* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សិក្ខាកាម ៦រូប មកពីស្ថាប័ន៣ នៃកិច្ចការពារបេតិកភណ្ឌ បានបញ្ចប់ការបណ្ដុះបណ្ដាលជំនាញអភិរក្ស និងជួសជុលវត្ថុសិល្បៈបុរាណ ដែលធ្វើពីលោហៈ និងកុលាលភាជន៍

03-11-2026 10:24

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានបិទវគ្គបណ្ដុះបណ្ដាលស្ដីពី ជំនាញអភិរក្ស និងជួសជុលវត្ថុសិល្បៈបុរាណ ធ្វើពីលោហៈ និងកុលាលភាជន៍ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក គាំ សុភារម្យ បុរាណវិទូ និងជាគ្រូបង្គោលបណ្តុះបណ្តាល ឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលជំនាញ ពង្រឹងសមត្ថភាព បានចែករំលែកបច្ចេកទេស និងផ្ដល់ចំណេះដឹងក្នុងការថែរក្សា ការពារ និងសង្គ្រោះវត្ថុបុរាណធ្វើពីលោហៈ (សំរឹទ្ធ ដែក) និងកុលាលភាជន៍នេះ មានសិក្ខាកាមមកពីអាជ្ញាធរជាតិអប្សរា ៣នាក់ អាជ្ញាធរជាតិសំបូរព្រៃគុក ២នាក់ និងអាជ្ញាធរជាតិព្រះវិហារ ១នាក់ សរុប៦នាក់។ វគ្គបណ្ដុះបណ្ដាលនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី៣១ ខែសីហា និងបានបិទបញ្ចប់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ។

វគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ និងអាជ្ញាធរជាតិអប្សរា បានរៀបចំបណ្ដុះបណ្ដាលសិក្ខាកាមទាំង៦រូប ដោយផ្តោតលើបច្ចេកទេសអភិរក្សជាបឋម ដូចជា វិធីសាស្ត្រសម្អាត ជួសជុល និងទប់ស្កាត់ការខូចខាតលើវត្ថុសិល្បៈ ដែលធ្វើពីលោហៈ (សំរឹទ្ធ និងដែក) និងប្រភេទកុលាលភាជន៍ ទៅតាមបែបវិទ្យាសាស្រ្តបច្ចេកទេសយ៉ាងត្រឹមត្រូវ។

ការបង្រៀនទ្រឹស្តីទូទៅដោយស្វែងយល់ពីមូលហេតុនៃការខូចខាត និងកត្តាបំផ្លិចបំផ្លាញ មានកត្តាអាកាសធាតុ សំណើម អុកស៊ីតកម្ម និងប្រតិកម្មគីមី ទៅលើលោហៈធាតុ និងកុលាលភាជន៍។ យល់ដឹងពីការធ្វើរបាយការណ៍ នៅមុនពេលជួលជុល កំឡុងពេលជួលជុល និងក្រោយពេលជួសជុល។ វិធីសាស្ត្រពិនិត្យវិភាគ និងកត់ត្រាស្ថានភាពដើមនៃការខូចខាតឡើងច្រែះស្នឹម ឬការសឹករេចរឹល។

បច្ចេកទេសសម្អាតតាមបែបមេកានិច(ម៉ាស៊ីនមីក្រូទស្សន៍ ម៉ាស៊ីន Air plaster ម៉ាស៊ីនផ្លុំខ្យល់ ស្កាល់ប៉ែល ចង្កាក់ឬស្សី សំឡី និងការប្រើសារធាតុគីមីមួយចំនួន (Acetone និងអាល់កុល) កម្រិតសុវត្ថិភាព។ ការស្រោបសារធាតុការពារ (Stabilization & Coating ល្បាយ BTA និងSSQ) ដើម្បីទប់ស្កាត់ការខូចខាតកើតឡើងវិញជាដើម។

លោក គីម ដុងមីន ប្រធានគម្រោងនៃទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនោះថា វគ្គបណ្តុះបណ្តាលលើកនេះ មានអត្ថន័យយ៉ាងធំធេងចំពោះកម្ពុជា ដែលបានប្រឹងប្រែងបណ្តុះបណ្តាលជំនាញការអភិរក្សនិងជួសជុលវត្ថុសិល្បៈបុរាណនេះ។ ជាបន្តកម្ពុជា អាចនឹងមានសមត្ថភាពបណ្ដុះបណ្ដាលអ្នកស្រាវជ្រាវជំនាន់ក្រោយ បានដោយខ្លួនឯងផ្ទាល់ ដោយមានការជួយជ្រោមជ្រែងចែករំលែកបច្ចេកទេសពីកូរ៉េ នៅក្នុងមន្ទីរពិសោធន៍ដែលកសាងឡើងដោយមានការគាំទ្រពីកូរ៉េដែរនោះ។

