* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

លោក ឃុត រ៉ឺណង់ តំណាងឱ្យក្រុមគ្រួសារ ថ្លែងអំណរព្រះគុណ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលបានផ្ញើសាររំលែកមរណទុក្ខចំពោះមរណភាពរបស់ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៊ុយ ស៊ីមួន

03-11-2026 12:12

(ភ្នំពេញ)៖ លោក ឃុត រ៉ឺណង់ តំណាងឱ្យក្រុមគ្រួសារនៃសពទាំងមូល បានសម្តែងនូវក្តីរំភើបរីករាយឥតឧបមា និងសូមក្រាបថ្វាយបង្គំថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានសព្វព្រះទ័យប្រោសប្រទានសារលិខិតរំលែកមរណទុក្ខដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះរូបលោក និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកឪពុកបង្កើត គឺ លោកធម្មសុមនបញ្ញាវង្សាធិបតី អ៊ុយ ស៊ីមួន អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍។

លោក ឃុត រ៉ឺណង់ បានចាត់ទុកព្រះរាជសាររំលែកមរណទុក្ខរបស់ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតសម្រាប់ក្រុមគ្រួសារនៃសពទាំងមូល និងបានបង្ហាញពីទឹកព្រះទ័យប្រកបដោយព្រហ្មវិហារធម៌ សន្តោសប្រោសប្រណីដ៏ជ្រាលជ្រៅរបស់សម្តេចព្រះមហាសង្ឃរាជ ចំពោះពុទ្ធបរិស័ទ និងក្រុមគ្រួសាររបស់លោក ដែលកំពុងស្ថិតក្នុងវេលាដ៏សែនក្រៀមក្រំបំផុតនៃការបាត់បង់លោកបិតាជាទីគោរពស្រឡាញ់។

តាមរយៈសារលិខិតរំលែកមរណទុក្ខនោះ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានសម្តែងនូវក្តីរំជួលព្រះទ័យ និងសេចក្តីសង្វេគដ៏ធំធេង ព្រមទាំងបានលើកទឹកចិត្ត និងផ្តល់តម្លៃយ៉ាងខ្ពង់ខ្ពស់ចំពោះគុណបំណាច់របស់ លោកធម្មសុមនបញ្ញាវង្សាធិបតី អ៊ុយ ស៊ីមួន ថាជាលោកបិតាដែលពោរពេញដោយសង្គហធម៌ ព្រហ្មវិហារធម៌ចំពោះបុត្រាបុត្រី ចៅប្រុសស្រី និងជាអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ដ៏ឆ្នើមមួយរូប ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការទ្រទ្រង់វិស័យព្រះពុទ្ធសាសនាខ្មែរ។

ស្ថិតក្នុងឱកាសដ៏ក្រៀមក្រំនេះ លោក ឃុត រ៉ឺណង់ ព្រមទាំងក្រុមគ្រួសារនៃសពទាំងអស់ រួមមាន ឧបាសិកា អ៊ុយ ក្រេង (ត្រូវជាភរិយានៃសព) ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយអភិបាលគ្រងរក្សា សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គមានព្រះរាជសុខមាលភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ និងប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ពុទ្ធបរិស័ទ និងវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ជានិច្ចនិរន្តរ៍តរៀងទៅ។

សូមបញ្ជាក់ថា លោកធម្មសុមនបញ្ញាវង្សាធិបតី អ៊ុយ ស៊ីមួន (នាមដើម ឃុន ខេង) អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អតីតព្រឹទ្ធាចារ្យ និងជាអតីតមន្ត្រីជាន់ខ្ពស់គយ និងរដ្ឋាករ បានទទួលមរណភាពកាលពីវេលាម៉ោង ២០:១៩ នាទីយប់ ថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨២ ឆ្នាំ។ សពត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសពស្ថិតក្នុងបុរីប៉េងហួតបឹងស្ងោ (គម្រោង ១០) ផ្ទះលេខ 127 ផ្លូវលេខ E03 រាជធានីភ្នំពេញ និងត្រូវដង្ហែទៅកាន់វត្តស្លាកែត នៅរសៀលថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ៕