខ្នង ស្មើនឹង ៥.២២៩បន្ទប់ ទីចាត់ការ ៤៩ខ្នង ស្នើនឹង ១១៨​បន្ទប់ បណ្ណាល័យ ៧៧ខ្នង ស្មើនឹង ៩៦បន្ទប់ និងបង្គន់អនាម័យ ១.២៩៩ខ្នង ស្មើនឹង ៤.០៨០បន្ទប់ ក្នុងនោះអគារសិក្សា និងអគារផ្សេងៗបម្រើដល់វិស័យអប់រំ ដែលឧបត្ថម្ភដោយ សម្តេចតេជោ ហ៊ុន សែន មានចំនួន ២១០ខ្នង ស្មើនឹង ១.១៨៥បន្ទប់។

អគារសិក្សាសាងសង់ឆ្នាំ២០២៥-២០២៦ ផ្តល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តបតាមការស្នើសុំអំឡុងពេលសម្តេច អញ្ជើញបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្ស​ប្រជាជន​កម្ពុជាខេត្តកំពង់ធំ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ និងអគារសិក្សាផ្តល់ដោយ លោកជំទាវបណ្ឌិត មានសរុបចំនួន ៦ខ្នង ស្មើនឹង ៣៩បន្ទប់។ ក្នុងនោះមាន សាលាបឋម​សិក្សាហ៊ុនសែនគ្រើលអណ្តូងពោធិ៍ ១ខ្នង ៦បន្ទប់ សាលាបឋមសិក្សាអូរកន្ធរត្បូង ១ខ្នង ៦បន្ទប់ បឋមសិក្សាត្រពាំងវែង ១ខ្នង ៦បន្ទប់ ស្ថិតនៅក្រុងស្ទឹងសែន និងសាលាបឋម​សិក្សា​នីពេជ ១ខ្នង ៦បន្ទប់ សាលាបឋមសិក្សាមហរ ១ខ្នង ៥បន្ទប់ បឋមសិក្សាព្រៃគុយ ១ខ្នង ៦បន្ទប់ ស្ថិតនៅស្រុកកំពង់ស្វាយ៕