* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទស្សនៈ៖ សូមប្រុងប្រយ័ត្នចំពោះការប្រើប្រាស់អំពើឆបោកតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន ក្នុងការបន្លំបញ្ហាជាតិសាសន៍

03-11-2026 12:34

(ភ្នំពេញ)៖ ប្រសិនបើនិយាយថាគោលដៅចម្បងក្នុងការឆបោកតាមប្រព័ន្ធអនឡាញគឺជាដើម្បីបោកប្រាស់យកប្រាក់នោះ ដូច្នេះនៅពេលដែលបញ្ហាឆបោកនេះត្រូវបានយកទៅបញ្ចូលនៅក្នុងប្រធានបទស្តីពីការធ្វើបាបលើក្រុមជនជាតិភាគតិច បញ្ហាសិទ្ធិមនុស្ស និងជនភៀសខ្លួន ដោយលើកយកមកធ្វើជាលេសម្តងទៀត ដើម្បីប្រព្រឹត្តការឆបោកជាលើកទីពីរ ឬសូម្បីតែដើម្បីបង្កឲ្យមានភាពតានតឹងនៅក្នុងទំនាក់ទំនងអន្តរជាតិ, សាធារណជនចាំបាច់ត្រូវចោទសួរនូវសំណួរមួយទៀតថា៖ តើអ្នកណាជាអ្នកលើកឡើងនូវរឿងរ៉ាវទាំងនេះ? តើអ្នកណាជាអ្នកទទួលបានផលប្រយោជន៍ពីរឿងនេះផ្ទាល់? ហើយចុងក្រោយ តើអ្នកណាជាអ្នកទទួលរងនូវផលប៉ះពាល់ ឬខាតបង់ពិតប្រាកដ?

នៅក្នុងខែកញ្ញា ឆ្នាំ២០២៥ នៅពេលដែលក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើបណ្តាញឆបោកមួយចំនួននៅអាស៊ីអាគ្នេយ៍ ក្រសួងបានបញ្ជាក់ថា៖ ក្នុងឆ្នាំ២០២៤ ប្រជាពលរដ្ឋអាមេរិក បានខាតបង់ប្រាក់ជាង ១០ពាន់លានដុល្លារអាមេរិក ដោយសារប្រតិបត្តិការឆបោកដែលមានប្រភពមកពីអាស៊ីអាគ្នេយ៍។ ការឆបោកតាមប្រព័ន្ធអនឡាញបានជះឥទ្ធិពលដោយផ្ទាល់ទៅលើសុវត្ថិភាពទ្រព្យសម្បត្តិរបស់ពលរដ្ឋអាមេរិក ការគ្រប់គ្រងបទល្មើសហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ឆ្លងដែន។ ប្រជាពលរដ្ឋអាមេរិកនៅតែបន្តទទួលរងនូវការឆបោក ហើយបច្ចុប្បន្ននេះការបោកប្រាស់នេះបានលេចចេញនូវរូបរាងថ្មីមួយទៀត។

យោងតាមអត្ថបទមួយរបស់សារព័ត៌មានកាណាដាឈ្មោះ «The Bureau» បុរសជនជាតិភាគតិចអ៊ុយហ្គួរ (Uyghur)ម្នាក់មកពីខេត្តស៊ីនជាំង ប្រទេសចិន ដែលបានប្រើប្រាស់ឈ្មោះក្លែងក្លាយថា «ស៊ូឡៃម៉ាន់ អាស៊ីស (Sulayman Aziz)» ត្រូវបានបង្ខំឲ្យធ្វើការងារដោយខុសច្បាប់ ចាប់តាំងពីគាត់នៅរៀនថ្នាក់វិទ្យាល័យមកម៉្លេះ។

