* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ

03-11-2026 10:28

(កំពង់ធំ)៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ​ជា​អធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន៥ ស្មើនឹង៥៥បន្ទប់ ដែលទើប​សាង​សង់រួចរាល់។

អគារសិក្សា៥ខ្នងនេះ ត្រូវបានសាងសង់ឡើងនៅសាលាផ្សេងៗគ្នា តែពិធីសម្ពោធត្រូវបាន​រៀប​ចំឡើងរួមគ្នានៅវិទ្យាល័យទ្រៀល ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ។ ពិធីសម្ពោធ​សមិទ្ធ​ផលដ៏មានគុណតម្លៃសម្រាប់វិស័យអប់រំលើទឹកដីខេត្តកំពង់ធំនេះ ក៏មានការអញ្ជើញ​ចូល​រួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ លោក​អ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាមកពីសមាគមឧកញ៉ាកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តយ៉ាង​ច្រើន​កុះ​ករ។

ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* ជាកិច្ចចាប់ផ្តើមនៃប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ៥ខ្នង សរុប៥៥ បន្ទប់ នៅខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សមាគមឧកញ៉ាកម្ពុជា ក្រោមគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ» នាពេលនេះ។

* សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត បានអរគុណចំពោះការស្វាគមន៍ និងការស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់ប្រជាពលរដ្ឋនៅស្រុកតាំងគោក ខេត្តកំពង់ធំនាព្រឹកថ្ងៃនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះការសាងសង់អគារសិក្សា ដែលសម្ពោធថ្ងៃនេះ មានគុណភាពល្អ ប្រើប្រាស់សម្ភារនានា ដែលភាគច្រើនសុទ្ធតែជាធនធានក្នុងប្រទេស ដូចជាម៉ាតជាដើម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកផលដ៏វែងឆ្ងាយនៃការសាងសង់សាលារៀន គឺការកសាងធនធានមនុស្ស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីការប្រកាសបង្កើតជាផ្លូវការ, សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាប្រយោជន៍​ដល់ប្រជាជន និងសង្គមជាតិ, ទាំងក្នុងវិស័យ អាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាង​អគារ​​សិក្សា, មន្ទីរពេទ្យ, វត្តអារាម, សារៈមន្ទីរ, ការឧបត្ថម្ភជាសម្លៀកបំពាក់, សម្ភារៈសិក្សា, គ្រឿង​ឧបភោគ បរិភោគ ដល់សិស្សានុសិស្ស និង កុមារកំព្រាជាដើម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឧកញ៉ា វិញ ហួរ ប្រធានសាមគមស៊ីម៉ង់តិ៍កម្ពុជា បានចូលរួមជួយវិទ្យាល័យទ្រៀលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សរុបជាថវិកាប្រមាណ ១០ម៉ឺនដុល្លារ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និង ថ្លែងអំណរគុណចំពោះ លោកអ្នក​ឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា, ក៏ដូចជា ថ្នាក់ដឹកនាំ និង សមាជិក សមាជិកាសមាគម ដែលបាននិងកំពុងខិតខំចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ, ទាំងក្នុងវិស័យអាណាចក្រ និង ពុទ្ធចក្រ, ជាពិសេស ការផ្តួចផ្តើមបង្កើត និង រួមគ្នាអនុវត្តគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ» រហូតសម្រេចបាននូវសមិទ្ធផល ដែលកំពុងអបអរសាទរនាថ្ងៃនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារ, ព្រមទាំង ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និង លោកគ្រូ អ្នកគ្រូ ដែលបានប្រឹងប្រែងបំពេញការងារ ប្រកបដោយស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាព​សេដ្ឋកិច្ច​ជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍវិស័យអប់រំជាអាទិភាពចម្បង ក្នុងយុទ្ធសាស្រ្តអភិវឌ្ឍជាតិរយៈពេលវែង តាមរយៈការពង្រីកលទ្ធភាពទទួលបានការអប់រំ, ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន, ការពង្រឹងសមត្ថភាពគ្រូបង្រៀន, ការលើកកម្ពស់គុណភាពនៃការបង្រៀន និងការរៀន និងការជំរុញការសិក្សាពេញមួយជីវិត ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសិក្សាដាក់​ចេញ​នូវ​គោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធីផែនការសកម្មភាព វិធានការចាំបាច់នានា ព្រម​ទាំងក្របខណ្ឌគណនេយ្យភាពសមិទ្ធកម្ម ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការអប់​រំនៅតាមសាលារៀនរដ្ឋ, ចាប់ពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សា តាមរយៈការពង្រឹង​អភិ​បាលកិច្ចសាលារៀន, កែលម្អកម្មវិធីសិក្សា និង វិធីសាស្រ្តបង្រៀន, រៀបចំកម្មវិធីសិក្សា និង សកម្មភាពក្រៅម៉ោងសិក្សា, ការលើកកម្ពស់សុខភាពសិស្សានុសិស្ស តាមរយៈ ការផ្តល់​អាហា​រូបត្ថម្ភដល់កុមារ និង ការត្រួតពិនិត្យគុណភាពចំណីអាហារ នៅតាមសាលារៀន, ការជំរុញការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងសកម្មភាពអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរវាងរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្មវិធីផ្តល់អាហារតាមសាលា គឺជាកម្មវិធីដ៏សំខាន់ក្នុងវិស័យអប់រំ។ កម្មវិធីផ្តល់អាហារតាមសាលារៀនដោយ​ប្រើ​ប្រាស់កសិផលក្នុងសហគមន៍ ក្នុងការលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារ បាននិងកំពុងផ្តល់អត្ថប្រយោជន៍ជូនសិស្សានុសិស្សប្រមាណ ៣០ម៉ឺននាក់ នៅ ១១១៤ សាលាបឋមសិក្សា ក្នុង ១០ខេត្ត។

