* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន (Video inside)

03-11-2026 11:41

(កំពង់ធំ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានថ្លែងចេញនូវទិសដៅក្នុងឆ្នាំ២០២៧ គឺសិស្សសាលារដ្ឋទូទាំងប្រទេស មិនឱ្យប្រើទូរស័ព្ទក្នុងម៉ោងសិក្សា ដោយគ្មានការអនុញ្ញាតពីគ្រូ លុះត្រាតែដល់ម៉ោងចេញពីសាលា លើកលែងតែមុខវិជ្ជាដែលគ្រូអនុញ្ញាតឱ្យធ្វើការ Research តែប៉ុណ្ណោះ។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន៥ ស្មើនឹង៥៥បន្ទប់ ដែលទើប​សាង​សង់រួចរាល់នៅខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សមាគមឧកញ៉ាកម្ពុជា ក្រោមគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ»។

ទន្ទឹមជាមួយបរិយាកាសដែលបច្ចេកវិទ្យាឌីជីថលកាន់តែមានភាពរីកចម្រើនឆាប់រហ័ស ការសិក្សាមួយផ្នែកបានងាកចេញពីការបង្រៀនបែបប្រពៃណីទៅជាការបង្រៀនតាមប្រព័ន្ធឌីជីថល។ ទោះជាមានគុណសម្បត្តិច្រើនក៏ពិតមែន តែគុណវិបត្តិនៃការប្រើប្រាស់ឌីជីថលហួសហេតុ អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការគិតរបស់កុមារ និងយុវជន ដែលទាមទារឱ្យមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការប្រើប្រាស់ឌីជីថលទាំងអស់ នឹងធ្វើឱ្យសិស្សកាន់តែខ្ជិលច្រអូស ការចងចាំអន់ថយ ឃ្លាតឆ្ងាយពីសង្គម ជាពិសេសស្របពេលបញ្ញាសិប្បនិម្មិត AI កំពុងរីកចម្រើនផងនោះ កាន់តែត្រូវយកចិត្តទុកដាក់បន្ថែមទៀត។ សម្ដេច ណែនាំដល់គ្រប់សាលា ពិនិត្យលើការគ្រប់គ្រងការប្រើប្រាស់ទូរស័ព្ទរបស់សិស្ស ជៀសវាងការប្រើប្រាស់មិនចំគោលដៅ ខណៈនៅបណ្ដាប្រទេសមួយចំនួនបានដាក់ចេញវិធានការក្ដៅរួចមកហើយ។

សម្ដេច បានថ្លែងថា៖ «នៅសិង្ហបុរី គេហាមមិនឱ្យប្រើតែម្ដង ទាល់តែម៉ោងចេញពីសាលាបានគេឱ្យវិញ នៅចិន នៅអាមេរិក នៅបារាំង និយាយរួមជាង ១០០ប្រទេស ហើយអូស្ត្រាលីទើបចេញក្រោយនេះ។ ក្រសួងយើងបានដាក់ចេញវិធានការ ២ឆ្នាំហើយតែមិនទាន់បាន ១០០%នៅឡើយ ខ្ញុំសង្ឃឹមថា ឆ្នាំ២០២៦ ២០២៧ សាលាទូទាំងប្រទេស ជាពិសេសសាលារដ្ឋ នឹងមិនមានថ្នាក់ណាដែលសិស្សប្រើប្រាស់ទូរស័ព្ទដៃក្នុងម៉ោងរៀនដោយគ្មានការអនុញ្ញាតពីគ្រូ ខ្ញុំសុំឱ្យដាក់ទិសដៅនឹងតែម្ដង....»។

សម្ដេច ក៏បានថ្លែងណែនាំដល់រដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡា នាយកសាលា លោកគ្រូអ្នកគ្រូ ឪពុកម្ដាយ និងអាណាព្យាបាលសិស្ស ត្រូវសហការគ្នាដើម្បីអនាគតរបស់យុវជន និងកូនៗរបស់យើង។ នេះមិនមែនជាការងារដោយឡែកនោះទេ តែត្រូវការចូលរួមពីគ្រប់តួអង្គទាំងអស់ ដើម្បីតម្រង់ទិសយុវជនឱ្យក្លាយជាមូលធនមនុស្សប្រកបដោយចំណេះដឹងពិតប្រាកដ៕