បន្ទាប់មកគាត់បានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាតាមរយៈអ្នកសម្របសម្រួលម្នាក់ ហើយត្រូវបានគេលក់ឲ្យទៅទីតាំងប្រព្រឹត្តបទល្មើសឆបោកមួយដោយត្រូវបានគេគ្រប់គ្រងនិងធ្វើបាបយ៉ាងខ្លាំង។ ក្រោយមក តាមរយៈការជួយពីបុគ្គល Rukiye Turdush ដែលនៅក្នុងសហគមន៍ជនជាតិភាគតិចអ៊ុយហ្គួរ (Uyghur) ក្នុងប្រទេសកាណាដា ដោយបានចរចាជាមួយភាគីប្រព្រឹត្តបទល្មើសឆបោកនោះ ហើយចុងក្រោយបានបង់ប្រាក់ត្រឹមតែ ៥,០០០ ដុល្លារអាមេរិក ដើម្បីទទួលបានសេរីភាពឡើងវិញ។ គាត់បានទៅដល់ប្រទេសកាណាដានៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់មកបានចុះហត្ថលេខាលើលិខិតបញ្ជាក់លាយលក្ខណ៍អក្សរមួយដែលធ្វើឡើងក្រោមសច្ចាប្រណិធាន ពាក់ព័ន្ធនឹងបញ្ហាសិទ្ទិមនុស្សរបស់ជនជាត់ភាគតិចអ៊ុយហ្គួរ (Uyghur)។

នេះគឺជារឿងរ៉ាវផ្ទាល់ខ្លួនមួយដែលបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ការចាប់បង្ខំឲ្យធ្វើការងារ ការជួញដូរមនុស្សឆ្លងដែន អំពើហិង្សានៅក្នុងទីតាំងប្រព្រឹត្តបទល្មើសឆបោក ព្រមទាំងការធ្វើបាបលើក្រុមជនជាតិភាគតិច និងជនភៀសខ្លួន សុទ្ធតែជាបញ្ហាដែលងាយទាក់ទាញចំណាប់អារម្មណ៍ពីសារព័ត៌មាន និងអង្គការសិទ្ធិមនុស្សលោកខាងលិច។ ប៉ុន្តែ រឿងរ៉ាវកាន់តែមានឥទ្ធិពលខ្លាំងប៉ុណ្ណា គឺគួរតែកាន់តែអាចទប់ទល់នឹងការត្រួតពិនិត្យបានប៉ុណ្ណោះដែរ។ សេចក្តីរាយការណ៍បានថ្លែងថា ស៊ូឡៃម៉ាន់ត្រូវបានគេលក់ទៅឲ្យទីតាំងប្រព្រឹត្តបទល្មើសឆបោក ហើយត្រូវបានទទួលជំនួយពីអ្នកផ្សេងដោយជួយបង់ប្រាក់រំដោះគាត់ចេញពីទីតាំងប្រព្រឹត្តបទល្មើសឆបោក ប៉ុន្តែមានចំណុចមួយចំនួនដែលមានភាពមិនប្រក្រតី៖ បុរសរូបនេះអះអាងថាត្រូវបានជាប់ឃុំនៅក្នុងប្រទេសចិន ប៉ុន្តែក្នុងពេលជាមួយគ្នានោះបែរជាអាចចាកចេញពីប្រទេសចិនបាន, អះអាងថាត្រូវបានគេធ្វើបាបយ៉ាងឃោរឃៅ ដោយគ្មានមនុស្សធម៌នៅក្នុងទីតាំងប្រព្រឹត្តបទល្មើសឆបោក ប៉ុន្តែនៅតែអាចប្រើប្រាស់បណ្តាញសង្គមដើម្បីស្វែងរកជំនួញបាន រហូតដល់ពេលមកដល់ប្រទេសកាណាដា គាត់ក៏អាចទទួលបានសិទ្ធិពិសេសមួយភ្លាមៗក្នុងការចុះហត្ថលេខាលើសេចក្តីប្រកាសនយោបាយ។

លើសពីនេះ សេចក្តីថ្លែងការណ៍បានតភ្ជាប់បទពិសោធន៍ការងាររបស់គាត់នៅក្នុងប្រទេសចិន បទពិសោធន៍នៅក្នុងទីតាំងប្រព្រឹត្តបទល្មើសឆបោក និងស្ថានភាពជនភៀសខ្លួនរបស់គាត់នៅប្រទេសកាណាដាឲ្យក្លាយទៅជាបញ្ហាតែមួយដែលបញ្ហានេះស្របទៅនឹងបញ្ហាប្រធានបទសិទ្ធិមនុស្ស និងជាតិសាសន៍ដែលសហរដ្ឋអាមេរិកបានលើកឡើងជាយូរមកហើយនោះ ហើយចោទជាចម្ងល់អំពីគោលនយោបាយរបស់ប្រទេសកាណាដាចំពោះប្រទេសចិន។