* កម្មវិធីនេះ សហការជាមួយ WFP នេះបានចាប់ផ្តើមអនុវត្តពីឆ្នាំ១៩៩៩ ដែលកាលនោះមានតែ ៦៤សាលាតែប៉ុណ្ណោះដែលទទួលកម្មវិធីនេះ ហើយរាជរដ្ឋាភិបាលបានពង្រីកជាបន្តបន្ទាប់ ជាជំហានៗ ផ្អែកលើលទ្ធភាពថវិកា ដោយផ្តោតទៅលើសាលាតាមជនបទ ដែលមានជីវភាពលំបាកមុន រហូតដល់អាចគ្របដណ្តប់បាន ១១១៤សាលា នៅពេលនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តកូនប្រុស​ក្រោម​ពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្តខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងឱ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន ជាហេតុនាំឱ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពស់ ហើយងាយបោះបង់ការសិក្សា ជាពិសេសកូនស្រី។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ជីវិត​លំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោល​នយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀន៦ម៉ោង នឹងត្រូវពង្រីកជាជំហានៗ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការសាងសង់សាលារៀន នឹងបែកចែកទៅតាមតំបន់ប្រជុំជន និងតំបន់ដាច់ស្រយាល។ ការធ្វើបែបនេះ ដើម្បីមានលទ្ធភាពសាងសង់សាលាបានកាន់តែច្រើន ឆ្លើយតបនឹងកំណើនសិស្ស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដើម្បីពង្រឹងផ្នែកវិទ្យាសាស្ត្រ ត្រូវមានមូលដ្ឋានគណិតវិទ្យា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចបានក្រើនរំលឹកទៅដល់រដ្ឋមន្ត្រីអប់រំ និងរដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ ឱ្យថ្លឹងថ្លែងរឿងសិក្សាឌីជីថលសម្រាប់សិស្សថ្នាក់បឋមរហូតបាត់មូលដ្ឋាន។ សម្តេចមហាបវរធិបតី ណែនាំឱ្យសិស្សអានសៀវភៅឱ្យបានច្រើន តែមិនមែនសៀវភៅឌីជីថលនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបង្កើនអំណាននៅថ្នាក់បឋមសិក្សា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឌីជីថល ក្នុងសាលាអាចបង្កើតបញ្ហាច្រើនដល់ការអប់រំ ដូចជាការផ្តោតអារម្មណ៍លើកការរៀន និងវិន័យក្នុងសាលា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវទិសដៅក្នុងឆ្នាំ២០២៧ គឺសិស្សសាលារដ្ឋទូទាំងប្រទេស មិនឱ្យប្រើទូរស័ព្ទក្នុងម៉ោងសិក្សា ដោយគ្មានការអនុញត្តពីគ្រូ លុះត្រាតែដល់ម៉ោងចេញពីសាលា លើកលែងតែមុខវិជ្ជាដែលគ្រូអនុញ្ញត្តឲ្យធ្វើការ Research តែប៉ុណ្ណោះ៕