* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អនុប្រធានទី១ព្រឹទ្ធសភា ចូលរួមពិធីបុណ្យកឋិនទានមហាសាមគ្គី នៅវត្តចន្ទប្បជោត្តនារាម ខេត្តកំពង់ឆ្នាំង

03-11-2026 08:49

(កំពង់ឆ្នាំង)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងលោកស្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសូត្រមន្តអង្គកឋិនទានមហាសាមគ្គី នៅវត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) ស្ថិតក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ពិធីនេះក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាពរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី សម្ដេចកិក្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកាព្រឹទ្ធសភា-រដ្ឋសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា ព្រមទាំង លោក លោកស្រី លោកឧកញ៉ា ទីប្រឹក្សាអនុប្រធានទី១ព្រឹទ្ធសភា ព្រមទាំងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ លោក លោកស្រី និងប្រជាពុទ្ធបរិស័ទ និងញាតិមិត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។

អង្គកឋិនទានមហាសាមគ្គីវត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) បានប្រព្រឹត្តទៅតាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរ ដោយមានកម្មវិធីបុណ្យសំខាន់ៗ ដូចជាពិធីក្រុងពាលី ពិធីចម្រើនព្រះបរិត្ត និងការសម្តែងព្រះធម៌ទេសនា ដោយព្រះធម្មវនវាសី ចន្ទមុនី ព្រះបាឡាត់គណខេត្ត និងជាព្រះសិង្សាធិបតីនៃវត្តចន្ទប្បជោត្តនារាម (វត្តតាសុត) ។

ការប្រារព្ធពិធីបុណ្យនេះឡើង គឺផ្តើមចេញពីកម្លាំងមហាសាមគ្គីភាព និងការប្តេជ្ញាចិត្តរួមគ្នារវាង អាណាចក្រ និងពុទ្ធចក្រ ក្នុងគោលបំណង រួមចំណែកកសាង និងអភិវឌ្ឍសមិទ្ធផលនានាក្នុងវត្ត ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

បន្ទាប់មកនាព្រឹកថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈអធិបតី ថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទ បានប្រគេនទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃចំនួន ៤៣ អង្គ និងនាពេលរសៀលនៃថ្ងៃដដែល បានអញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ធ្វើប្រទក្សិណជុំវិញព្រះវិហារ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

ក្រោយពីបញ្ចប់ការហែប្រទក្សិណ អង្គពិធីទាំងមូលបានបន្តឈានចូលដល់កម្មវិធីសូត្របទមន្តសិការព្រះរតនត្រ័យ និងវេរប្រគេនបច្ច័យ ព្រមទាំងទេយ្យទាននានា ថ្វាយចំពោះព្រះភិក្ខុសង្ឃចំនួន៤៣អង្គ ដើម្បីតម្កល់ទុកជាប្រយោជន៍ក្នុងការទ្រទ្រង់ការគង់នៅ ក៏ដូច កសាង ជួសជុល និងអភិវឌ្ឍសមិទ្ធផលនានាក្នុងទីអារាមវត្តចន្ទប្បជោត្តនារាម។ ពិធីបុណ្យអង្គកឋិនទានមហាសាមគ្គីដ៏អធិកអធមនេះ ជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីទិកចិត្តសទ្ធាជ្រះថ្លារបស់សម្តេច លោក លោកស្រី អស់លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងពុទ្ឋបរិស័ទទាំងអស់ក្នុងការរួមសាមគ្គីជាធ្លុងមួយ គាំទ្រ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើនរុងរឿងជានិច្ចនិរន្តរ៍។

លោក និងលោកស្រី សូមឧទ្ទិសកុសលផលបុណ្យដែលបានកើតចេញពីពិធីបុណ្យកឋិនទាននេះ សូមប្រគេនជូនគ្រប់ព្រះអង្គ និងជូនដល់បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