* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសេវាឧតុនិយមខេត្តអានហួយ ប្រទេសចិន

03-11-2026 13:02

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី Hu Wen អគ្គនាយិកា សេវាឧតុនិយមខេត្តអានហួយ នៃរដ្ឋបាលឧតុនិយមចិន(CMA) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារស្ដីពីការអភិវឌ្ឍវិស័យឧតុនិយមនៅកម្ពុជា នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូសេវាឧតុនិយមខេត្តអានហួយ ប្រទេសចិន ដែលត្រូវបានចាត់តាំងឱ្យធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នឧតុនិយមកម្ពុជា ដើម្បីជំរុញការអនុវត្តជាក់ស្តែង និងការវាយតម្លៃប្រសិទ្ធភាពនៃដំណោះស្រាយ MAZU នៅក្នុងប្រទេសកម្ពុជា និងបានពិភាក្សាពីការពង្រឹងយន្តការសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ជាពិសេសការបន្តកិច្ចសហប្រតិបត្តិការរយៈពេលវែង ជំរុញការផ្លាស់ប្តូរទស្សនកិច្ចជាប្រចាំ ការទំនាក់ទំនងផ្នែកធុរកិច្ច ការបណ្តុះបណ្តាលជំនាញពិសេស និងយន្តការពហុភាគីផ្សេងៗទៀត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាក់ស្តែងក្នុងវិស័យឧតុនិយម ដើម្បីលើកកម្ពស់ចំណងមិត្តភាពជាប្រពៃណីឱ្យស្ថិតស្ថេរយូរអង្វែង។

សូមជម្រាបថា MAZU គឺជាដំណោះស្រាយដ៏ទូលំទូលាយមួយសម្រាប់ការកសាងសមត្ថភាពប្រកាសអាសន្នជាមុន ដែលត្រូវបានដាក់ឱ្យដំណើរការដោយរដ្ឋបាលឧតុនិយមចិន(CMA) ក្នុងឆ្នាំ២០២៥ ក្នុងគោលបំណងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយដែលទាក់ទងនឹងឧតុនិយមនៅទូទាំងពិភពលោក ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិស្តីពី «ការប្រកាសអាសន្នជាមុនសម្រាប់ទាំងអស់គ្នា» (EW4All)។ រហូតមកដល់ពេលនេះ MAZU ត្រូវបានដាក់ឱ្យប្រើប្រាស់តាមរយៈសេវាកម្មលើពពក (cloud-based services) នៅក្នុងប្រទេសជាង ៤០ ព្រមទាំងបានដំឡើង និងដាក់ឱ្យដំណើរការជាក់ស្តែងនៅក្នុងប្រទេសចំនួន ៧ រួចមកហើយ៕