* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ (Video inside)

03-11-2026 11:14

(កំពង់ធំ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានណែនាំឲ្យកំណត់ច្បាស់លាស់អំពី កម្រិតនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅតាមកម្រិតថ្នាក់សិក្សា ចាប់ពីបឋមសិក្សា អនុវិទ្យាល័យ រហូតដល់វិទ្យាល័យ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាចំនួន៥ខ្នង ស្មើនឹង៥៥បន្ទប់ ដែលទើបសាងសង់រួចរាល់ នៅខេត្តកំពង់ធំ, សម្ដេចនាយករដ្ឋមន្ត្រី ណែនាំបន្ថែមថា បច្ចេកវិទ្យាឌីជីថលគួរត្រូវបានប្រើប្រាស់ជាជំនួយដល់គ្រូបង្រៀន និងសៀវភៅសិក្សា ប៉ុន្តែមិនត្រូវប្រើប្រាស់ជំនួសគ្រូបង្រៀន និងសៀវភៅសិក្សានោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ចឹងខ្ញុំសូមឲ្យការគិតគូរការប្រើប្រាស់ Digital រៀបឲ្យចំជាជំហានៗ ដល់ថ្នាក់ដែលប្រើ គឺអនុវិទ្យាល័យប្រើកម្រិតណា បឋមប្រើកម្រិតណា បឋមទី១ដល់ទី៤ ប្រើកម្រិតណា ទី៥ទី៦ប្រើកម្រិតណា គួរប្រើវាជាជំនួយឲ្យគ្រូនិងសិស្ស កុំប្រើវាជំនួសគ្រូ និងឯកសារសៀវភៅ។ គឺបានន័យថាប្រើវាជាជំនួយឲ្យគ្រូ និងសៀវភៅ កុំប្រើវាជំនួសគ្រូ និងសៀវភៅ គ្រោះថ្នាក់»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពន្យល់ថា ការប្រើប្រាស់ឌីជីថលដោយគ្មានការគ្រប់គ្រង និងការណែនាំពីគ្រូបង្រៀន អាចបង្កហានិភ័យដល់ការសិក្សារបស់សិស្ស ដោយសិស្សអាចគ្រាន់តែមានវត្តមាននៅសាលា ប៉ុន្តែមិនបានយកចិត្តទុកដាក់រៀនសូត្រឡើយ។ ផ្ទុយទៅវិញ សិស្សអាចចំណាយពេលលេងបណ្តាញសង្គម ជាពិសេស TikTok ជំនួសឲ្យការសិក្សា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងពីបទពិសោធន៍នៃការសិក្សាតាមប្រព័ន្ធអនឡាញក្នុងអំឡុងពេលជំងឺកូវីដ១៩ ដោយបញ្ជាក់ថា ការពឹងផ្អែកតែលើវីដេអូ និងការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត ដោយគ្មានការបង្រៀន និងតាមដានផ្ទាល់ពីគ្រូ អាចធ្វើឲ្យសិស្សខ្វះការយកចិត្តទុកដាក់ និងមិនទទួលបានចំណេះដឹងតាមការរំពឹងទុក។

ជាមួយគ្នានេះ សម្តេចសង្កត់ធ្ងន់ថា ការពង្រីកចំនួនគ្រូបង្រៀន និងការបោះពុម្ពសៀវភៅសិក្សាបន្ថែម គឺជាការវិនិយោគចំគោលដៅ ដើម្បីលើកកម្ពស់គុណភាពអប់រំ។ ដូច្នេះ ការវិនិយោគលើបច្ចេកវិទ្យាឌីជីថលតែមួយមុខ ដោយមិនគិតគូរពីតួនាទីសំខាន់របស់គ្រូបង្រៀន និងសៀវភៅសិក្សា គឺមិនអាចឆ្លើយតបនឹងគោលដៅលើកកម្ពស់គុណភាពអប់រំបានឡើយ៕

ម៉ោង ៩៖២៦៖៤១ ដល់ ៩៖២៩៖០០