* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* យន្តហោះយោធារុស្ស៉ីជាច្រើនគ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង
* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ចុះផ្សព្វផ្សាយអប់រំបញ្ជ្រាបការយល់ដឹងពីច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ នៅខេត្តកំពង់ឆ្នាំង

03-11-2026 11:57

(កំពង់ឆ្នាំង)៖ លោក គួច ប៊ុនលាត រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើកកម្មវិធីផ្សព្វផ្សាយអប់រំបញ្ជ្រាបការយល់ដឹង «ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់» នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលរៀបចំដោយនាយកដ្ឋានសរុប និងព័ត៌មាននៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់។

ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់រួមមានលោក ចៅ សុភៈភិបាល អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ លោក សួន និមល អគ្គនាយករង លោក វង្ស ដាពុទ្ធា ប្រធាននាយកដ្ឋាន ក្រុមការងាររបស់នាយកដ្ឋានសរុប និងព័ត៌មាន តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង តំណាងរដ្ឋបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ក្រុមយុវជនកាយរឹទ្ធិ និងក្រុមយុវជនកាកបាទក្រហម សរុបចំនួនប្រមាណ ១៤០នាក់។

កម្មវិធីផ្សព្វផ្សាយអប់រំនេះធ្វើឡើងក្នុងគោលបំណងដើម្បីជួយបង្កើនចំណេះដឹង និងអប់រំបញ្ជ្រាបការយល់ដឹងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ ជំរុញការចូលរួមថែរក្សាប្រព័ន្ធលូសាធារណៈឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃប្រព័ន្ធទឹកកខ្វក់ កាតព្វកិច្ចតាមផ្លូវច្បាប់ និងការចូលរួមរបស់ប្រជាកពលរដ្ឋក្នុងការគ្រប់គ្រងទឹកកខ្វក់ឱ្យបានត្រឹមត្រូវ។

កម្មវិធីផ្សព្វផ្សាយអប់រំនេះ បានគួររំលេចអំពីសារអប់រំដ៏មានសារៈសំខាន់ៗពាក់ព័ន្ធនឹងប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថានគួរចាប់ផ្តើមពីកុមារ និងយុវជនដែលជាទំពាំងស្នងឫស្សី ដើម្បីឱ្យប្អូនៗសិស្សានុសិស្សមានចំណេះដឹង និងទម្លាប់ល្អក្នុងការរស់នៅប្រកបដោយអនាម័យ និងការទទួលខុសត្រូវចំពោះបរិស្ថាន ព្រមទាំងសំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ បន្តជំរុញការផ្សព្វផ្សាយ ការណែនាំ និងការសម្របសម្រួល ដើម្បីធានាថាប្រព័ន្ធទឹកកខ្វក់ត្រូវបានប្រើប្រាស់ និងថែរក្សាប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

កម្មវិធីផ្សព្វផ្សាយនេះ បានទទួលការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកចូលរួមទាំងអស់ និងមានការដាក់តាំងបង្ហាញស្តង់ពិព័រណ៍ដោយក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈ និងក្រុមហ៊ុនសាងសង់មានដូចជា ក្រុមហ៊ុន CREG ក្រុមហ៊ុន SAMAN & KUNHWA ក្រុមហ៊ុន Kiri Dangrek ក្រុមហ៊ុន BEE CONSTRUCTION ព្រមទាំងស្ដង់ពិព័រណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ដើម្បីឱ្យអ្នកចូលរួមបានទស្សនា និងទទួលបាននូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងសម្ភារៈសាងសង់ ឧបករណ៍ពិសោធន៍ និងសម្ភារៈប្រតិបត្តិការ និងថែទាំប្រព័ន្ធលូទឹកកខ្វក់៕