លោក គីម ដុងមីន យល់ឃើញថា កត្តាសំខាន់បំផុតក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ គឺពឹងផ្អែកលើធនធានមនុស្ស។ បើទោះបីជាយើងមានហេដ្ឋារចនាសម្ព័ន្ធល្អ និងឧបករណ៍ទំនើបយ៉ាងណាក៏ដោយ ប្រសិនបើ គ្មានអ្នកជំនាញដែលចេះប្រើប្រាស់វាឱ្យបានត្រឹមត្រូវ ហើយអាចផ្ទេរបច្ចេកទេសពីមនុស្សជំនាន់មុនទៅមនុស្សជំនាន់ក្រោយទេ ការអភិរក្សបេតិកភ ណ្ឌវប្បធម៌ ដែលប្រកបដោយចីរភាព គឺជាការពិបាកណាស់។

លោកសង្ឃឹមថា ចំណេះដឹង និងបទពិសោធន៍ ដែលសិក្ខាកាមទាំងអស់គ្នាទទួលបានទទួលថ្ងៃនេះ នឹងយកទៅអនុវត្តនៅការដ្ឋានអភិរក្សបេតិកភណ្ឌវប្បធម៌ នៃស្ថាប័នរៀងៗខ្លួន ព្រមទាំងមានការចែករំលែកបន្តដល់សហការីឱ្យកាន់តែច្រើនថែមទៀតនាពេលអនាគត។

ចំណែកប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល ស្រាវជ្រាវ និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោកអ៊ឹម សុខរិទ្ធី មានប្រសាសន៍ថា ថ្វីត្បិតតែរយៈពេល ៣០ឆ្នាំមកនេះ កម្ពុជាបានរៀនជំនាញជួសជុល និងថែទាំប្រាសាទបុរាណពីបណ្ដាប្រទេសជាច្រើន ហើយបច្ចុប្បន្នក្លាយជាអ្នកជំនាញអាចជួសជុលបានដោយខ្លួនឯង ថែមទាំងបានចូលរួមសហការ ការងារជួសជុលអន្តរជាតិតាមការដ្ឋានក្នុងតំបន់អង្គរក៏ដោយ ក៏ប៉ុន្តែ កម្ពុជាក៏នៅតែខ្វះខាតជំនាញអភិរក្ស និងជួសជុលវត្ថុបុរាណធ្វើពីលោហៈធាតុ ដូចនៅក្នុងមន្ទីរពិសោធន៍ ដែលកសាងឡើងដោយកូរ៉េនេះនៅឡើយ។

ជាច្រើនឆ្នាំមកហើយកម្ពុជាមានអ្នកជំនាញផ្នែកថែទាំនិងអភិរក្សវត្ថុបុរាណ ចម្លាក់ថ្ម ដែលនៅតាមប្រាសាទ គឺមានការជួយបណ្ដុះបណ្ដាលពីអង្គការ (GIZ) អាល្លឺម៉ង់ និងពីសាកលវិទ្យាល័យរបស់អ៊ីតាលី ក៏ប៉ុន្តែសម្រាប់វត្ថុសិល្បៈធ្វើពីលោហៈ ដែលយកមករក្សាទុកក្នុងសារមន្ទីរ គឺយើងនៅខ្វះខាតលើជំនាញអភិរក្ស ជួសជុលនិងថែទាំនៅឡើយ។

កម្ពុជាចាប់ផ្ដើមមានជំនាញស្ដីពីការអភិរក្ស និងជួសជុលវត្ថុសិល្បៈ ដែលធ្វើពីលោហៈ និងកុលាលភាជន៍ គឺបន្ទាប់ពីទីភ្នាក់ងារអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ហើយបានបង្កើតជាមជ្ឈមណ្ឌលវិទ្យាសាស្រ្ត អភិរក្សវប្បធម៌មួយឡើង។

លោក អ៊ឹម សុខរិទ្ធី យល់ថា ការបណ្ដុះបណ្ដាលលើជំនាញថ្មី ដែលពុំធ្លាប់បានត្រៀមខ្លួនទុកជាមុននេះ គឺត្រូវទាមទារឱ្យសិក្ខាកាមត្រូវតែបង្កើនល្បឿនចំណេះដឹង ដើម្បីរត់ឱ្យទាន់សម័យកាលវិវត្តន៍ដែលមានឧបករណ៍ពិសោធន៍ និងប្រើប្រាស់ទំនើបៗនេះ៕